កូរ៉េ​ជួយ​១៣​លាន​ដុល្លារ ដើម្បី​សាងសង់​ទីលាន​ចាក់សំរាម និង​រោងចក្រ​កែច្នៃ​នៅ​សៀមរាប​

​ភ្នំពេញ​៖ រដ្ឋាភិបាល​កូរ៉េ​បានផ្តល់​ជំនួយ​ចំនួន ១៣​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​សាងសង់​ទីលាន​ចាក់សំរាម និង​រោងចក្រ​កែច្នៃ​សំរាម​នៅ​ខេត្តសៀមរាប​។ អភិបាលខេត្ត​សៀមរាប បញ្ជាក់ថា ទីតាំង​នៃ​គម្រោង​មួយ​នេះ មាន​ទំហំ​ដី ៣០​ហិកតា ក្នុងស្រុក​បន្ទាយស្រី​។ រោងចក្រ​កែច្នៃ​សំរាម​មួយ​នេះ អាច​កែច្នៃ​កាកសំណល់​ឱ្យទៅជា​របស់​ប្រើប្រាស់​ផ្សេងៗ ក្នុង​មួយថ្ងៃ ៣០០​តោន​។​

​តាម​លោក គឹម ឆៃ​ហៀ​ង អភិបាលខេត្ត​សៀមរាប គម្រោង​សាងសង់​ទីលាន​ចាក់សំរាម និង​រោងចក្រ​កែច្នៃ ដែល​ចំណាយ​ប្រាក់​ចំនួន ១៣​លាន​ដុល្លារ​អាមេរិក​នេះ អាច​នឹង​ចាប់ផ្តើម​ដំណើការ​ក្នុង​ខែមីនា​ឆ្នាំ​២០១៦​ខាងមុខ​។ ទីតាំង​នៃ​ការកសាង​នេះ​មាន​ទំហំ​ផ្ទៃដី​ចំនួន ៣០​ហិកតា ស្ថិតនៅ​ឃុំ​រុន​តា​ឯក​ស្រុក​បន្ទាយស្រី ដែលមាន​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ លោក បញ្ជាក់ថា សម្រាប់​គម្រោង​សាងសង់​នេះ​ផ្នែក​បច្ចេកទេស និង​ការគ្រប់គ្រង​មួយចំនួនធំ ក្នុង​ជំហាន​ដំបូង​គឺ​ខាង​ភាគី​កូរ៉េ​ជា​អ្នក​អនុវត្តន៍​ទាំងអស់​។ លោក​អភិបាល រំពឹងទុក​ថា​បន្ទាប់ពី​ទីលាន​ចាក់សំរាម​និង​កែច្នៃ​នេះ ត្រូវបាន​សាងសង់​រួចរាល់ ការគ្រប់គ្រង​សំរាម​នៅក្នុង​ក្រុង​សៀមរាប​នឹងមាន​ភាពល្អ​ប្រសើរ ហើយ​បរិស្ថាន​មា​ភាពស្រស់ស្អាត​។​

​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​បានបង្ហាញ​ថា នៅក្នុង​ក្រុង​សៀមរាប ក្នុង​មួយថ្ងៃ​មាន​សំរាម​ប្រមាណ​ជា​២៧០​តោន​។ សំរាម​ទាំងនេះ​ក្រុមហ៊ុន​ប្រមូល​សំរាម​ប្រមូល និង​ដឹកជញ្ជូន​ចេញ​បានតែ​៦០​ទៅ​៧០​ភាគរយ​ប៉ុណ្ណោះ​។ ចំណែក​សំរាម​ដែល​នៅសល់​ត្រូវបាន​ប្រជាពលរដ្ឋ​យកទៅ​ដុត​កប់ ឬ​បោះចោល​នៅតាម​ដងផ្លូវ ឫ​ក្នុង​ប្រឡាយទឹក​ដែល​កំពុងតែ​ធ្វើឱ្យមាន​ហានិភ័យ​ដល់​បរិស្ថាន សុខភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​រោងចក្រ​កែច្នៃ​សំរាម​មួយ​នេះ មានលទ្ធភាព​កែច្នៃ​កាកសំណល់​ឱ្យទៅជា​របស់​ប្រើប្រាស់​ផ្សេងៗ ក្នុង​មួយថ្ងៃ បាន​រហូតដល់​៣០០​តោន​៕

​ប្រភពពី AKP

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​