ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ខេត្ត​ត្បូងឃ្មុំ ៖  ដើម្បី​ទប់ស្កាត់​នូវ​ជំងឺផ្តាសាយបក្សី​(H5N1) ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​ដែល​កាន់តែ​ខិត​ជិត​មក​ដល់​នោះ​គេ​សង្កេត​ឃើញ​មាន​មន្ត្រី​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ជា​ច្រើន​នាក់​បាន​បើក​យុទ្ធនាការ​ចុះ​បាញ់​ទឹក​សម្លាប់​មេរោគ នៅ​តាម​តំបន់​មាន​ដូច​ជា  ឃុំ​ជុប   ស្រុក​អូរ​រាំង​ឪ និង​ក្រុង​សួង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ  ។

ប្រធាន​ការិយាល័យ​ផលិតកម្ម និង​ព​សុ​ព្យាបាល​ខេត្ត​លោក រី  ដា​វិ​ន  ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា​ក្រោយ​ពី​មានការ​ណែនាំ​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏​ដូច​ជា​នាយកដ្ឋាន​បសុព្យាបាល​នោះ  រូប​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ក្រោម​ឳ​វាទ​ជា​ច្រើន​នាក់ ចុះ​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង   នៅ​ភូមិ​ស្លាបក្តោង   ឃុំ​ជុប   ស្រុក​ត្បូងឃ្មុំ     នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​ដើម្បី​ជាសវាង​កុំ​ឲ្យ​ឆ្លង​ជំងឺ​ណាមួយ​ពី​សត្វ​មក​មនុស្ស  និង​បាន​ផ្ស​ព​ផ្សាយ​តាម​សាលារៀន​ផង​ដែរ ។

ប្រធាន​ការិយាល័យ​ផលិតកម្ម​ព​សុ​ព្យាបាល​ខេត្ត ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ការ​ដឹក​ជញ្ជូន​សត្វពី​តំបន់​មួយ​ទៅ​តំបន់​មួយ   ដោយ​គេ​ដឹក​តាម​រថយន្ត​និង​ម៉ូតូ​ចង​ព​ន្យួ​មាន់    ដោយ​ខុស​លក្ខណៈ​បច្ចេកទេស​នោះ​ត្រូវ​បាន​មន្ត្រី​របស់​លោក  បាន​ចុះ​ទៅ​ណែនាំ​និង​ទាមទារ​ឲ្យ​មាន    លិខិត​ស្នាម​ត្រួតពិនិត្យ​ពី​សុខភាព​សត្វ  ជាមួយ​នោះ​ព្រមទាំង​បាន​បាញ់ថ្នាំ​សំលាប់​មេរោគ​ថែម​ទៀត  ។ ក្នុង​រដូវ​មុន​ចូល​ឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម មាន​មន្ត្រី​បសុព្យាបាល​បាន​នៅ​ចាំ​ពិនិត្យ​តាម​ដងផ្លូវ  ទី​សត្តឃាត និង​ផ្សារ​នានា​ដោយ​បាន​ណែនាំ​ឲ្យ​អាជីវករ​ចុះ​អនាម័យ  ។   សំរាប់​ជំហាន​ទី​១​គឺ​ចុះ​ទៅ​ឃុំ​ជប់     ស្រុក​អូរ​រាំង​ឪ និង​ក្រុង​សួង  ដើម្បី​តាមដាន់​ពី​ស្ថានភាព​ចរាចរណ៍​សត្វ​មាន់​ទារ    ដែល​ក្រុម​ឈ្មួញ​ចល័ត​ពី​តាម​បណ្តា​ស្រុក​-​ក្រុង​នានា​យក​មក​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ  ។  លោក​ថា​ចាប់តាំងពី​កកើត​ខេត្ត​ត្បូងឃ្មុំ​ថ្មី​ក្រោយ​គេ​មករ​ហូត​មក​ដល់​ពេល​នេះ  គឺ​មិន​ទាន់​មាន​ជំងឺផ្តាសាយបក្សី   បាន​ផ្ទុះ​ឡើង​នោះ​ទេ​តែ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់​ទិស​ទី  នៅ​ពេល​ណា​ដែល​សត្វ​មាន់​ទារ​ឈឺ    មិន​ត្រូវ​នាំ​ចល័ត​យកមក​លក់​ឫ​ចូល​កសិដ្ឋាន​ណាមួយ​ទេ  ត្រូវ​រាយ​ការ​ណ៏​មក​ជំនាញ​ជា​បន្ទាន់​ដើម្បី​ចុះ​ពិនិត្យ ។

    
លោក​រី ដា​វិ​ន  ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​ព​សុ​ព្យាបាល​ខេត្ត បញ្ជាក់​ថា កសិករ​ត្រូវ​តែ​យល់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​របៀប​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​មាន់​ទារ  ព្រមទាំង​ស្គាល់​ប្រភព​ច្បាស់លាស់​ត្រូវ​ចេះ​អនាម័យ វ៉ាក់សាំង​ថែម​ទៀត ។  ចំពោះ​លក្ខណៈ​កត់សំគាល់​លើ​បក្សី    ដែល​កើតរោគ​សញ្ញា​ផ្តាសាយ​បក្សី​នោះ​គឺ​ជើង​ឡើង​ពណ៌​ស្វាយ  ចែ​ពណ៌​ស្វាយ  ហូរ​ទឹកកាម      មាន់​ទារ​ងាប់​ដោយ​ជំងឺ​ដាច់ខាត​មិន​ត្រូវ​យក​មក​ទទួលទាន​ឡើយ  ដើម្បី​ជាសវាង​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្តា​ស្តាយ​បក្សី  ៕