ពិព័រណ៍​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​ការវិនិយោគ​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​

ភ្នំពេញ: ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ដែល​បានរៀបចំ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ទៅវិញទៅមក​ជាមួយ​កម្ពុ​ជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ចូលរួម​ការតាំងពិព័រណ៍​ផលិតផល​ម៉ាក​ល្បី​របស់​ថៃ​ឆ្នាំ ២០១៦ ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​(DITP) របស់​ក្រសួងពាណិជ្ជកម្ម នៃ​រាជរដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​មជ្ឍមណ្ឌល​សន្និបាត​កោះ​ពេជ្រ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល​ថៃ​នឹង​ផ្តល់​ការគាំទ្រ​ដល់​ការរៀបចំ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា នៅក្នុង​ប្រទេស​ថៃ ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​។​

​លោក​ទេសរដ្ឋមន្ត្រី​សង្ឃឹម​ជឿជាក់ថា​៖ ពិព័រណ៍​នេះ​នឹង​នាំ អ្នកជំនួញ និង​វិនិយោគិន​ថៃ​មក​កម្ពុជា​ជាច្រើន​បន្ថែមទៀត​ដើម្បី​ពង្រីក​អាជីវកម្ម ក៏​ដូច​ការដាក់​ទុក​វិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា​ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាជន​កម្ពុជា​បន្ថែមទៀត​៕​