ស្ត្រី​ម្នាក់​ជិះ​យន្តហោះ​តែម្នាក់ឯង ខណៈ​មនុស្ស​ជាង​១០​ម៉ឺន​នាក់​កកកុញ​នៅ​ស្ថានីយ​រថភ្លើង​

​នា​ដំណើរ​ទៅកាន់​ស្រុកកំណើត​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី នារី​ជនជាតិ​ចិន​ម្នាក់​បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ស្ថិតនៅលើ​យន្តហោះ​ពាណិជ្ជ​ម្ម​មួយ​តែម្នាក់ឯង ខណៈពេលដែល​ជនរួមជាតិ​ជាច្រើន​នាក់​របស់គាត់ កំពុង​កកកុញ​ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​។​

​កាលពីដើម​សប្តាហ៍​កន្លងមក អ្នកដំណើរ​ប្រមាណ​១០​ម៉ឺន​នាក់ បាន​កកស្ទះ​នៅ​ស្ថានីយ​រថភ្លើង នៃ​ខេត្ត Guangzhou ភាគខាងត្បូង​ប្រទេស​ចិន ដោយសារតែ​បញ្ហា​អាកាសធាតុ​។ ប៉ុន្តែ​នៅ​ថ្ងៃ ដដែល ស្ត្រី​ម្នាក់​ឈ្មោះ Zhang បាន​បង្ហោះ​រូបថត​នៅលើ​បណ្តាញ​សង្គម ខណៈ​គាត់​ស្ថិតនៅលើ​យន្តហោះ​តែម្នាក់ឯង​។​

​តាមរយៈ​បណ្តាញ​សង្គម Sina Weibo ស្ត្រីជន​ជាតិចិន Zhang ស្ថិតនៅ​ចំ​កណ្តាល​យន្តហោះ ក្រុមហ៊ុន China Southern ជាមួយនឹង​កៅអី​ទាំងអស់​ដែល​គ្មាន​មនុស្ស​អង្គុយ​ក្នុង​ដំណើរ​ពី​ខេត្ត Wuhan ទៅ Guangzhou​។​

​ដើមហេតុ​ដំបូង​នោះ គឺ​យន្តហោះ បាន​យឺត​ពេលចេញ​ដំណើរ​រហូតដល់​ទៅ​១០​ម៉ោង ដែល​នាំ​ឲ្យ​អ្នកដំណើរ​ផ្សេងទៀត​នាំគ្នា​សម្រេចចិត្ត​ប្តូរ​ជើងហោះហើរ​ជាមួយ​វ៉ុល​ផ្សេងៗ ដោយ​ទុក​ឲ្យ​អ្នកស្រី Zhang មានសំណាង​តែម្នាក់ឯង​នៅលើ​យន្តហោះ​ដែល​ត្រូវ​ផ្ទុក​អ្នកដំណើរ​ប្រមាណ​១៣៧​នាក់​។​

​អស់ពី​ការបារម្ភ ក្រុមគ្រួសារ​របស់​អ្នកស្រី Zhang បាន​សម្តែង​ការអបអរ និង​រំភើប​ចំពោះ​អ្នកស្រី​ដែល​បាន​ក្លាយជា​មនុស្ស​ដ៏​មានសំណាង​ម្នាក់ ខណៈ​មនុស្ស​ជាច្រើន​ទៀត​តប់ប្រមល់​ដោយសារតែ​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ពីព្រោះ​មានការ​ប្រជ្រៀត​គ្នា​យ៉ាង​កកកុញ​។​

​ជាមួយគ្នានេះ អ្នកស្រី Zhang បាន​ក្លាយជា​មនុស្ស​ដ៏​ល្បី​ម្នាក់​នៅតាម​បណ្តាញ​អ៊ី​ន​ធ័​រ​ណែ​ត​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​