យុវជន​២​នាក់​ ជិះ​លឿន ​ដូច​ហោះ ​ដល់​ផ្លូវ​កោង ​ជ្រុល​ចូល​ឡាន​ដឹក​ដី​ ស្លាប់​ទាំង​២​នាក់

ខេត្តបាត់ដំបង​៖ មន្ត្រី​ចរាចរ​ណ៏ ​បាន​ឲ្យ​ដឹង​ថា យុវជន​២​នាក់​ បាន​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ​ កាលពី​វេលា​ម៉ោង​៤:៤៥​នាទី​ល្ងាច ​ថ្ងៃ​ទី​០៤​កុម្ភៈ នៅ​លើ​ផ្លូវ​លេខ​១៥៦A ត្រង់​ចំណុច ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ដោយសារ​ ជន​ទាំង​២​នាក់​ ជិះ​ម៉ូតូ​លឿន​ហូ​សហេតុ ត្រង់​ចំនុច​ផ្លូវ​កោង​ បត់​មិន​ទាន់ ​ក៏​ជ្រុល​ទៅ​បុក​ រថយន្ត​ដឹក​ដី​ទាំង​ បំពាន​តែ​ម្ដង​។

ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​មិន​ទាន់​ស្គាល់ឈ្មោះ ​ជន​រង​គ្រោះ​ ទាំង​២​នាក់​ទេ តែ​ជិះ​ម៉ូតូ​ ម៉ាក​ឃ្លី​ក ​ពណ៌​ស  រីឯ​រថយន្ត​ដឹក​ដី ​ពាក់​ស្លាក​លេខ បាត់ដំបង 3A-1412 អ្នកបើកបរ ​រត់បាត់ ​ចោល​រថយន្ត​ ក្រោយ​កើតហេតុ​។

មន្ត្រី​ចរាចរ​ណ៏​បាន​រាយ​ការ​ណ៏​ថា អ្នក​ជិះ​ម៉ូតូឌុប​គ្នា មក​ពី​ទិស​ខាងត្បូង ទៅ​ខាងជើង ក្នុង​ល្បឿន​លឿន ​ហូ​សហេតុ លុះដល់​ចំនុច​ ខាងលើ ​ដែលផ្លូវ​មាន​ស្ថានភាព​ កោង​ទៅ​ខាងឆ្វេង​ដៃ​ ខ្លួន​ផង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ ដែល​កំពុង​បើក បញ្ច្រាស ទិស​មក​ពីមុខ​ ទាំង​បំពាន​ច្បាប់ បោក​ក្បាល​ស្លាប់ ​ទាំង​២​នាក់​ នៅ​ខាង​មុខ​រថយន្ត​ តែ​ម្ដង​ទៅ​។ មន្ត្រី​ចរាចរ​ណ៏​ខេត្ត​បាន​យក ទាំង​រថយន្ត ទាំង​ម៉ូតូ​ជន​រង​គ្រោះ​ ទៅ​កាន់​ស្នងការ​ដ្ធា​ន​ខេត្ត​ហើយ ដើម្បី​ដៅ​ស្រាយ ​តាម​ផ្លូវច្បាប់ ៕

យុវជន​២​នាក់​ ជិះ​លឿន ​ដូច​ហោះ ​ដល់​ផ្លូវ​កោង ​ជ្រុល​ចូល​ឡាន​ដឹក​ដី​ ស្លាប់​ទាំង​២​នាក់
យុវជន​២​នាក់​ ជិះ​លឿន ​ដូច​ហោះ ​ដល់​ផ្លូវ​កោង ​ជ្រុល​ចូល​ឡាន​ដឹក​ដី​ ស្លាប់​ទាំង​២​នាក់
យុវជន​២​នាក់​ ជិះ​លឿន ​ដូច​ហោះ ​ដល់​ផ្លូវ​កោង ​ជ្រុល​ចូល​ឡាន​ដឹក​ដី​ ស្លាប់​ទាំង​២​នាក់
យុវជន​២​នាក់​ ជិះ​លឿន ​ដូច​ហោះ ​ដល់​ផ្លូវ​កោង ​ជ្រុល​ចូល​ឡាន​ដឹក​ដី​ ស្លាប់​ទាំង​២​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត