ប្រទេស​ស្ដេច​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត នឹង​បញ្ជូន​ទ័ព​ទៅ​កម្ចាត់ ISIS

ប្រទេស​ស្ដេច​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត នឹង​បញ្ជូន​ទ័ព​ទៅ​កម្ចាត់ ISIS

ប្រទេស​មហាអំណាច​ខាង​ធនធាន​ប្រេង អារ៉ាប៊ីសាអ៊ូឌីត នឹង​បញ្ជូន​ទ័ព​ចូល​ទៅ​ប្រទេស​ស៊ីរី ដើម្បី​កម្ចាត់​ក្រុម ISIS ព្រោះ​គិត​ថា​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ពី​ប្រទេស​នានា​កន្លង​មក មិន​អាច​បោស​សម្អាត​ក្រុម​ជ្រុល​និយម​នេះ​បាន​ឡើយ។

 

ប្រទេស​ស្ដេច​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត នឹង​បញ្ជូន​ទ័ព​ទៅ​កម្ចាត់ ISIS

 

ឧត្ដមសេនីយ៍ត្រី Ahmed Asiri បាន​និយាយ​ថា ពេល​នេះ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កំពុង​ជួយ​ដល់​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ដោយ​ប្រើ​ទ័ព​ថ្មើរ​ជើង។ ប្រទេស​នៅ​អាស៊ី​ខាង​លិច​មួយ​នេះ បាន​ចូល​រួម​ប្រតិបត្តិការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ក្រោម​ការ​ដឹកនាំ​របស់​មហាអំណាច​យោធា​អាមេរិក​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ ប៉ុន្តែ​លោក Asiri ជឿជាក់​ថា​វា​មិន​មែន​ជា​ដំណោះ​ស្រាយ​ល្អ​ឡើយ។

 

ការ​ប្រកាស​បញ្ជូន​ទ័ព​របស់​ប្រទេស​ស្ដេច​ប្រេង​មួយ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ប្រទេស​រុស្ស៊ី​ដាក់​ការ​សង្ស័យ​ថា ទួរគី​គ្រោង​ប្រើ​យោធា​លុកលុយ​លើ​ដែនដី​ស៊ីរី។ យ៉ាងណាក្ដី គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នឹង​បញ្ជូន​ទាហាន​ប៉ុន្មាន​ដើម្បី​កម្ចាត់​ក្រុម ISIS នោះ​ទេ ព្រោះ​ពេល​នេះ​​កំពុង​លូក​ដៃ​យ៉ាង​ជ្រៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​យេមែន​ដែរ៕

 

ប្រទេស​ស្ដេច​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត នឹង​បញ្ជូន​ទ័ព​ទៅ​កម្ចាត់ ISISក្រុម ISIS

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ dailymail