សុខភាព &raquo សុខភាព

រាជធានី​ភ្នំពេញ ៖ ចូរ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺផ្តាសាយបក្សី នៅ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន វៀតណាម​ឲ្យ​តែ​ដល់​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន វៀតណាម មក​ដល់​ប្រជាជន​ដែល​ជាប់​ខ្យែ​រ​ស្រ​ឡាយ​ចិន​ជា​ច្រើន​ដែល​តែងតែ​រៀបចំ​ពិធី​នេះ នៅ​តាម​គេហដ្ឋាន​រៀង​ៗ​ខ្លួន ជា​ពិសេស​គឺ​សំណែន​មាន់​ទា​ជា​ហូរហែរ យ៉ាងណាមិញ ប្រជាន​ជន​គ្រប់​រូប​ក៏​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​អំពី ការ​ចម្លង​ជំងឺផ្តាសាយបក្សី​ផង​ដែរ ហើយ​ដើម្បី​ជៀស​ផុត​ពី​ការ​កើត​មាន​ជំងឺ​នេះ​លោក​អ្នក​គួរតែ​អនុវត្តន៍​តាម​វិធី​ខាងក្រោម​នេះ​មាន​ដូច​ជា​៖

1.​មិន​ត្រូវ​យក​មាន់ ទា សត្វ​បក្សី​ឈឺ ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ព្រោះ​មាន់​ទា​ដែល​ឈឺ​ឫ​ងាប់​អាច​មាន​ផ្ទុក​ជំងឺផ្តាសាយបក្សី​។
2.​ជា​ការ​ពិត​យើង​មិន​អាច​ដឹង​ថា​មាន់​ឫ​ទា​ដែល​នៅ​រស់​អាច មាន​ផ្ទុក​ជំ​ង​ផ្តាសាយ​បក្សី​នោះ​ទេ តែ​ដើម្បី​ចៀស​ផុត​ពី​ការ​សង្ស័យ​ទាំងនេះ នៅ​ពេល​ប៉ះពាល់​ជាមួយ​សត្វ​មាន់​ឫ​មួយ​ក៏​ទា ត្រូវ​ពាក់​ម៉ាង​ឫ​ក្រមារ​ការពារ មុន​ពេល​ប៉ះពាល់​ជាមួយ​សត្វ​បក្សី​ទាំងនោះ​។
3.​ជា​ពិសេស​ស្រុះមាន់​ទា​ជាមួយ​ទឹក​ក្តៅ​មុន​និង​បោចរោម
4.​ប្រមូល​រោម​មាន់​ទា​និង​កាក​សំណល់​ផ្សេង​ទៀត​ទៅ​កប់​ឫ​ដុត​ចោល
5.​លាង​សំអាត​ដៃ​និង​របស់របរ​ដែល​ប្រើ​សំរាប់​ធ្វើ​មាន់​ទា ជាមួយ​សាប៊ូ​ឫ​ផេះ​ឲ្យ​បាន​ស្អាត​និង​ត្រឹមត្រូវ​។

ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺផ្តាសាយបក្សី​ដែល​លោក​អ្នក​គួរតែ​ចាប់​អារ​ម្ម​ណ៌​នេះ​មាន​ដូច​ជា​៖
-​គ្រុនក្តៅ លើស​ពី ៣៨.៥ អង្សារ​សេ
- ក្អក
- ឈឺ​ក
-​ដកដង្ហើម ហត់
ដូច្នេះ​បើសិនជា​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​កំឡុង​ពេល ៧ ថ្ងៃមុន​ចេញ​រោគ​សញ្ញា ចាត់​ទុក​ថា​ជា​ករណី​សង្ស័យ ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ ទៅ​មណ្ឌល់​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ធ្វើការ​ព្យាបាល ។
សូម​បញ្ជាក់​ថា ក្នុង​ប្រទេស​កម្ពុជា​យើង​ជំងឺផ្តាសាយបក្សី បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន ៥៦​ករណី ដែល​ក្នុង​នោះ ៣៧​ករណី​បាន​ស្លាប់ ។ ដោយឡែក​គ្រាន់តែ​ឆ្នាំ ២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ដែល​ក្នុង​នោះ​មាន ១៤​ករណី​បាន​ស្លាប់ និង ក្នុង​ដើមឆ្នាំ​២០១៤ មាន ៩​ករណី និង ៤​ករណី​បាន​ស្លាប់ ៕