វិធីសាស្ត្រ​ធ្វើ​ឲ្យ​រថយន្ត​​មិន​សូវ​ស៊ី​សាំង​

វិធីសាស្ត្រ​ធ្វើ​ឲ្យ​រថយន្ត​​មិន​សូវ​ស៊ី​សាំង​

អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​តែង​លើក​ឡើង​ថា​រថយន្ត​របស់​ពួក​គេ​ស៊ី​សាំង​ជាង​រថយន្ត​អ្នក​ដទៃ​ដែល​មាន​ម៉ាស៊ីន​ទំហំ​ប៉ុន​គ្នា​។​ តែ​ពួក​គេ​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ប្រើប្រាស់​និង​ការ​ថែទាំ​ចំពោះ​រថយន្ត​របស់​ពួក​គេ​នោះ​ទេ​។​ ដូច​នេះ​ Sabay សូម​ធ្វើ​ការ​ណែនាំ​នូវ​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​មិន​សូវ​ស៊ីសាំង​បាន​៖​

 

១. ​ជាន់​ហ្គ៊ែ​ថ្នមៗ​ចៀស​វាង​ការ​ជាន់​បង្ខំ​

 

ធ្វើ​ដូច​នេះ​ម៉ាស៊ីន​អាច​ដំណើរ​ការ​តាម​សម្រួល​ ដែល​វា​មិន​សូវ​ប្រើ​សាំង​ច្រើន​ ហើយ​បើ​អ្នក​ចង់​បង្កើន​ល្បឿន​អ្នក​អាច​ជាន់​សង្កាត់​ហ្គ៊ែ​ថ្នមៗ​បន្តិច​ម្តង​ៗ​បាន​។​

 

វិធីសាស្ត្រ​ធ្វើ​ឲ្យ​រថយន្ត​​មិន​សូវ​ស៊ី​សាំង​

 

២. កាន់​បន្ថយ​ការ​ប្រើ​ហ្វ្រាំង​

 

ប្រសិន​អ្នក​ចង់​ឲ្យ​រថយន្ត​បន្ថយ​ល្បឿន​ អ្នក​គួរ​បន្ថយ​ហ្គ៊ែ​ពី​ចម្ងាយ​ ​ប្រសើរ​ជាង​ការ​ប្រើ​ហ្វ្រាំង​។ តែ​គួរ​ប្រើ​ហ្រ្វាំង​បើ​ចាំ​បាច់​។​

 

៣. ប្រើប្រាស់​មុខ​ងារ​ Cruise Control

 

វិធីសាស្ត្រ​ធ្វើ​ឲ្យ​រថយន្ត​​មិន​សូវ​ស៊ី​សាំង​

 

សម្រាប់​ការ​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​ឆ្ងាយ​ហើយ​មិន​សូវ​មាន​ចរាចរណ៍​អ្នក​ត្រូវ​ប្រើ​មុខ​ងារ​ Cruise Control ដែល​ជា​មុខ​ងារ​សម្រាប់​កំណត់​នូវ​ល្បឿន​ថេរ​ក្នុង​កម្រិត​ណា​មួយ​របស់​រថយន្ត​។​

 

៤. មិន​គួរ​បើក​កញ្ចក់​ពេល​បើកបរ​

 

វិធីសាស្ត្រ​ធ្វើ​ឲ្យ​រថយន្ត​​មិន​សូវ​ស៊ី​សាំង​

 

ប្រសិន​អ្នក​បើក​កញ្ចក់​ពេល​បើកបរ​វា​ហាក់​បី​ដូច​ជា​ការ​បន្ថែម​សម្ពាធ​ដល់​រថយន្ត​ផង​ដែរ​។​

 

៥. ចត​ឡាន​ក្រោម​ម្លប់​

 

វិធីសាស្ត្រ​ធ្វើ​ឲ្យ​រថយន្ត​​មិន​សូវ​ស៊ី​សាំង​

 

ការ​ធ្វើ​ដូច​នេះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​សាំង​ក្នុង​រថយន្ត​របស់​អ្នក​មិន​ហើរ​ចេញ​មក​។ សូម​ចាំ​ថា​សាំង​ជា​សារធាតុ​រាវ ដែល​អាច​ហើរ​រលាយ​ដោយ​សារ​កម្ដៅ​។​

 

៦. បិទ​គ្រឿង​អេឡិចត្រូនិក​ឲ្យ​អស់​មុន​ពន្លត់​ម៉ាស៊ីន​

 

អ្នក​គួរ​បិទ​គ្រឿង​អេឡិចត្រូនិក​ដូច​ជា​ម៉ាញ៉េ និង​ម៉ាស៊ីន​ត្រជាក់​មុន​ពេល​អ្នក​ពន្លត់​ម៉ាស៊ីន​រថយន្ត​។​ ព្រោះ​ថា​ម៉ាស៊ីន​នឹង​មិន​ប្រឹង​ខ្លាំង​ពេល​បញ្ឆេះ​ម៉ាស៊ីន​សា​ជា​ថ្មី។

 
កាន់​តែ​ច្បាស់ សូម​មើល​វីដេអូ​២​ខាង​ក្រោម៖

 

 

 
ប្រែសម្រួល៖ រដ្ឋ
ប្រភព៖youtube