​ជិះ​ម៉ូតូ​ ទៅ​ទិញ​ទឹកក្រឡុក​ ត្រូវ​ក្រុម​ចោរ​ កាប់​ប្លន់​ យក​ម៉ូតូ​ទៅ​បាត់

​រាជ​ធានីភ្នំពេញ ៖ បុរស​ពីរ​នាក់​​បង​ប្អូន ជិះ​ម៉ូតូ​មួយ​គ្រឿង​ ទៅ​ទិញ​ទឹកក្រឡុក​​ ត្រូវ​​​ចោរ​មួយ​ក្រុម​ កាប់​​ប្រហារ​ប្លន់​យក​ម៉ូតូ​ បាន​​សម្រេច​​​កាលពី​ វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី៣​ កុម្ភៈ ២០១៦ ត្រង់​ចំណុច​​ មុខ​សា​លាម​ត្តេ​យ្យ ទួល​គោក ​នៅ​កែង​​​ផ្លូវ២៨៩​​ និងលេខ​៥២៨​ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី១​ ខណ្ឌទួលគោក  ។

​បុរស​​រង​គ្រោះ​​ ឈ្មោះ ស្រី សុភាព ​អាយុ​២៥​​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ១​ ផ្លួ​វ​លេខ​៧០​ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជា​ម្ចាស់​ម៉ូតូ​ ម៉ាក​លែ​ត​ ពណ៌ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FF-2024 ជិះ​គ្នា​២​នាក់​បងប្អូន ។

​បុរស​រង​គ្រោះ ​បាន​និយាយ​​ថា មុន​ពេល​កើត​ហ​តុ​ គាត់​២​នាក់​​បងប្អូន​​ ជិះ​ម៉ូតូ​ពី​ផ្ទះ​ បំណង​ទៅ​ទិញ​ ទឹកក្រឡុក​​លុះ​មក​ ដល់​កន្លែង​កើតហេតុ ស្រាប់តែ​​មាន​​ជនសង្ស័យ​ មួយ​ក្រុម មាន​គ្នា៦​​នាក់​ ជិះ​ម៉ូតូ​៣គ្រឿង​ ​ជិះ​មក​ជិត​​​ និង​​ធ្វើ​សកម្មភាព កាប់​​ប្រហារ​ប្លន់​ យក​ម៉ូតូ​ពី​​​គាត់​ តែ​ម្តង​ ​សំណាងល្អ​​​ ពួក​គាត់​​មិន​ត្រូវ​បាន ​​ជន​ល្មើស​កាប់​​ ឱ្យ​រ​ងរ​បួស​​នោះ​ទេ ​ដោយ​សារ​​តែ​​ បាន​រត់​គេច​ ។

ក្រោយ​ពេល​កើតហេតុ​ ​​បុរស​​​រង​គ្រោះ ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្ដិ៍​នគរបាល ​រដ្ឋបាល​បឹង ​កក់ទី១​ ​ដើម្បី​​​ស្រាវជ្រាវ​ តាម​ចាប់​ខ្លួន​ ក្រុម​ចោរ​ យក​មក​ផ្តន្ទាទោស​ តាម​ផ្លូវច្បាប់ ៕

​ជិះ​ម៉ូតូ​ ទៅ​ទិញ​ទឹកក្រឡុក​ ត្រូវ​ក្រុម​ចោរ​ កាប់​ប្លន់​ យក​ម៉ូតូ​ទៅ​បាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត