ព្រៃវែង៖ បក្ខពួកក្រុមចោរប្លន់ ប្រដាប់អាវុធដែលធ្វើសកម្មភាពប្លន់ ឆ្នាំ២០០៩ ត្រូវ សមត្ថកិច្ចចាប់ខ្លួន បានម្នាក់

ក្រុមចោរមួយក្រុម បានធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធ កំឡុងឆ្នាំ២០០៩ នៅស្រុកបារភ្នំ ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ទៀតហើយ ក្នុងចំណោម បក្ខពួកជាច្រើននាក់ទៀត កំពុងរត់គេចខ្លួន។ ការឃាត់ខ្លួននេះបានធ្វើឡើងល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងមកនេះ នៅស្រុកកំចាយមារ ។

បើយោងតាម ការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ ស្រេង ជា ស្នងការខេត្តព្រៃវែង បានលើកឡើងថា ចោរប្រដាប់អាវុធចាប់ខ្លួនបានតាមដីកា វេលាម៉ោង ០៤និង ៣០នាទីល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ចំណុចភូមិកំចាយមារត្បូង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែងកំពងលាក់ខ្លួន តាមដីកា លេខ151/2013 ឈ្មោះ ធែល ហ៊ល ភេទប្រុស អាយុ៣៨ឆ្នាំ ពីបទក្រុមជនប្រដាប់អាវុធ និងប្លន់។

ក្រុមចោរនេះបានប្លន់ផ្ទះប្រជាពលរដ្ឋ នៅភូមិស្នួល ឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០០៩ ។ ហើយក្រុមនេះ មិនត្រឹមតែធ្លាប់ប្លន់ នៅស្រុកបារភ្នំ ទេ ធ្លាប់ប្លន់នៅស្រុកមេសាងជាច្រើនករណី ផងដែរ ៕