ឪពុក Neymar ទម្លាយ​ថា Man Utd ធ្លាប់​ដេញ​ថ្លៃ​កូន​ដល់​ជាង ២០០​លាន​ដុល្លារ

ឪពុក Neymar ទម្លាយ​ថា Man Utd ធ្លាប់​ដេញ​ថ្លៃ​កូន​ដល់​ជាង ២០០​លាន​ដុល្លារ

​ឪពុក​របស់​កីឡាករ​វ័យ​ក្មេង Neymar ដែល​ជា​ភ្នាក់ងារ​ដោះ​ដូរ​កីឡាករ​មួយ​រូប បាន​ទម្លាយ​ថា ក្លឹប​បិសាច​ក្រហម Manchester United ធ្លាប់​ដេញ​ថ្លៃ​កូន​របស់​លោក​ដល់​តម្លៃ​កំណត់ត្រា ១៩០​លាន​អឺរ៉ូ(២១២​លាន​ដុល្លារ) ដើម្បី​ផ្ដាច់​កុងត្រា​ពី Barcelona កាល​រដូវកាល​មុន ប៉ុន្តែ​មិន​បាន​សម្រេច។

 

ឪពុក Neymar ទម្លាយ​ថា Man Utd ធ្លាប់​ដេញ​ថ្លៃ​កូន​ដល់​ជាង ២០០​លាន​ដុល្លារឪពុក Neymar ទម្លាយ​ថា Man Utd ធ្លាប់​ដេញ​ថ្លៃ​កូន​ដល់​ជាង ២០០​លាន​ដុល្លារ

 

ឪពុក​របស់ Neymar លោក Neymar Da Silva Santos បាន​និយាយ​ថា៖ «Manchester United ជា​ភាគី​ដែល​ផ្ដល់ ១៩០​លាន​អឺរ៉ូ(២១២​លាន​ដុល្លារ) សម្រាប់​ដេញ​ថ្លៃ Neymar។ គេ(Neymar) នៅ​ជាប់​កុងត្រា ២​ឆ្នាំ​ទៀត ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា(សារព័ត៌មាន) ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ទៅ ព្រោះ​កូន​ខ្ញុំ​រីករាយ​នៅ​ទីនេះ»។

 

មាន​ក្លឹប​ជា​ច្រើន​បាន​ចែចង់​យក Neymar ទៅ​រួម​ក្រុម បន្ទាប់​ពី​កីឡាករ​វ័យ​ក្មេង​រូប​នេះ ចាក​ចេញ​ពី​ទឹក​ដី​ប្រេស៊ីល​មក​កាន់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​សម្ពន្ធភាព​រវាង​ក្លឹប និង​អតីត​កីឡាករ​ក្លឹប Santos មាន​ភាព​រឹងមាំ​ខ្លាំង ទើប​មិន​ទាន់​បែក​ទ្រនំ​ទៅ​ណា៕

 

ឪពុក Neymar ទម្លាយ​ថា Man Utd ធ្លាប់​ដេញ​ថ្លៃ​កូន​ដល់​ជាង ២០០​លាន​ដុល្លារឪពុក Neymar ទម្លាយ​ថា Man Utd ធ្លាប់​ដេញ​ថ្លៃ​កូន​ដល់​ជាង ២០០​លាន​ដុល្លារឪពុក​របស់ Neymar

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Goal

  • ឪពុក Neymar ទម្លាយ​ថា Man Utd ធ្លាប់​ដេញ​ថ្លៃ​កូន​ដល់​ជាង ២០០​លាន​ដុល្លារ已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/02/05  Category:កីឡា