ប្តី​ធ្វើការ​ស្រុក​ឆ្ងាយ ប្រពន្ធ​លួច​មាន​សហាយ​សប្បាយ​ភ្លេច​កូន

ប្តី​ធ្វើការ​ស្រុក​ឆ្ងាយ ប្រពន្ធ​លួច​មាន​សហាយ​សប្បាយ​ភ្លេច​កូន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ដែល​មាន​ប្តី​និង​កូន​៣​នាក់​ទៅ​ហើយ នៅ​តែ​ឈ្លក់​វង្វេង​និង​កិលេស​តណ្ហា ដោយ​បង្កើត​ស្នេហ៍​ថ្មី​លួចលាក់ ត្រេកត្រអាល​ជាមួយ​សហាយស្មន់​ជា​បុរស​ពោះម៉ាយ​កូន​មួយម្នាក់ ខណៈ​បុរស​ជា​ប្តី​ទៅ​ធ្វើការ​រក​សុ​ី​នៅ​ខេត្តបន្ទាយមានជ័យ ដោយ​ទុក​ប្រពន្ធ និង​កូន​នៅផ្ទះ ។ ចំណែក​ប្រុស​សហាយ គឺជា​មិត្តភក្តិ​របស់​បុរស​ជា​ប្តី ដែល​ធ្វើ​កម្មករ​សំណង់​ដូច​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ប្តី​ចាកចេញ​ទៅ​ធ្វើការ​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ជាង​១​ខែ ស្ត្រី​ជា​ប្រពន្ធ​ក៏​ចាប់ផ្តើម​សាង​ភាព​ផ្អែមល្ហែម​ល្អូកល្អិន ជាមួយ​ប្រុស​សហាយ ដែល​ជា​មិត្តភក្តិ​របស់​ប្តី​ខ្លួន និង​បាន​រួមមេត្រី បើក​សោ​សុវណ្ណ​ប្រគល់​ឱ្យ​ប្រុស​ថ្មី ជា​ញឹកញាប់ ឥត​អាល័យ​ប្តី​បន្តិច​ឡើយ ។ មិនតែប៉ុណ្ណោះ នាង​បាន​សុំ​លុយ​ពី​ប្តី​មក​ឱ្យ​ប្រុស​ស្នេហ៍​ចាយវាយ​ជា​បន្តបន្ទាប់​ថែម​ទៀត ។ ក្រោយ​ពី​វេរ​លុយ​តាម​វី​ង​មក​ឱ្យ​ប្រពន្ធ​ជា​បន្តបន្ទាប់ ហើយ​មិន​ចេះ​គ្រប់​មិន​ចេះ​គ្រាន់​សោះ​នោះ ទើប​ប្តី​ចាប់ផ្តើម​ងឿងឆ្ងល់ ព្រោះ​សុំ​នោះ​សុំ មិន​ស្វាង ។ ដោយ​មានការ​សង្ស័យ បុរស​ជា​ប្តី​បាន​ធ្វើ​ដំណើរ​ពី​ខេត្តបន្ទាយមានជ័យ ដើម្បី​មក​តាមដាន​ប្រពន្ធ ថា​តើ​ប្រពន្ធ​នេះ​យក​លុយ​មក​ធ្វើ​អ្វី បានជា​ផ្ញើ​មក​មិន​ចេះ​គ្រប់គ្រាន់​សោះ​អុ​ី​ចឹ​ង ? ពេល​មក​ដល់​ផ្ទះ​នៅ​ភ្នំពេញ​វិញ មិនឃើញ​ប្រពន្ធ​នៅផ្ទះ​ទេ ក៏​សួរ​អ្នក​ជិតខាង ទើប​ដឹង​ពី​កន្លែង​ដែល​ប្រពន្ធ​ខ្លួន និង​ប្រុស​សហាយ សម្ងំ​ក្រេបទឹក​ឃ្មុំ​ជាមួយ​គ្នា ។ លុះ​ដឹង​ហើយ បុរស​ជា​ប្តី​ក៏​បិទទ្វារ​បន្ទប់​ពី​ក្រៅ រួច​ហៅ​ប៉ូលិស​មក​ចាប់ខ្លួន​ទាំង​ពីរ​នាក់​តែ​ម្តង ។

ហេតុការណ៍​ប្តី​តាម​ទាន់ ពេល​ប្រពន្ធ​កំពុង​ឡើងឋានសួគ៌​ជា​មួ​ួ​យ​ប្រុស​ថ្មី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៤ កុម្ភៈ ស្ថិត​នៅ​ក្នុងផ្ទះ​ជួល​របស់​ប្រុស​សហាយ​នោះ​តែ​ម្តង ដែល​មា​នទី​តាំងនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ដែល​រង​ការ​ចោទប្រកាន់​នេះ ឈ្មោះ ឯម ច្រឹប អាយុ​៣៥​ឆ្នាំ មិន​មានមុខ​របរ​អ្វី​ទេ គឺ​នៅ​មើលថែ​កូន និង​ស្នាក់​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ដោយឡែក បុរស​ជា​ប្តី​ឈ្មោះ និ មន អាយុ​៤៩​ឆ្នាំ ជា​កម្មករ​សំណង់​កំសត់​ម្នាក់ ដែល​តែង​ចេញ​ទៅ​ធ្វើការ​ឆ្ងាយ​ៗ ខំ​រក​ប្រាក់​ចិញ្ចឹម​ប្រពន្ធ​កូន ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ហើយ​មួយ​ខែ​ចុង​ក្រោយ​នេះ គាត់​បាន​ធ្វើ​ការងារ​សំណង់​នៅ​ឯ​ខេត្តបន្ទាយមានជ័យ​ឯណោះ ។ ឯ​បុរស​ដែល​ជាប់ចោទ​ជា​សហាយស្មន់ ឆ្ងាញ់​នឹង​ប្រពន្ធ​គេ​នេះ ឈ្មោះ គង់ ចំរើន អាយុ​៤៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ​កូន​មួយ និង​ត្រូវជា​មិត្តភក្តិ​របស់​បុរស​ជា​ប្តី ហើយ​មានមុខរ​បរជា​កម្មករ​សំណង់​ជា​មួ​ួ​យ​គ្នា​ទៀត ដែល​មិន​គួរ​ណា​មក​លូក​ថ្លើម​ទាំង​ស្រស់​បែប​នេះ​ទេ ។ ដែល​នេះ មិន​ខុស​អ្វី​ពី​ស៊ី​ប្រពន្ធ​មិត្តភក្តិ​ឯង ដូច​គ្មាន​ខ្លាច​រកាដែក ឬ​ចុះ​នរក​អី​សោះ ។

បុរស​ជា​ប្តី​បាន​រៀបរាប់​ទាំង​ហួសចិត្ត​ថា គាត់​និង​ប្រពន្ធ​បាន​រៀប​ការ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ចំណងដៃ​គឺ​បានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ មិនតែប៉ុណ្ណោះ​រវាង​គាត់ និង​ប្រុស​សហាយ​របស់​ប្រពន្ធ គឺជា​មិត្តភក្ដិ​ជិត​ស្និទ្ធ​រួមការ​ងារ​ជាមួយ​គ្នា ។ ហើយ​រយៈពេល​១​ឆ្នាំ​កន្លង​មក ខ្លួន​គាត់​ជា​ប្តី តែងតែ​ចេញ​ធ្វើ​ការងារ​សំណង់​នៅ​ឯ​ទី​ឆ្ងាយ​ៗ មិនសូវ​ជា​មាន​ពេលវេលា​គ្រប់គ្រាន់​នៅ​រួមរស់​ជាមួយ​ប្រពន្ធ​កូន​ឡើយ ។ ព្រោះតែ​ជីវភាព​គ្រួសារ ទើប​ខិតខំ​តស៊ូ​រក​ប្រាក់​កម្រៃ​ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន ទោះ​ទៅ​ធ្វើការ​ទី​ឆ្ងាយ​ទី​ជិត ក៏​ឥត​រួញរា ដោយ​ទុកចិត្ត​ប្រពន្ធ​មួយ​រយ​ភាគរយ និង​មិន​ដែល​សូ​ម្បី​តែ​គិត​ថា ប្រពន្ធ​ផិតក្បត់​បែប​នេះ​ទេ ។ ហើយ​ទោះជា​ចាកចេញ​ទៅ​ឆ្ងាយ​ពី​ប្រពន្ធ ប៉ុន្តែ​គាត់​មិន​ដែល​ផ្ដេសផ្ដាស​ក្បត់ចិត្ត​ប្រពន្ធ​កូន​ឡើយ ។ គាត់​មាន​តែ​ខំ​សន្សំ​លុយកាក់ និង​បាន​ផ្ញើ​មក​ឱ្យ​នាង​ជា​ប្រពន្ធ​មិន​ដែល​ខកខាន​ម្ដងណា​ទេ ។

បុរស​នោះ​បន្ត​ថា នៅ​ចុង​ក្រោយ​នេះ​គាត់​បាន​ចាកចេញ​ទៅ​ធ្វើការ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ អស់​រយៈពេល​១​ខែ​កន្លង​មក​ហើយ ព្រោះ​ត្រូវ​បាន​មេការ​សំណង់​ចាត់​ឱ្យទៅ​ទីនោះ ។ ចំណែក​បុរស​ឈ្មោះ គង់ ចំរើន មិន​បាន​ទៅ​ជាមួយ​គាត់​ទេ ។ គាត់​មិន​បានដឹង​ថា ប្រពន្ធ​គាត់​និង​បុរស​នោះ​បាន​ទំនាក់ទំនង​លួចលាក់​ស្នេហា​ជាមួយ​គ្នា​ចាប់តាំងពី​ពេល​ណា​នោះ​ទេ ប៉ុន្តែ​ទំនងជា​លួចលាក់​ស្រឡាញ់​គ្នា តាំងពី​មុន​ពេល​ដែល​គាត់ ចាកចេញ​ទៅ​ធ្វើការ​នៅ​ឯ​ខេត្តបន្ទាយមានជ័យ​មក​ម្លេ​៉ះ ។ គាត់​ថា អ្វី​ដែល​គាត់​ទុកចិត្ត​ប្រពន្ធ​នោះ គឺ​ដោយសារ​តែ​កន្លង​មក គាត់​ស្រលាញ់​នាង​ខ្លាំង​ណាស់ មិន​ដែល​ធ្វើបាប​នាង​ម្ដងណា​ឡើយ ផ្ទុយ​ទៅ​វិញ​បែរជា​មានរឿង​ផិតក្បត់​កើតឡើង​បែប​នេះ​គួរ​ឱ្យ​ចុកចាប់​ពេក​ណាស់ ។

ប្តី​បាន​រៀបរាប់​ថា អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​មានការ​សង្ស័យ​ទៅ​លើ​ប្រពន្ធ​នោះ គឺ​ដោយសារ​តែ​គាត់​ផ្ញើ​លុយ​ឱ្យ​ចាយ​រហូត ប៉ុន្តែ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ប្រពន្ធ​បាន​ទូរស័ព្ទ​ទៅ​សុំ​លុយ​ថែម​ទៀត ដោយ​ប្រាប់​ថា ចាយ​មិន​គ្រប់ ។ ហើយ​ប៉ុន្មាន​ថ្ងៃមុន​នេះ ប្រពន្ធ​បាន​សុំ​លុយ​ទៀត ខណៈនោះ​គាត់​បាន​ផ្ញើ​លុយ​ចំនួន​៤០០​ដុល្លារ ក្រោយមក​ចំនួន​១.០០០​ដុល្លារ ។ ហើយ​មិនយូរ​ប៉ុន្មាន​ស្រាប់តែ​ប្រពន្ធ ទូរស័ព្ទ​មក​ប្រាប់​ថា​លុយ​នោះ​ចាយ​អស់​ទៀត​ហើយ និង​សុំ​លុយ​ចំនួន​១០០០​ដុល្លារ​ថែម​ទៀត​មក ។ ពេល​នោះ​គាត់​មិន​បាន​មាត់ក​អ្វី​ទេ ក៏​បាន​ផ្ញើ​ឱ្យ​១០០០​ដុល្លារ​ទៀត ។ ប៉ុន្តែ​ដោយ​ការ​ងឿងឆ្ងល់ នៅ​រសៀល​ថ្ងៃ​ទី​៣ កុម្ភ​: គាត់​បាន​លួច​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​នៅ​ភ្នំពេញ​វិញ ដើម្បី​តាមដាន​ប្រពន្ធ តើ​យក​លុយ​ទៅ​ណា ? លុះ​ពេល​ទៅ​ដល់ មិន​បានឃើញ​ប្រពន្ធ​នៅផ្ទះ ក៏​បាន​សួរ​អ្នក​ជិតខាង ទើប​ដឹង​ថា​ប្រពន្ធ​គាត់​ចេញ​បាត់​ពី​ផ្ទះ​រហូត​មិន​ដែល​នៅផ្ទះ​ទេ តាំងពី​គាត់​ជា​ប្តី​ទៅ​ធ្វើការ​នៅ​ខេត្ត​មក ។ ហើយ​អ្នក​ជិតខាង​បាន​ប្រាប់​ពី​គោលដៅ​ដែល​ប្រពន្ធ​គាត់​តែង​ទៅ​រាល់ថ្ងៃ​នោះ គឺ​បន្ទប់​ផ្ទះ​ជួល​ដែល​មិត្តភក្ដិ​របស់​គាត់​ឈ្មោះ គង់ ចំរើន ស្នាក់​នៅ ។

បុរស​ខាងលើ​បាន​បន្ត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភ​: គាត់​បាន​តាម​ទាន់​ប្រពន្ធ កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​របស់​ប្រុស​សហាយ​យ៉ាង​ល្អូក​ល្អឺ​ន​ជាមួយ​គ្នា​ដូច​ជាល​លក​ញី​ឈ្មោល ទើប​គាត់ ចាក់សោ​ទ្វារផ្ទះ​ពី​ខាងក្រៅ​មិន​ឱ្យ​ចេញ និង​ប្តឹង​ប៉ូលិស​ឱ្យមក​ឃាត់​បាន​ទាំង​២​នាក់​តែ​ម្ដង ។ បន្ទាប់​មក​បាន​សំណូមពរ​ឱ្យ​ប៉ូលិស​នាំ​អ្នក​ទាំង​ពីរ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​សួរនាំ ។ ចំណែក​រូប​គាត់​ជា​ប្ដី​បាន​សម្រេចចិត្ត​ថា សុខចិត្ត​បំពេញ​បំណង​ប្រពន្ធ​ទៅ​ចុះ គាត់​មិន​បំបែក​នាង​ពី​ប្រុស​សហាយ​នោះ​ឡើយ គាត់​សុខចិត្ត​លះបង់​នាង​ទៅ​ឱ្យ​បុរស​ជា​មិត្តភក្ដិ​ម្នាក់​នោះ​ទៅ​ចុះ ។ គាត់​មិន​អាច​យក​មនុស្ស​ស្រី​ផិតក្បត់​បែប​នេះ មក​ធ្វើ​ជា​ប្រពន្ធ​បាន​តទៅ​ទៀត​ទេ ។

ដោយឡែក បុរស​ឈ្មោះ គង់ ចំរើន ដែល​ជាប់ចោទ​ថា​ជា​ប្រុស​សហាយ​នោះ បាន​និយាយ​ថា ខ្លួន​ពិតជា​បាន​លួច​សហាយស្មន់​ជាមួយ​ស្ត្រី​ម្នាក់​នោះ​មែន ហើយ​ពេល​នេះ​បើសិន​ប្ដី​របស់​នាង​និង​នាង លែងលះ​គ្នា​ដាច់ស្រេច ខ្លួន​សុខចិត្ត ទទួលយក​នាង​ធ្វើ​ជា​ប្រពន្ធ​តែ​ម្ដង ព្រោះ​ខ្លួន​ក៏​ជា​បុរស​ពោះម៉ាយ​កូន​មួយ​នៅ​ទំនេរ​ដែរ ។

តាម​ច្បាប់​ឯក​ពន្ធភាព ដែល​មាន​ជា​ធរមាន ទាំង​បុរស​សហាយ ទាំង​ស្ត្រី​ដែល​លួច​មាន​សហាយ គឺ​ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ដូច​គ្នា មិន​អាច​គិត​ថា គ្រាន់តែ​ជា​រឿង​ធម្មតា ដែល​ត្រូវ​ចរចា​តាម​វិធី​សម្រុះសម្រួល​នោះ​ឡើយ គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ព្រហ្មទណ្ឌ តាម​ផ្លូវ​តុលាការ​ទៀត​ផង ៕