​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ចាប់ផ្តើម​អនុវត្ត​ផែនការ​កសិកម្ម​គំរូ​បែប​ធម្មជាតិ​

សៀមរាប: ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សាយ​ថា បន្ទាប់ពី​មានការ​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ដើម្បី​កសាង​ជីវភាព​គ្រួសារ​ថ្មី ប្រជាជន​ទាំងអស់​ត្រូវ​ទទួលបាន​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា​ទាំង​ផ្នែក​សុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញ​វិជ្ជាជីវៈ មាន​ប្រាក់ចំណូល​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​បានល្អ​ប្រសើរ ជាពិសេស​នឹង​រៀបចំ​ទីនេះ​ឱ្យ​ក្លាយជា​កន្លែង​ផ្គត់ផ្គង់​កសិកម្ម​ធម្មជាតិ និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​។​

​បច្ចុប្បន្ន​វិស័យ​កសិកម្ម​បែប​ធម្មជាតិ​បាន​បោះជំហាន​ទៅមុខ​មុនគេ​។ សក្តានុពល​ដី​ទីនេះ​អាចធ្វើ​កសិកម្ម​បានល្អ ហើយ​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា អ្នកជំនាញ​ឯកជន រួម​នឹង​ប្រជាជន​គំរូ កំពុង​សហការគ្នា​អនុវត្ត​ផែនការ​កសិកម្ម​ធម្មជាតិ​លើដី​គំរូ​ផង​និង​ដី​ឡូ​តិ៍​របស់​ប្រជាជន​ផង​។ ជាក់ស្តែង​ដី​គំរូ​ទំហំ​១​ទៅ​៣​ហិកតា​កំពុង​ដាំ​ល្ពៅ និង​ប្រជាជន​គំរូ​១០​គ្រួសារ​ក៏បាន​ស្ម័គ្រចិត្ត​សាកល្បង​ដាំ​ស្ពៃ ត្រកួន ខ្ទឹម​ស្លឹក​លើដី​កសិកម្ម​របស់​ពួកគាត់​ផងដែរ តាម​ការណែនាំ​របស់​អ្នកជំនាញ​ដើម្បី​ជាការ​បង្ហាញ​ដល់​ប្រជាជន​ផ្សេងទៀត​ដែល​នៅ​ស្ទាក់​ស្ទើរចិត្ត​ក្នុងការ​ចាប់យក​កសិក​ម្ម​ជា​មុខរបរ​។​

​បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន ព្រហ្ម ប៊ុន​ថៃ អាហរ័ណ នីហរ័ណ ដែលមាន​បទពិសោធន៍​លើ​ផ្នែក​កសិកម្ម​ជាច្រើន​ឆ្នាំ ក្នុង​ការដាំ​ល្ពៅ​សាកល្បង​លើ​ផ្ទៃដី​ទំហំ​១​ទៅ​៣​ហិកតា​ជា​ជំហាន​ដំបូង ហើយ​ក្រុមហ៊ុន​ជា​អ្នកផ្តល់​គ្រាប់ពូជ បច្ចេកទេស​ដាំ​ដុះ ការថែទាំ ជួយ​បង្រៀន​ទាំង​ទ្រឹស្តី​និង​ការអនុវត្ត​ជាក់ស្តែង​ដល់​ប្រជាជន​គំរូ​ផងដែរ​។ លើសពីនោះ ក្រុមហ៊ុន​ក៏​ធានា​ប្រមូល​ទិញ​ទិន្នផល​ទាំងអស់​តាម​តម្លៃ​ទីផ្សារ​ទៀតផង​។ ជាមួយគ្នា​នោះ​ក៏មាន​លោក តាន់ ហ៊ុយ​លី អ្នកជំនាញ​កសិកម្ម​នៃ​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក​កំពុង​ដឹកនាំ​ប្រជាជន​គំរូ​១០​គ្រួសារ​អនុវត្ត​ផែនការ​កសិកម្ម​តាមបែប​ទម្លាប់​បុរាណ​និង​តាម​បច្ចេកទេស​ថ្មី​លើ​ទីតាំង​គំរូ ដើម្បី​ពិសោធន៍​និង​បង្ហាញ​ដល់​ប្រជាជន​ថា ការអនុវត្ត​កសិកម្ម​ទាំងពីរ​បែបនេះ នឹង​ធ្វើឱ្យ​ប្រជាជន​ដឹងថា​មួយណា​ជា​ជម្រើស​ល្អប្រសើរ​សម្រាប់​គាត់​។​

​បន្ថែម​ពី​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏មាន​មន្ត្រី​ជំនាញ​ផលិត​ជីកំប៉ុស​និង​ជី​អ៊ី​អឹម លោក ឈី​វ ណាំ អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​ក​សិ​ម្ម ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ បាន​ណែនាំ​ពី​របៀប​ប្រើប្រាស់​ជី​ដល់​ប្រជាជន ព្រមទាំង​បង្រៀន​ប្រជាជន​ឱ្យ​ចេះ​ធ្វើ​ជីកំប៉ុស​និង​ជី​អ៊ី​អឹម ដើម្បី​ផ្គត់ផ្គង់​ដល់​ដី​កសិកម្ម​របស់ខ្លួន​ផងដែរ​។ សម្រាប់​ទិសដៅ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អប្សរា លោក ម៉ី ម៉ា​រ៉ា​ឌី ប្រធាន​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក​បាន​បញ្ជាក់ថា នឹង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅទីនេះ​ឱ្យក្លាយ​ជាទី​ផ្សារ​ធំ​មួយ​ក្នុងការ​ផ្គត់ផ្គង់​បន្លែ​ធម្មជាតិ​ក្នុង​តំបន់ ព្រមទាំង​ជា​កន្លែង​ផ្តល់នូវ​បទពិសោធន៍​លើ​វិស័យ​កសិកម្ម​ចំពោះ​ប្រជាជន​ទាំង​ក្នុង​និង​ក្រៅ​សហគមន៍ លើសពីនេះ​ក៏​ជាការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ឱ្យចូល​រួម​ពង្រីក​កសិកម្ម​ធម្មជាតិ​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ និង​សុខភាព​របស់ខ្លួន​ឱ្យបាន​ល្អប្រសើរ ព្រមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចូលមក​ទស្សនា​ទីនេះ​បាន​ច្រើន​កុះករ​៕