ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

 ខេត្តបាត់ដំបង​៖ មន្ត្រី​ចរាចរ​ណ៏​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​៤:៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​០៤​កុម្ភៈ នៅ​លើ​ផ្លូវ​លេខ​១៥៦A ត្រង់​ចំណុច ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ដោយសារ​ជន​ទាំង​២​នាក់​ជិះ​ម៉ូតូ​លឿន​ហូ​សហេតុ ត្រង់​ចំនុច​ផ្លូវ​កោង​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​ទាំង​បំពាន​តែ​ម្ដង​។

ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​មិន​ទាន់​ស្គាល់ឈ្មោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​ទេ តែ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៌​ស  រីឯ​រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខ បាត់ដំបង 3A-1412 អ្នកបើកបរ បាត់​រត់​ចោល​រថយន្ត​ក្រោយ​កើតហេតុ​។

មន្ត្រី​ចរាចរ​ណ៏​បាន​រាយ​ការ​ណ៏​ថា អ្នក​ជិះ​ម៉ូតូឌុប​គ្នា មក​ពី​ទិស​ខាងត្បូង ទៅ​ខាងជើង ក្នុង​ល្បឿន​លឿន​ហូ​សហេតុ លុះដល់​ចំនុច​ខាងលើ​ដែល ផ្លូវ​មាន​ស្ថានភាព​កោង​ទៅ​ខាងឆ្វេង​ដៃ​ខ្លួន​ផង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​កំពុង​បើក បញ្ច្រាស ទិស​មក​ពីមុខ​ទាំង​បំពាន​ច្បាប់ បោក​ក្បាល​ស្លាប់​ទាំង​២​នាក់​នៅ​ខាង​មុខ​រថយន្ត​តែ​ម្ដង​ទៅ​។ មន្ត្រី​ចរាចរ​ណ៏​ខេត្ត​បាន​យក ទាំង​រថយន្ត ទាំង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​កាន់​ស្នងការ​ដ្ធា​ន​ខេត្ត​ហើយ ដើម្បី​ដៅ​ស្រាយ​តាម​ផ្លូវ ច្បាប់ ៕