ប្រជាពលរដ្ឋ សំណូមពរឲ្យ អាជ្ញាធរអន្តរាគមន៍ សំរាមនៅមាត់ទន្លេ ខាងផ្សារជ្រៃធំ

កណ្តាល៖ ប្រជាពលរដ្ឋដែល រស់នៅក្បែរផ្សារជ្រៃធំ បានសំណូមពរ ដល់អាជ្ញាធរស្រុកឲ្យ ជួយអន្តរាគមន៍ចំពោះគំនរសំរាមនៅចំណុចមាត់ទន្លេ ខាងមុខផ្សារជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ដោយសារតែក្រុមអាជីវករលក់ដូរនៅក្នុងផ្សារ បានយកសំរាមទៅចាក់ចោល នៅទីនោះ ដោយនៅក្នុងរដូវទឹកតម្លើងសំរាម ស្អុយរលួយជះក្លិនអាក្រក់មកលើលំនៅដ្ឋាន របស់ពួកគាត់រស់នៅដោយអួរអាប់ ពិបាកដកដង្ហើមដែលបំពុល សុខភាពរបស់ពួកគាត់បង្កឲ្យខាតបង់ថវិកា គ្រួសារផងដែរ ម្យ៉ាងវិញទៀតនៅក្បែរផ្សារ ជ្រៃធំនេះគឺភ្ញៀវទេសចរណ៍ ចេញចូលមួយថ្ងៃឥតឈប់ឈរ ដូច្នេះបង្កឲ្យប៉ះពាល់ ដល់ភ្ញៀវទេសចរណ៍ផងដែរ ។

ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ជាប់នឹងផ្សារជ្រៃធំនោះ បាននិយាយថា ដោយសារតែគំនរសំរាមនៅ ចំណុចមាត់ទន្លេជាប់និងលំនៅដ្ឋាន របស់គាត់គឺមានសភាពស្អុយ រលួយជះក្លិនមិនល្អមកលើលំនៅដ្ឋាន របស់ពួកគាត់ធ្វើឲ្យពួកគាត់ពិបាករស់នៅយ៉ាងខ្លាំង ហើយសំរាមនេះជះក្លិនអាក្រក់ស្អុយ ឆ្អេះឆ្អាប ជាពិសេសនោះនៅក្នុងរដូវទឹកតម្លើងពេលឡើងមកដល់សំរាម គឺសំរាមចាប់ផ្តើមរលួយធ្វើឲ្យក្លិនស្អុយកាន់ស្អុយខ្លាំងរហូតពួកគាត់ស្ទើរតែរស់នៅផ្ទះលែងកើត។

ប្រជាពលរដ្ឋបានបន្តថា តំបន់ជ្រៃធំគឺជាតំបន់ព្រំដែនភ្ញៀវទេសចរណ៍ចេញចូលឥតឈប់ ដូច្នេះគំនរសំរាមគឺមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពពួកគាត់ដែលរស់នៅក្បែរផ្សារនេះទេ គឺប៉ះពាល់ដល់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ពីព្រោះនៅក្បែរផ្សារនោះ ក៏មានជជាតិម៉ាឡេស៊ី និងឥណ្ឌូ នេស៊ីរស់នៅក្បែរនោះផងដែរ ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរជួយពិនិត្យចំពោះសំរាមនៅខាងមុខផ្សារនេះផង ដើម្បីមុខមាត់ប្រទេសជាតិនិងប្រជាពលរដ្ឋរស់នៅ និងសូមឲ្យម្ចាស់ផ្សារជួយយកសំរាមនៅមាត់ទន្លេនេះចេញផងនិងពន្យល់ដល់អាជីវករឲ្យយល់អំពីបរិស្ថានកុំឲ្យពួកគាត់យកសំរាមមកចាក់ចោលនៅមាត់ទន្លេបែបនេះ៕