មនុស្ស​ប្រុស​ស្រី​២​នាក់​រក្សាទុក និង​ចែកចាយ​ថ្នាំញៀន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ខេត្ត​ព្រះសីហនុ​៖ មនុស្ស​ប្រុស​ស្រី​ចំនួន​២​នាក់ ជាប់ចោទ​រក្សាទុក ចែកចាយ​ថ្នាំញៀន​ខុសច្បាប់​ត្រូវបាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ទីកន្លែង​ផ្សេងគ្នា​នា​យប់​ថ្ងៃទី​៣​ខែកុម្ភៈ​វេលា​ម៉ោង​២២ និង​៣០​នាទី នៅ​ចំណុច ក្រុមទី​៣១​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និង​នៅវេលា​ម៉ោង​០០ និង​៣០​នាទី នៅ​ចំណុច​អូ​ទី​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។​

​លោក​វរសេនីយ៍ត្រី សួស សិលា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​ថ្នាំញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​និយាយ​ឲ្យ​ដឹងថា​៖ ការចាប់​ឃាត់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​កម្លាំង​របស់លោក​ធ្វើការ​ស៊ើបអង្កេត​អស់​ជាច្រើន​សប្តាហ៍​កន្លងមក ប៉ុន្តែ​កាលនោះ​ដោយ​ពុំទាន់​វត្ថុតាង​ច្បាស់លាស់ ទើប​សមត្ថកិច្ច​ពុំ​លទ្ធភាព​ចាប់ខ្លួន​។ រហូតដល់​ថ្ងៃទី​០៣​ខែកុម្ភៈ​វេលា​ម៉ោង​២២ និង​៣០​នាទី ខណៈពេល​ជន​ស​ង្ស័ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ទើ​កម្លាំង​របស់លោក​ចុះ​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ ទី​១-​ឈ្មោះ ព្រំ វណ្ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​ក្រុមទី​៣១ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ (​ពីបទ​ចែកចាយ​គ្រឿងញៀន​) ស្រុកកំណើត​នៅ​ខេត្តកំពត ដោយ​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​៖​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មិន​១​កញ្ចប់​ស្មើនឹង 1.58​ក្រាម ទូរស័ព្ទ​ចំនួន​២​គ្រឿង ឃាត់ខ្លួន​នៅវេលា​ម៉ោង​២២ និង​៣០​នាទី ត្រង់ចំណុច​ក្រុមទី​៣១​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និង ទី​០២ -​ឈ្មោះ យ៉ោ ធី ហឿង​ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មា​នទី​កំណើត​ប្រទេស​វៀតណាម​(​ខេត្ត​អាងយ៉ាង​) ឃាត់ខ្លួន​នៅវេលា​ម៉ោង​០០ និង​៣០​នាទី នៅ​ចំណុច​អូ​ទី​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដោយ​ដកហូត​វត្ថុតាង​មួយចំនួន​រួមមានៈ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មិន​០១​កញ្ចប់​ស្មើនឹង 2.73​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​កំពុង​ធ្វើ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និតិ​វី​ធី​ច្បាប់​៕ សមុទ្រ​ខៀវ​

KA--04-2015-25 KA--04-2015-26