Q&A: តើ​ការ​លេប​ទឹកកាម​របស់​ស្ត្រី​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទេ ?

Doliprane TVC

​សំណួរ ៖ ភរិយា​របស់ខ្ញុំ​រៀងរាល់​ពេល​រួមភេទ​នាង​មិន​ចូលចិត្ត​ឱ្យ​បញ្ចេញ​ខាងក្នុង​ទេ គឺបញ្ជា​ឱ្យ​ដកចេញ​បាញ់​ដាក់​ខាងក្រៅ​រហូត នាង​ប្រាប់ថា​បាញ់​ដាក់​ខាងក្នុង​ទឹក​នេះ​កខ្វក់ ។ ក្រៅពីនេះ​នៅពេល​រួមភេទ​ម្តងៗ​នាង​ចូលចិត្ត​ឱ្យ​ខ្ញុំ​ប្រើ​មាត់ ពេលខ្លះ​នាង​បញ្ចេញ​ទឹកប្រៃៗ​ចេញមក​ដោយ​ម្តងម្កាល​ខ្ញុំ​បាន​លេប​ចូលក្នុង​ពោះ​ថែមទៀត តើ​អាច​បង្ក​គ្រោះថ្នាក់​ឬទេ ?

​ចម្លើយ ៖ ពេល​រួមភេទ​បើ​បុរស​ដក​បាញ់​ទឹកកាម​ខាងក្រៅ​ប្រដាប់ភេទ​ស្ត្រី​នោះ​គឺជា​រឿងធម្មតា​មិនមាន​អ្វី​ប្លែក​ទេ ហើយ​មាន​មនុស្ស​ជាច្រើន​តែងតែ​ប្រើ​វិធី​នេះ​ដូចគ្នា​ដែរ​ដើម្បី​ការពារកំណើត ។ ទោះបីយ៉ាងណា​ទឹកកាម​បុរស​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ​បើសិន​មិនមាន​រោគ គ្រាន់តែ​វា​មាន​ក្លិនឆ្អាប​តែប៉ុណ្ណោះ ។ ហេតុនេះ​បើ​ទោះ​បញ្ចេញ​ខាងក្រៅ ឬ ខាងក្នុងអ្នក​មិន​គប្បី​សៅហ្មង​ឡើយ ។ អ្នក​ត្រូវ​ចងចាំ​ថា​ដោយសារតែ​ទឹកកាមបុរស​មាន​សភាព​ស្អិត​ខាប់ៗ និង ក្លិនឆ្អាប ហេតុនេះ​ស្ត្រី​ខ្លះ​មិន​ចូលចិត្ត​ទើប​បញ្ជា​ឱ្យ​ស្វាមី​ដកបញ្ចេញ​ខាងក្រៅ ។ បើ​អ្នក​មិន​ចូលចិត្ត​បញ្ចេញ​ខាងក្រៅ​ទេ​អាច​ដោះស្រាយ​ដោយ​ប្រើ​ស្រោមអនាម័យ​ជំនួយ ពិសេស​អាចជួយ​ការពារ​កំណើត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ថែមទៀត ។

ដោយឡែក​ចំពោះ​អ្នក​ចូលចិត្ត​ធ្វើ​ឱ​រ៉ា​ល់​សិច​ឱ្យ​ភរិយា​ដោយ​ប្រើ​មាត់ ហើយ​ពេលខ្លះ​បាន​លេបទឹក​ចំណង់​ភរិយា​ចូល​ទៅនោះ​ឃើញថា​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ទេពីព្រោះ​ទឹក​នេះ​ស្អាត​ល្អ ។ ទោះបីយ៉ាងណា​អ្នក​ត្រូវតែ​ចងចាំ​ដែរ​ថា ទឹក​ចំណង់​នេះ​ល្អ​ទាល់តែ​ក្នុង​រាងកាយ​របស់​ស្ត្រី​មិនមាន​រោគ ហើយ​បើ​មាន​រោគ​កាច​សាហាវដូចជា រោគ​អេដស៍ ​កាមរោគ ឬ រោគ​ឆ្លង​ដទៃទៀត​គប្បី​ចៀសវាង​ដាច់ខាត ៕