ស្រលាញ់​មនុស្ស​ម្នាក់​ខុស​ដែរ​?

ស្រលាញ់​មនុស្ស​ម្នាក់​ខុស​ដែរ​?

ខ្ញុំ​នឹក​ឃើញ​កាល​ពី​ខ្ញុំ​នៅ​តូច ឱ្យ​តែ​ខ្ញុំ​ដួល​របួស​ដៃ​ជើង​នោះ គាត់​ផ្លុំ​ស្ទើរ​តែ​ដំបៅ​របស់​ខ្ញុំ​ប៉ើង​ចេញ​ពី​ស្បែក​ទៅ​ហើយ​។ ថ្ងៃ​មួយ ម៉ាក់​យក​ខ្ញុំ​មក​ទុក​នឹង​លោក​យាយ​ប៉ុន្មាន​ថ្ងៃ ព្រោះ​គាត់​ត្រូវ​ទៅ​ប្រជុំ​នៅ​បរទេស​​ ខ្ញុំ​ត្រូវ​មូស​ខ្លា​​ចង្រៃ​ខាំ​រហូត​ដល់​គ្រុន​ឈាម​។ បង​សិដ្ឋ​បារម្ភ​ពី​ខ្ញុំ​ណាស់ នៅ​កំដរ​ខ្ញុំ ជួយ​មើលថែ​ខ្ញុំ​រហូត​។ ទោះជា​លោក​យាយ​ដេញ​ឱ្យ​ទៅ​លេង​នៅ​ក្រៅ​ជាមួយ​ក្មេង​ដទៃ ក៏​គាត់​មិន​ព្រម​ទៅ​ដែរ​។ ទាល់តែ​ខ្ញុំ​បាន​ជា​សះ​ស្បើយ ទើប​គាត់​នាំ​ខ្ញុំ​ចេញ​ទៅ​លេង​នឹង​គេ​ដែរ​នៅ​ខាងក្រៅ​។​

«​កុំ​គិត​ច្រើន​ពេក​!»
«ចា​ស!»
​ពួក​យើង​ក៏​បណ្តើរ​គ្នា​ចូល​ក្នុងផ្ទះ ហើយ​បែក​​ផ្លូវ​ទៅ​បន្ទប់​គេង​រៀង​ៗ​ខ្លួន​។ ខ្ញុំ​បិទ​ទ្វារ​បន្ទប់ រួច​សម្លឹង​មើល​ទៅ​ទូរ​សព្ទ​ដែល​ខ្ញុំ​ទុក​ចោល​នៅ​លើ​តុ​នោះ​។ គ្មាន Missed Calls ទេ​។ មែន​ហើយ វា​ប្រាកដ​ជា គ្មាន​ទេ​។ គេ​ម៉េច​នឹង​នឹក​ឃើញ​ទូរ​សព្ទ​មករក​ខ្ញុំ​នោះ​។ មាន​រឿង​ធំ​យ៉ាង​នេះ​ហើយ គេ​ប្រហែល​ជា​បំភ្លេច​ខ្ញុំ​ចោល​បាត់​ទៅ​ហើយ​។ ខ្ញុំ​ឆែក​មើល​រូបថត​របស់​យើង​ទាំង​ពីរ​ដែល​ញញឹម​ស្រស់​កាល​ពី​ទើប​ ស្រលាញ់​គ្នា​ដំបូង​។ គាត់​ធ្លាប់​សន្យា​នឹង​ខ្ញុំ​ថា ឱ្យ​តែ​ខ្ញុំ​រៀន​ចប់​ពេល​ណា គាត់​នឹង​ដណ្តឹង​ខ្ញុំ​រៀបការ​នឹង​គ្នា​ភ្លាម​។ ប៉ុន្តែ​ពាក្យ​សន្យា​នេះ​ប្រហែល​ជា​រលាយ​ទៅ​តាម​ខ្យល់​បាត់​ទៅ​ហើយ​។

​តុ​ក តុ​ក តុ​ក​…
​ខ្ញុំ​បើក​ទ្វារ​របស់​ខ្ញុំ​។​
«បង​ឃើញ​ភ្លើង​នៅ​បើក​នៅ​ឡើយ នេះ​មិន​ទាន់​គេង​ទៀត​​​?»
«​ចា​ស​!»
​បង​សិដ្ឋ​យក​កន្សែង​ពោះ​គោ​ជូត​សក់​គាត់​ដែល​សើម​បណ្ដើរ និយាយ​ជាមួយ​ខ្ញុំ​បណ្តើរ​។ ឮ​សំឡេង​អួល​ដើម​ក​របស់​ខ្ញុំ​ហាក់​ដូចជា​ចង់​យំ គាត់​ក៏​ដាក់​កន្សែង​ថ្ពក់​នឹង​ក ហើយ​ទះ​ក្បាល​ខ្ញុំ​ស្រាលៗ​។​
«កំពុង​នឹក​គេ​ទៀត​ហើយ មែន​ទេ​?»
​ខ្ញុំ​ងក់​ក្បាល​។
«បង​ដឹងថា ឯង​កំពុង​ឈឺចាប់! បង​សុំទោស​ដែល​មិន​អាច​ជួយ​អ្វី​បាន!»​
«មិន​អី​ទេ​បង​!»
«​វា​ជា​កំហុស​របស់​បង​ដែរ បើ​សិន​ជា​ថ្ងៃ​នោះ បង​មិន​…»
«​បង​កុំ​និយាយ​បែប​នេះ​! រឿង​នេះ​មិនមែន​ជា​កំហុស​របស់​បង​ទេ!»​
«ហ៊ឹម​… ណ្ហើយ​… ឯង​គួរ​ទុក​ឱកាស​ឱ្យ​ពេលវេលា​បន្តិច​ទៅ​! ពេលវេលា​នឹង​ជួយ​ឱ្យ​ឯង​បាន​រសាយ​ចិត្ត​ពី​ការ​ឈឺ​ចាប់​មួយ​នេះ​!»
«​ខ្ញុំ​ដឹង​ហើយ​បង!»

​បង​សិដ្ឋ​ក្រសោប​កាយ​ខ្ញុំ​ថ្ន​មៗ​ហាក់​ដូចជា​ខ្ញុំ​ហ្នឹង​ធ្វើ​ពី​កែវ ខ្លាច​តែ​ខ្ញុំ​បែក​ស្រាំ ប្រសិន​បើ​គាត់​ឱប​ខ្ញុំ​ខ្លាំង​ជាង​នេះ​។​
«​ធ្លាប់​ឮ​ចាស់ៗ​និយាយ​ទេ​ថា កុលាប​តែង​មាន​បន្លា ស្នេហា​តែង​មាន​ឧបសគ្គ​!»​
​ខ្ញុំ​ងក់​ក្បាល​។
«ឆាប់​ចូល​គេង​ទៅ​!»
«ចា​ស​!»
​បង​សិដ្ឋ​ទាញ​ដៃ​ខ្ញុំ​ទៅ​លើ​គ្រែ ហើយ​គ្រប​ភួយ​ឱ្យ​ខ្ញុំ​។​
«គេង​ទៅ​! រឿងរ៉ាវ​នឹង​បាន​ប្រសើរ​នៅ​ថ្ងៃស្អែក​ក៏​មិនដឹង!»
​បង​សិដ្ឋ​អង្អែល​ក្បាល​ខ្ញុំ​សើរៗ រួច​គាត់​ក៏​បិទ​ភ្លើង ហើយ​ដើរ​ចេញ​ទៅ​បាត់ […]

 

ចុចអានសាច់រឿងទាំងស្រុង!

 

ស្រលាញ់​មនុស្ស​ម្នាក់​ខុស​ដែរ​?

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ