បង្ក្រាបករណី ជួញដូរគ្រឿងញៀន និងជួញដូរផ្លូវភេទ ឃាត់ខ្លួន ជនសង្ស័យ ២នាក់

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ស្រុកមេមត់ នៅម៉ោង ប្រមាណ ១០៖៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានធ្វើ
ការបង្ក្រាប ករណីជួញដូរ ដឹកជញ្ជូនរក្សាទុក ដោយខុសច្បាប់ នូវសារធាតុញៀន និងជួញដូរផ្លូវភេទ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ នៅចំណុចគីឡូម៉ែត្រលេខ៤៦ ភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ផា វុត្ថា ភេទប្រុស អាយុ ២៧ឆ្នាំ និងទី២.ឈ្មោះ ជឹម ហុង ភេទប្រុស អាយុ ២៩ឆ្នាំ អ្នកទាំងពីរ ស្នាក់នៅភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាន ដកហូតម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន ១៤កញ្ចប់ (ធំ ១១និង តូច ៣កញ្ចប់) ជញ្ជីងថ្លឹងអេឡិចត្រូនិច ១គ្រឿង ឧបករណ៍វិចខ្ចប់ថ្នាំញៀនមួយចំនួន និងម៉ូតូម៉ាកស៊ុស៊ូគី វីវ៉ា មួយគ្រឿង។ ជាមួយគ្នានេះផងដែរ សមត្ថកិច្ចបានរកឃើញ នារីរកស៊ីផ្លូវភេទ ចំនួន ៣នាក់ ទី១.ឈ្មោះ មាន រតនា ភេទស្រី អាយុ ២៥ឆ្នាំ, ទី២.ឈ្មោះ លឹម ដា ភេទស្រី អាយុ ២៧ឆ្នាំ និងទី៣.ឈ្មោះ ឌី ស្រីណែត ភេទស្រី អាយុ ៣០ឆ្នាំ អ្នកទាំង៣ រស់នៅភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការទៅតាមនីតិវិធី ៕