ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

 ខេត្តសៀមរាប ៖ អាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា តាម​ដីការ​តុលាការពី​បទ​រំលោភ​លើ​ទំនុកចិត្ត ហើយ​ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ទ្បើ​ង​កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី​ក្នុង​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប រួច​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

​លោក​អនុ​សេនី​យ៏​ឯក ទៀ ប៊ុល​ហ៊ុ​ល នាយការិយាល័យ​យោធា​បាន​ដឹកនាំ​អនុវត្ត​ដីការ​បង្កា​ប់​ឱ្យ​នាំ​ខ្លួន ឈ្មោះ កែវ ពិន​ចាន់​ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​និង​ខេត្តសៀមរាប ចេញ​ដោយ​លោក លឹ​ម សុ​គុ​ន្ឋា​រ៉ា ចៅក្រម​សើ​ប​សួរ នៃ​សាលាដំបូង​ខេត្តសៀមរាប​។ 

លោក​អនុ​សេនី​យ៏​ឯក អ៊ុយ ច​យ នាយ​រង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​០៤​ខែកុម្ភៈ ឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ កែវ ពិន​ចាន់​ធី ភេទ ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប ម្នាក់​ដែល​ជា​មន្ត្រី​យោធា​នេះ ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​តាម​ដីការ​បង្កា​ប់​ឱ្យ​នាំ​ខ្លួន​របស់​តុលាការ នោះ គឺ​កំ​ម្លាំ​ង​របស់​លោក​បាន​ឃាត់ខ្លួន​ហើយ​បញ្ជូន​ទៅ​កាន់​តុលាការ គ្រាន់តែ​ដឹង​ថា​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​តែ​ប៉ុណ្ណោះ​នោះ​ទេ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ នៅ​ថ្ងៃ​ទី​០៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕ មី