លោកស្រី ម៉ែន សំអន ណែនាំ​ឲ្យ​កុមារកំព្រា​មណ្ឌល​ស្វាយរៀង ខិតខំ​រៀនសូត្រ​

ស្វាយរៀង: លោកស្រី​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ ជាមួយ​ក្មួយ​កុមារកំព្រា នៅ​មជ្ឈមណ្ឌល​កុមារកំព្រា​ម​ណ្ឌ​ល​ស្វាយរៀង ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​ជា​រៀងរាល់ឆ្នាំ លោកស្រី​ឧបនាយក​រដ្ឋ​មន្តី ម៉ែន សំអន តែងតែ​យកចិត្តទុកដាក់ អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​ផ្សេង ដូចជា មី កន្ទេល ទឹកក្រូច ទឹក​សុទ្ធ ទឹក​ផ្លែឈើ រួមជាមួយ​ថវិកា ទៅ​ចែកជូន​ដល់​កុមារកំព្រា​នៅ​មជ្ឈមណ្ឌល​កុមារកំព្រា មណ្ឌល​ស្វាយរៀង​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកស្រី​ក៏បាន​លើកឡើង​ទៅកាន់​ក្មួយៗ​ទាំងអស់​ថា ការពិត​ក្មួយៗ​កំព្រា​ឳ​ពុក​ម្តាយ​មែន តែ​ចិត្ត​ក្មួយៗ​មិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន​លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកស្រី អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​មណ្ឌល​ស្វាយរៀង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង មន្ទីរ​សង្គមកិច្ច​និង​អតីតយុទ្ធជន​ខេត្តស្វាយរៀង តែងតែ​នៅក្បែរ​ក្មួយៗ​ជានិច្ច ដើម្បី​ដោះស្រាយ​ការលំបាក និង​ក្តីកង្វល់​នានា បញ្ហា​របស់​ក្មួយៗ គឺជា​បញ្ហា​របស់​លោកស្រី​ឧបនាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់ ថ្នាក់​នៃ​ខេត្តស្វាយរៀង​។​

​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ គោរព​តាម​ការណែនាំ​របស់​ប្រធាន​មជ្ឈមណ្ឌល លោកគ្រូ អ្ន​គ្រូ និង​ត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បី​ឲ្យ​ក្លាយជា ពលរដ្ឋ​គំរូ ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ធនធាន​សម្រាប់​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​