វិ រ៉ាវ៉ាត់ ចូល​សិល្បៈ​រក​ប្រាក់ព្យាបាល​ម្ដាយ​​ដេក​​ឈឺ​ច្រើន​ឆ្នាំ

វិ រ៉ាវ៉ាត់ ចូល​សិល្បៈ​រក​ប្រាក់ព្យាបាល​ម្ដាយ​​ដេក​​ឈឺ​ច្រើន​ឆ្នាំ

តារា​សម្ដែង​ថ្មី លោក ង៉ែត សុវណ្ណ​នេ​ត ហៅ វិ រ៉ាវ៉ាត់ ដែល​​មាន​ប្រវត្តិ​កំព្រា​ឪពុក​តាំង​ពី​វ័យ១ឆ្នាំ​ជាង បាន​និយាយ​ប្រាប់​ថា ការ​ចូល​សិល្បៈ​របស់​ខ្លួន ​គឺ​ដើម្បី​រក​ប្រាក់​ទៅ​ព្យាបាល​កំពុង​ដេក​ឈឺ​នៅ​ស្រុក​កំណើត​ជាង​៧ឆ្នាំ​មកហើយ ។

 

វិ រ៉ាវ៉ាត់ ចូល​សិល្បៈ​រក​ប្រាក់ព្យាបាល​ម្ដាយ​​ដេក​​ឈឺ​ច្រើន​ឆ្នាំ

 

វិ រ៉ាវ៉ាត់ ជា​តារា​សម្ដែង​មួយ​រូប លោក​ទើប​បាន​ប្រឡូក​ចូល​សិល្បៈ​កាលពី​ឆ្នាំ​២០១៣ តាម​រយៈ​ Spy Guys and Girls Season II 2013 ប៉ុន្តែ​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​អ្វី​ឡើយ។ ដោយ​ស្រលាញ់​សិល្បៈ លោក​បាន​ព្យាយាម​រក​ឱកាស​បាន​ជា​ច្រើន ហើយ​ក្រោយ​មក​ក៏​បាន​​ថត ស្ប៉ត ខារ៉ាអូខេ ក៍​ដូច​ជា បង្ហាញ​ម៉ូដ​ជា​បន្ត​បន្ទាប់។

 

តារា​រូប​នេះ បាន​រៀប​រាប់​ពី​ជីវិត​​របស់​ខ្លួន​ឲ្យ​ដឹង​ថា  លោក​មាន​ស្រុក​កំណើត​នៅ ភូមិ រ៉ា ឃុំ ផ្ទះ​ព្រៃ ស្រុក សំពៅ​មាស ខេត្ត ពោធិ៍សាត់ ។ ដំបូង​ឡើយ​ក្រុម​គ្រួសារ​លោក​ គឺ​ជា​អ្នក​មាន សេដ្ឋកិច្ច​មធ្យម​ម្នាក់ ប៉ុន្តែ​​ចាប់​តាំង​ពី​ឪពុក​​បាន​ស្លាប់​ចោល ដោយ​បន្សល់​ទុក​ម្ដាយ​ និង​បង​ប្រុស​​ម្នាក់​ទៀត រស់នៅ​យ៉ាង​លំបាក​វេទនា​បំផុត។ ម្ដាយ​របស់​លោក ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ទាំង​២ ដោយ​ពឹង​ទៅ​លើ​ការងារ​ស៊ីឈ្នួល​លើក​ថ្ម រែក​ដី លក់​ធូប ជា​ដើម ដើម្បី​រក​​ប្រាក់​ចិញ្ចឹម​កូន។

 

វិ រ៉ាវ៉ាត់ បាន​បន្ត​ទៀត​ថា ខ្លួន​ចាប់​ផ្ដើម​ជួយ​ធ្វើ​ការ​ម្ដាយ​តាំង​​ពី​ដឹង​ក្ដី ទៅ​តាម​​​អ្វី​ដែល​អាច​ធ្វើ​បាន។ ក្រៅ​ពី​ជួយ​ការងារ​ម្ដាយ ពេល​ពេញ​វ័យ​ខ្លួន​ក៏​ធ្លាប់​ជា​ធ្វើ​ជា​អ្នក​រត់​តុ​ផង​ដែរ ដោយ​​​ទៅ​ធ្វើ​ការ​ពេល​ល្ងាច​ទៅ​រៀន​ពេល​ព្រឹក។

 

វិ រ៉ាវ៉ាត់ ចូល​សិល្បៈ​រក​ប្រាក់ព្យាបាល​ម្ដាយ​​ដេក​​ឈឺ​ច្រើន​ឆ្នាំ

 

អ្វី​ដែល​កាន់​តែ​កម្សត់​ទៅ​ទៀត​នោះ ប្រហែល​ជាង៧ឆ្នាំ​មុន​​ម្ដាយ​របស់​ខ្លួន​បាន​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ថែម​​ទៀត ដោយ​រថយន្ត​គៀ ខណៈ​គាត់​ជិះ​កង់​ដើរ​លក់​ធូប​។ ជង្គង់ម្ដាយ​លោក ត្រូវ​របួស​សរសៃ​ធ្ងន់ធ្ងរ ហើយ​បណ្ដាល​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ពិការ​ដើរលេង​រួច​រហូត​មក​ដល់​បច្ចុប្បន្ន។
ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច វិ រ៉ាវ៉ាត់ មិន​សូវ​រៀន​បាន​ដិត​ដល់​ឡើយ ចំណែក​បង​ប្រុស​របស់​ខ្លួន​បាន​សម្រេច​ឈប់​រៀន។លោក​បាន​បញ្ចប់​ថ្នាក់​បាក់ឌុប​នៅ​ឆ្នាំ២០១២ ហើយ​ក៏​បាន​​ជាប់​អាហារូបករណ៍​​តាម​រយៈ​កាកបាទក្រហម ដោយ​ត្រូវ​មក​សិក្សា​នៅ​ភ្នំពេញ។

 

បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី៣ ជំនាញ ធនាគារ​ និង​ហិរញ្ញវត្ថុ។ មក​រស់​​នៅ​ភ្នំពេញ  វិ រ៉ាវ៉ាត់​ត្រូវ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ ហើយ​ត្រូវ​រក​ប្រាក់ ដោះ​ស្រាយ​ជីវភាព​ខ្លួន​ឯង ព្រម​ទាំង​​រក​ប្រាក់​ផ្ញើ​ឲ្យ​​ម្ដាយ ព្យាបាល​ជំងឺ​ផង។
បើ​និយាយ​ពី​ការងារ​សិល្បៈ​វិញ   វិ រ៉ាវ៉ាត់ មិន​​ទាន់​ទទួល​បាន​ចំណូល​ជា​ដុំកំភួន​អ្វី​ឡើយ ត្បិត​​អី​លោក​មិន​ទាន់​ក្លាយ​ជា​តារា​ល្បី ដែល​ថត​បាន​តម្លៃ​ខ្លួន​ខ្ពស់​ឡើយ។ បច្ចុប្បន្ន​​លោក​បាន​​ឆ្លៀត​​ធ្វើ​ការងារ​ជា​អ្នក​លក់​ទំនិញ​តាម Online បាន​ចំណូល​ខ្លះ  គ្រាន់​ដោះស្រាយ​ជីវភាព​ខ្លួន​ឯង និង​ផ្ញើ​ឲ្យ​​ម្ដាយ​ដើម្បី​ទិញថ្នាំ​ព្យាបាល​ខ្លះៗ។

 

 

តាម​ការ​លើក​ឡើង​របស់ វិ រ៉ាវ៉ាត់ ​គ្រូពេទ្យ​បាន​ប្រាប់​ថា ជំងឺ​ម្ដាយ​របស់​ខ្លួន អាច​ព្យាបាល​ជា ដោយ​ត្រូវ​ចំណាយ​ប្រហែល​ជាង​៣ពាន់​ដុល្លារ។ លោក​​រំពឹង​ទុក​ថា ប្រសិន​បើ​ថ្ងៃ​ក្រោយ​ខ្លួន​មាន​ឱកាស​បាន​ប្រលូក​សិល្បៈ​ច្រើន ហើយ​រក​ប្រាក់​បាន​ច្រើន​នោះ ខ្លួន​នឹង​នាំ​​ម្ដាយ​ទៅ​ព្យាបាល​​ឲ្យ​ជាសះស្បើយ​ជា​​មិន​ខាន៕

 

វិ រ៉ាវ៉ាត់ ចូល​សិល្បៈ​រក​ប្រាក់ព្យាបាល​ម្ដាយ​​ដេក​​ឈឺ​ច្រើន​ឆ្នាំ

 

វិ រ៉ាវ៉ាត់ ចូល​សិល្បៈ​រក​ប្រាក់ព្យាបាល​ម្ដាយ​​ដេក​​ឈឺ​ច្រើន​ឆ្នាំ

 

វិ រ៉ាវ៉ាត់ ចូល​សិល្បៈ​រក​ប្រាក់ព្យាបាល​ម្ដាយ​​ដេក​​ឈឺ​ច្រើន​ឆ្នាំ

 

វិ រ៉ាវ៉ាត់ ចូល​សិល្បៈ​រក​ប្រាក់ព្យាបាល​ម្ដាយ​​ដេក​​ឈឺ​ច្រើន​ឆ្នាំ

 

វិ រ៉ាវ៉ាត់ ចូល​សិល្បៈ​រក​ប្រាក់ព្យាបាល​ម្ដាយ​​ដេក​​ឈឺ​ច្រើន​ឆ្នាំ

 

អត្ថបទ៖ ខុត សីហា