Mourinho ​ចុះ​កុងត្រា​ព្រម​ដឹក​នាំ​ Man Utd ហើយ


Mourinho ​ចុះ​កុងត្រា​ព្រម​ដឹក​នាំ​ Man Utd ហើយ

Jose Mourinho ​បាន​ចុះ​កិច្ចសន្យា​ព្រម​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​ Manchester United ហើយ។ នេះ​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ El Confidencial។

 

Mourinho ​ចុះ​កុងត្រា​ព្រម​ដឹក​នាំ​ Man Utd ហើយ

Mourinho ​ចុះ​កុងត្រា​ព្រម​ដឹក​នាំ​ Man Utd ហើយ

 

​ព្រឹក​ម្សិល​​មិញ​ អ្នកសារព័ត៌មាន​អ៊ីតាលី​របស់​ Sky Sport ​បាន​រាយការណ៍​ថា ​ក្លឹប​​បិសាច​ក្រហម និង​ Mourinho ជិត​ឈាន​ដល់​ដំណាក់​កាល​ព្រមព្រៀង​គ្នា។ យ៉ាងណា​មិញ ល្ងាច​ម្សិល​មិញ​ថ្ងៃ​ដដែល​ El Confidencial បាន​​​​ឲ្យ​ដឹង​ថា Mourinho ​បាន​ចុះ​កិច្ចសន្យា​ ព្រម​ដឹក​នាំ​ក្រុម​ Man Utd ​​រួច​រាល់​ហើយ។

 

El Confidencial និង​ Sky Sport ជា​ប្រភព​ដ៏​គួរ​ឲ្យ​ទុកចិត្ត​​បំផុត។ ជាក់​ស្ដែង​កន្លង​មក​ ពួកគេ​ធ្លាប់​​ចុះ​ផ្សាយ​ពី​ Diego Costa ​ព្រម​ផ្ទេរ​ពី Atletico Madrid ​ទៅ​ Chelsea មុន​គេ ហើយ​លទ្ធផល​​​នៃ​ការ​ផ្ទេរ​ពិត​ជា​កើត​ឡើង​ពិត​មែន។

 

សេចក្ដីរាយការណ៍​ដដែល បញ្ជាក់​ថា​​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea ​​​រូប​នេះ​ នឹង​ឡើង​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​​នៅ​ Old Trafford ​ក្រោយ​ចប់​រដូវ​កាល​នេះ ឬ​អាច​នឹង​ដឹក​នាំ​រដូវ​កាល​នេះ​​ឆាប់ៗ​តែ​ម្ដង បើ​សិន​ជា Louis van Gaal ដឹក​នាំ​ក្រុម​មិន​បាន​ល្អ៕

 

-ចុចអាន៖ Mourinho ជិត​ព្រម​ដឹក​នាំ​ Man Utd ជំនួស​ Van Gaal ​ហើយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 101greatgoals