តាមទាន់ ប្រពន្ធសហាយស្មន់ ជាមួយមិត្តភក្តិ ប្តឹងនគរបាល ចុងបញ្ចប់ប្រគល់ ប្រពន្ធឲ្យមិត្តភក្តិ

ភ្នំពេញ៖ បុរសម្នាក់ពិតជា ចិត្តព្រះវេសន្តរមែន តាមរកប្រពន្ធឃើញកំពុង តែសាហាយស្មន់ ជាមួយមិត្តភក្តិ បានប្តឹងនគរបាល ឲ្យឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំ ប៉ុន្តែបន្ទាប់ពីនគរបាល បាននាំប្រពន្ធនិង បុរសជាសាហាយ នោះទៅដល់ប៉ុស្តិ៍សួរនាំ បែរជាបុរសជាប្តីមានចិត្ត អាណិតប្រពន្ធ និងបុរសជាស្មន់ នោះ រួចក៏សុខចិត្តប្រគល់ប្រពន្ធទៅឲ្យបុរសជាសាហាយ របស់ប្រពន្ធជួបជុំគ្នា រូបគាត់សុខចិត្ត រស់នៅម្នាក់ឯង ដើម្បីបំពេញបំណងប្រពន្ធ។ រឿងរ៉ាវនេះបានកើតឡើងកាលនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីក្បត់ប្តីនោះឈ្មោះឯម ច្រឹប អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះមើលថែកូន ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុង ភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងបុរសដែលជាសាហាយស្មន់ឈ្មោះ គង់ ចំរើន អាយុ៤៥ឆ្នាំ ជាបុរសពោះម៉ាយកូនមួយ និងត្រូវជាមិត្តភក្ដិ របស់បុរសជាប្តី មានមុខបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។ ចំណែកបុរសជាប្តីឈ្មោះ និមន អាយុ៤៩ឆ្នាំ ជាកម្មករសំណង់ ។

បើយោងតាមបុរសជាប្តីរៀបរាប់ប្រាប់នគរបាលថា រូបគាត់និងនាងជាប្រពន្ធបានរៀបការ និងគ្នាអស់រយះពេលជាច្រើនឆ្នាំហើយ និងបានមានចំណង់ដៃកូន៣ថែមទៀតផង ទោះបីជាគាត់ចាកចេញឆ្ងាយ ពីប្រពន្ធកូនដោយសារតែមុខរបរជាកម្មករសំណង់ ប៉ុន្តែដើម្បីជីវិត គាត់ខិតខំតស៊ូទោះជាលំបាកយ៉ាងណា ក្តីដើម្បីគ្រួសារ កូនប្រពន្ធ ហើយក៏មិនដែលមានចិត្តគិតថា ប្រពន្ធក្បត់ចិត្តខ្លួននោះដែរ ដោយជឿជាក់លើប្រពន្ធ ១០០ភាគរយ ចំណែកឯឈ្មោះ ចំរើន នេះក៏ជាមិត្តភក្តិជិតស្និទ្ធបំផុតចេះជួយយកអាសាគ្នាទៅវិញទៅមក ដោយចេញទៅធ្វើការសំណង់តាមខេត្ត ជាមួយគ្នាផងដែរ។

លោកបានបន្តថា លុះពេលមុនកើតហេតុនេះ មេការសំណង់បានឲ្យលោកចេញទៅធ្វើការ នៅខេត្តបន្ទាយមានជ័យ ពេលនោះបុរសជាសាហាយប្រពន្ធ គាត់មិនបានចេញទៅធ្វើសំណង់ឯខេត្តបន្ទាយមានជ័យ ជាមួយគាត់នោះទេ ទោះបីជាយ៉ាងណាក៏គាត់មិនដែលមានចិត្តសង្ស័យលើប្រពន្ធនោះដែរ ប៉ុន្តែមួយរយះនេះ គឺប្រពន្ធរបស់គាត់តែងតែទូរស័ព្ទទៅសុំលុយចាយញឹកញ៉ាប់ពេក ដោយគាត់វេតាមវីងឲ្យចំនួន៣ឬ៤រយដុល្លារ គឺមិនទាន់បានប៉ុន្មានថ្ងៃផងស្រាប់តែទូរស័ព្ទទៅសុំលុយបន្ថែមទៀតដោយ និយាយថា លុយវេមកនោះចាយអស់ហើយ គាត់ក៏បានវេបន្ថែមទៀត ប៉ុន្តែដោយមានការសង្ស័យក្រែងលោ ប្រពន្ធលេងល្បែងស៊ីសង ទើបបានសម្រេចចិត្តមករកប្រពន្ធដើម្បីណែនាំ ប៉ុន្តែពេលមកដល់ ផ្ទះស្រាប់តែមិនឃើញប្រពន្ធនៅផ្ទះ រួចបានសួរនាំអ្នកជិតខាងគេប្រាប់ថា ប្រពន្ធមិនសូវនៅផ្ទះទេ ថែម បានបង្ហើបឲ្យដឹងថា ប្រពន្ធរបស់ខ្ញុំច្រើនតែទៅនៅបន្ទប់ជួលរបស់មិត្តភក្តិខ្ញុំ ពេលនោះក៏បានទៅតាមរកប្រពន្ធនៅឯផ្ទះរបស់ក្រែងលោប្រពន្ធគាត់ទៅលេងផ្ទះមិត្តភក្តិ លុះពេលទៅដល់ស្រាប់តែឃើញ ប្រពន្ធតែផ្តេកផ្តិតស្នេហាយ៉ាងផ្អែមត្រជាក់ ជាមួយមិត្តភក្តិរបស់គាត់ទៅវិញ ទើបធ្វើឲ្យគាត់មានចិត្តខឹង រួចក៏ចាក់សោរទ្វារបន្ទប់ពីខាងក្រៅ ហើយបានប្តឹងនគរបាលឲ្យចុះមកអន្តរាគមន៍ លុះពេលនគរបាលមកដល់គាត់បានសុំឲ្យនគរបាលនាំអ្នកទាំងពីរ យកកាន់ប៉ុស្តិ៍ដើម្បីសួរនាំ ។

បុរសជាប្តីបានបន្តថា លុះពេលនគរបាលនាំប្រពន្ធនិងសាហាយ ត្រូវជាមិត្តភក្តិរបស់គាត់មកដល់ប៉ុស្តិ៍សួរ គាត់ក៏បានសម្រេចចិត្តដើរចេញពីប្រពន្ធ ដោយសុខចិត្តប្រគល់ប្រពន្ធឲ្យទៅបុរសនោះបានជួបជុំគ្នាគាត់សុខចិត្តរស់នៅតាមផលកម្មរបស់គាត់ ដើម្បីបំពេញបំណងប្រពន្ធ ។ បុរសជាប្តីបានបន្ថែមថា គាត់អត់ដឹងថា ប្រពន្ធគាត់និងបុរសនោះមានទំនាក់ទំនងគ្នាតាំងពីពេលណាមកទេ ហើយក៏មិនដែល ចាប់អារម្មណ៍អ្វីដែរ ដោយគិតថា ការរាប់អានគ្នា ប៉ុន្តែទីបំផុតអ្នកទាំងពីរនេះក្បត់ចិត្តខ្ញុំយ៉ាងនេះនោះទេ ហើយគាត់ក៏មានការសោកស្តាយ ចំពោះចំណងមិត្តភាពនិងចំណងស្នេហារបស់គាត់នោះដែរ មិនគួរណាជួបប្រទះរឿងបែបនេះទេ ៕

តាមទាន់ ប្រពន្ធសហាយស្មន់ ជាមួយមិត្តភក្តិ ប្តឹងនគរបាល ចុងបញ្ចប់ប្រគល់ ប្រពន្ធឲ្យមិត្តភក្តិ

តាមទាន់ ប្រពន្ធសហាយស្មន់ ជាមួយមិត្តភក្តិ ប្តឹងនគរបាល ចុងបញ្ចប់ប្រគល់ ប្រពន្ធឲ្យមិត្តភក្តិ