Shell ត្អូញត្អែរ ដោយសារប្រាក់ ចំណូលធ្លាក់ចុះរហូត បើគិតទៅមានរយៈពេល ១៣ឆ្នាំហើយ

ឡុងដ៏៖ Shell ជាក្រុមហ៊ុនប្រេងដ៏ ធំជាងគេនៅតំបន់អឺរ៉ុប បានត្អូញត្អែរ ថា អស់រយៈពេល ១៣ឆ្នាំមកនេះ ប្រាក់ចំណូលដែល ក្រុមហ៊ុនទទួលបានគឺ មានការថយចុះយ៉ាងច្រើន ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រុមហ៊ុនប្រេងដ៏ធំរបស់អង់គ្លេស បានលើកឡើងថា ប្រាក់ចំណូលដែល ក្រុមហ៊ុនទទួលបានប្រចាំ គឺបានថយចុះប្រមាណ ៨៧ភាគរយ ស្មើនឹង ១៩៤ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក ។ ក្រុមអ្នកវិភាគមួយចំនួន បានព្យាករណ៍ថា ការថយចុះនេះគឺគិត ចាប់តាំងពីឆ្នាំ២០០២មកម្ល៉េះ ដោយសារតែក្រុមហ៊ុននេះ ប្រឈមនឹងបញ្ហាក្នុង ការផលិតប្រេង និងឧស្ម័ន ដោយរោងចក្រជួប នូវបញ្ហាជាច្រើន ។

លោក Ben van Beurden នាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា "Shell នឹងសម្រេចចិត្តក្នុងការកាត់ បន្ថយការផលិតប្រេង ដោយសារតែជួបនូវផល ប៉ះពាល់យ៉ាងច្រើន អ្វីដែលបានឃើញច្បាស់នោះ គឺដោយសារតែតម្លៃប្រេងធ្លាក់ថ្លៃ គួរតែមានលក្ខខ័ណ្ឌទាំង នេះដែលត្រូវការអត់" ។

គេបានដឹងថា ប្រាក់ចំណូលរបស់ Shell ដែលបានបង្ហាញឡើងចុងក្រោយ វាជាលទ្ធផលដ៏អាក្រក់ណាស់ សម្រាប់ផលិតករប្រេងមួយនេះ ដោយសារតែតម្លៃប្រេងធ្លាក់ចុះ ។ សម្រាប់ក្រុមហ៊ុនប្រេងធំ ជាងគេលើពិភពលោក ExxonMobil វិញ សេចក្តីរាយការណ៍ នៅសប្តាហ៍នេះ ប្រាក់ចំណេញដែលក្រុមហ៊ុននេះ ទទួលបានគឺស្តួចស្តើង ណាស់ធៀបនឹងឆ្នាំមុនៗ ខណៈដែលក្រុមហ៊ុន BP នៅក្នុងឆ្នាំ២០១៥ បានបាត់បង់ចំណូល ដ៏ច្រើនដែលពីមិន ធ្លាប់មានទាល់តែសោះ ៕

Shell ត្អូញត្អែរ ដោយសារប្រាក់ ចំណូលធ្លាក់ចុះរហូត បើគិតទៅមានរយៈពេល ១៣ឆ្នាំហើយ