តួ​រឿង “ជីកុង” ស្រាត​ដើរ​តែលតោល​កណ្ដាល​យប់​ព្រោះ​បាត់​ការ​ចង​ចាំ


តួ​រឿង “ជីកុង” ស្រាត​ដើរ​តែលតោល​កណ្ដាល​យប់​ព្រោះ​បាត់​ការ​ចង​ចាំ

តារា​សម្ដែង​រៀម​ច្បង​របស់​តៃវ៉ាន់ លោក Xihou ត្រូវ​បាន​ប៉ូលិស​ប្រទះ​ឃើញ​កំពុង​​ដើរ​តែលតោល​គ្មាន​ទិស​ដៅ​ច្បាស់​លាស់​កណ្ដាល​យប់​អធ្រាត្រ​ទាំង​គ្មាន​ស្លៀក​ខោ។

 

តួ​រឿង “ជីកុង” ស្រាត​ដើរ​តែលតោល​កណ្ដាល​យប់​ព្រោះ​បាត់​ការ​ចង​ចាំ

តាម​បណ្ដាញ​ព័ត៌មាន ETTV កាល​ពី​យប់​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ​មុន​នេះ តារា​សម្ដែង​ជើង​ចាស់​របស់​តៃវ៉ាន់​អាយុ ៧០ ឆ្នាំ លោកXihou ត្រូវ​បាន​ប្រជាជន​និង​ប៉ូលិស​ប្រទះ​ឃើញ​កំពុង​ដើរ​ត្រេតត្រត​តាម​ផ្លូវ​ក្នុង​អាកាសធាតុ​ត្រជាក់ ៩​អង្សា​​ទាំង​គ្មាន​ស្លៀក​ខោ។ នៅ​ពេល​ប៉ូលិស​ស៊ើប​សួរ​ពី​អតីត​តារា​សម្ដែង​ប្រុស​រូប​នេះ លោក​បាន​ប្រាប់​ថា​លោក​កំពុង​តែ​ដើរ​រក​បង​​ប្រុស​របស់​ខ្លួន។

 

ប្រភព​មួយ​នេះ​បាន​បន្ថែម​ទៀត​ថា លោក Xihou មាន​ជំងឺ​បាត់​ការ​ចងចាំ​និង​ត្រូវ​បញ្ជូន​មក​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​មនុស្ស​ចាស់​ជរា​ដោយ​គ្មាន​សមាជិក​គ្រួសារ​មើល​ថែ​។ ដោយ​សារ​តែ​ខួរ​ក្បាល​មិន​សូវ​ប្រក្រតី​ លោក​តែង​តែ​រត់​ចេញ​ពី​មជ្ឈមណ្ឌល​និង​ដើរ​តែលតោល​នៅ​គ្រប់​ច្រកល្ហក។

 

តួ​រឿង “ជីកុង” ស្រាត​ដើរ​តែលតោល​កណ្ដាល​យប់​ព្រោះ​បាត់​ការ​ចង​ចាំ

“ច្រើន​លើក​ច្រើន​សា​ហើយ​ដែល​ពួក​ខ្ញុំ​ត្រូវ​ទៅ​ទទួល​គាត់​ពី​ស្នង​ការ​ប៉ូលិស​មក​វិញ​។ ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ អាកាសធាតុ​ក៏​ត្រជាក់ ពួក​ខ្ញុំ​​ពិត​ជា​បារម្ភ​ពី​គាត់​ខ្លាំង​ណាស់។ គាត់​អត់​មាន​ប្រពន្ធ​ទេ គឺ​មាន​តែ​បង​ប្រុស​និង​កូន​ស្រី​ម្នាក់។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​គាត់​ធ្លាក់​ខ្លួន​ឈឺ​មក ពួក​គេ​ក៏​លែង​មក​​មើល​គាត់​ទៀត” តំណាង​មជ្ឈមណ្ឌល​ឲ្យ​ដឹង។

លោក Xihou ធ្លាប់​​ជា​តារា​សម្ដែង​របស់​ប៉ុស្តិ៍​ទូរទស្សន៍ TTV ដែល​ទស្សនិកជន​បាន​ស្គាល់​មុខ​តាម​រយៈ​រឿង​ភាគ​មួយ​ចំនួន​ដូច​ជា “ជីកុង” និង “Discovery Of Romance” ជា​ដើម៕

 

ចុចអាន៖ទិន ហ្វី៖ “ខ្ញុំ​គឺ​ជា​តា​ចាស់​ដែល​មាន​គំនិត​របស់​​កូន​ក្មេង”

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14