អាជ្ញាធរខេត្ត​ចុះ​សិក្សា​ត្រៀម​បង្កើត​សហគមន៍​ទេសចរណ៍​នៅក្នុង​ភូមិ​អណ្តូង​ឫស្សី ដែលមាន​វប្ប​ធ៌​ម ឡើងត្នោត​រម្ងាស់​ស្ករ ផលិត​ក្អមឆ្នាំង និង​កុលា​ភា​ជ​ពី​ដីឥដ្ឋ​

​ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ តាំងពី​បុរាណ​មកដល់​បច្ចុប្បន្ន​បាន​រក្សា​វប្បធម៌​ឡើងត្នោត​រម្ងាស់​ស្ករ ផលិត​ក្អមឆ្នាំង​ពី​បុរាណ និង​កុលា​ភា​ជ​វត្ថុ​អនុស្សាវរីយ៍​ថ្មីៗ​អំពី​ដីឥដ្ឋ​យ៉ាង​ល្អ​ប្រណីត និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​ផលិត ផល​ខាងលើនេះ​នៅក្នុង​ភូមិ​ជា​រៀងរាល់ថ្ងៃ​មិនសូវ​ដាច់​ឡើយ​។

​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ជាតិ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ អាជ្ញាធរខេត្ត​
​ដឹកនាំ​ដោយ លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ​បាន​ចុះ​សិក្សា និង​ពិនិត្យ​ស្ថានភាព​រស់នៅ​ប្រជាពលរដ្ឋ​ក្នុងភូមិ ទាក់ទង​ការឡើង​ត្នោត​រំងាស់​យក​ស្ករ ការផលិត​ក្អមឆ្នាំង កុលា​ភា​ជ និង​វ​ត្តុ​អនុស្សាវរីយ៍ ដើម្បី​ត្រៀម​បង្កើត​គោលដៅ​សហគមន៍​ទេសចរណ៍វប្បធម៌​នៅ​ភូមិ​អណ្តូង​ឫស្សី លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក ឡេង ហេង មេភូមិ​អណ្តូង​ឫស្សី បាន​រាយការណ៍​អោយដឹងថា​៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​អណ្តូង​ឫស្សី​មាន​ចំនួន​៣៩២​គ្រួសារ ស្នើ​និង​មនុស្ស​១.៦០៩​នាក់ ក្រៅពី​ធ្វើស្រែ​ប្រជាពលរដ្ឋ​ជាង​២៥០​គ្រួ​សារបាន​ប្រកបមុខរបរ​ផលិត​ក្អមឆ្នាំង កុលា​ភា​ជ និង​វ​ត្តុ​អនុស្សាវរីយ៍ ដឹក​លក់​តាម​បណ្តា​ខេត្ត និង​លក់​អោយ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ដើរលេង​កំសាន្ត​ក្នុងភូមិ ។​ដោយឡែក​ប្រជាពលរដ្ឋ​ជាង​៥០​គ្រួសារ ទៀត​ប្រកបមុខរបរ​ឡើងត្នោត​រំងាស់​ស្ករ​លក់ និង​មួយចំនួនទៀត​ឡើង​ទឹកត្នោតជូរ​លក់​ប្រចាំថ្ងៃ​។​

​បុរស​ឈ្មោះ នូ អាត អាយុ​៤២​ឆ្នាំ ជា​អ្នក​ឡើងត្នោត​ម្នាក់​បានអោយ​ដឹងថា​៖ ការឡើង​ត្នោត​ក្នុង​១​ឆ្នាំ មាន​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ​គាត់​ឡើងត្នោត​បាន​២៥​ដើម យកមក​រំងាស់​យក​ស្ក​របា​ន​២០ គីឡូ​ក្នុង​១​ថ្ងៃ និង​ស្ករត្នោត​លក់បាន​ថ្លៃ​តែ​២៥០០​រៀល​ក្នុង​១​គីឡូ​។ ស្ត្រី​ម្នាក់​ជា​អ្នក​ផលិត​កុលា​ភា​ជ​ពី​ដីឥដ្ឋ បានអោយដឹងថា ក្នុង​១​ថ្ងៃ​គាត់​ផលិត​បាន​កុលា​ភា​ជ​ពី​៨​ទៅ​១០ ពេល​ដុត​ឆ្អិន​យកទៅ​លក់បាន​១​ៗ​តម្លៃ​៣៥០០​រៀល​។ និយាយ​រួម​ប្រជាពលរដ្ឋ​អាច​រក​ចំណូល​ពី​៣០.០០០​រៀល ទៅ​៤០.០០០​រៀល ពី​មុខរបរ​ខាងលើនេះ​។ ដោយឡែក​អ្នកដឹកនាំ​ភ្ញៀវ​ទេសចរណ៍​បរទេស បានអោយ​ពួកគាត់​ឡើងត្នោត ឬ​ផលិត​កុលា​ភា​ជ​អោយ​ភ្ញៀវ​ទេសចរណ៍​ម​លើ​ក្នុង​១​លើកៗ​គេ​អោយ​ប្រាក់កំរៃ​១០.០០០​រៀល​ផងដែរ​។​

លោកជំទាវ ដោក សុទ្ធា និង​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ បានធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​អណ្តូង​ឫស្សី​ថា​៖ ខាងមុខនេះ​អាជ្ញាធរខេត្ត អង្គភាព​ពាក់ព័ន្ធ និង​ជួយ​គិតគូ​រៀបចំ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ មាន​អ្នក​រំងាស់​ស្ករត្នោត អ្នក​ផលិត​កុលា​ភា​ជ វត្ថ​អនុស្សាវរីយ៍ អោយមាន​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​ទាក់ទាញ​សិន ហើយ​ជួយ​រៀបចំ​អោយ​ពួកគាត់​មាន​សួន​បន្លែ​ធម្មជាតិ សួនផ្កា មាន​ទ្រុង​ចិញ្ចឹម​មាន់ ដើម្បី​ធ្វើ​ម្ហូប​លក់ដូរ​ជូន​ភ្ញៀ​រ​ទេសចរណ៍​ដែល​មកលេង​កម្សាន្ត និង​ទស្សនា​ភូមិ ទស្សនា​ផលិតផល​ក្នុងភូមិ​របស់​ពួកគាត់​។​

​ប្រជាពលរដ្ឋ​ត្រូវ​យល់​ដឹងថា សត្តា​នុព​ល​ទេសចរណ៍​នៅក្នុង​ភូមិ​មាន​ច្រើន​បើ​យើង អាច​កែឆ្នៃ បាន ព្រោះថា​បច្ចុប្បន្ននេះ​ភ្ញៀវ​ទេសចរណ៍​ភាគច្រើន​ចូលចិត្ត​ទេសភាព​ស្រុកស្រែ មានការ​ឡើងត្នោត ការហូប​ទឹកត្នោតផ្អែម ទឹកត្នោតជូរ ការធ្វើ​ក្អមឆ្នាំង​ជាដើម​។ ខាងមុខនេះ​នៅពេល​ប្រជា​ជល​រដ្ឋ​ចូលរួម បង្កើត បាន​សហគមន៍​ទេសចរណ៍​នោះ​ជីវភាព​អ្នកភូមិ​យើង​និង​ធូរធា​ថែមទៀត​៕ រិ​ទ្ធិ ជ័យ

KA-04-02-2016-20 KA-04-02-2016-21 KA-04-02-2016-22 KA-04-02-2016-23