​ជីវជាតិ​សំខាន់ៗ​ដែល​ស្ត្រី​គ្រប់រូប​ត្រូវការ​ចាំបាច់​

​ជីវជាតិ​សំខាន់ៗ​ដែល​ស្ត្រី​គ្រប់រូប​ត្រូវការ​ចាំបាច់​

​ធម្មតា​ស្ត្រី​កើត​មក​មាន​សំណាង​ណាស់ ព្រោះតែ​ពួកគេ​មាន​សម្រស់​ស្រស់ស្អាត​ដែល​អាច​ទាកទាញ​ទាំង​បុរស និង​ស្ត្រី​ដូចគ្នា​។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ពួកគេ​ត្រូវ​មាន​ជំងឺ​ផ្ទាល់ខ្លួន​ច្រើន ដូច្នេះ​តម្រូវការ​ជីវជាតិ​សំខាន់ៗ​សម្រាប់​សុខភាព​គឺជា​រឿង​ចាំបាច់​ខ្លាំងណាស់​។ ប៉ុន្តែ​អ្នក​ក៏​អាច​ទទួលបាន​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​បាន​ដែរ​។

កាល់ស្យូម​
ស្ត្រី​តែងតែ​រង​ជំងឺ​ពុក​ឆ្អឹង​ច្រើនជាងគេ​នៅពេល​មាន​អាយុ​កាន់តែច្រើន​។ ហេតុដូច្នេះ​ហើយ​ទើបបាន​ជា​តម្រូវការ​ជាតិ​កាលស្យូម​គឺជា​រឿង​សំខាន់​បំផុត​ដើម្បី​ជំនួយ​ដល់​សុខភាព​ឆ្អឹង​ឡើងវិញ​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​របប​អាហារ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​។ ទឹកដោះគោ​ជូ និង​ទឹក​សណ្តែកសៀង​ក៏​សម្បូរ​ជាតិ​កាលស្យូម​ដែរ​។

ជាតិ​ដែក​
ការ​កង្វះ​ជាតិ​ដែក​អាច​បណ្តាលឱ្យ​កង្វះ​គ្រាប់​ឈាម​បាន ហើយ​វា​ក៏​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ស្រី​ដែរ​។ អ្នក​អាច​ទទួលបាន​ជាតិ​ដែក​ពី​សាច់សត្វ សាច់មាន់ ព្រមទាំង​សណ្តែក​ផងដែរ​។

វីតាមីន D
ជាតិ​កាល់ស្យូម​ដែល​អ្នក​ញ៉ាំ​នឹង​គ្មាន​ប្រយោជន៍​បើសិនជា​រាងកាយ​មិនអាច​ផលិត​វីតាមីន D បាន​គ្រប់គ្រាន់​នោះទេ ព្រោះ​វីតាមីន D ជា​អ្នក​ជួយ​រាងកាយ​បឺត​ស្រូប​ជាតិ​កាល់ស្យូម​។ វីតាមីន D អាច​រកបាន​ដោយ​ងាយ​តាមរយៈ​ការ​ហាលថ្ងៃ​។

អាស៊ីតហ្វូលិ​ក​
ខណៈពេល​ដែល​អាស៊ីតហ្វូលិ​ក​មាន​សារៈសំខាន់​បំផុ​ត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នោះ វា​ក៏​សំខាន់​សម្រាប់​សុខភាព​ធម្មតា​ដែរ​។ អ្នកជំនាញ​និយាយថា អាស៊ីហ្វូលិក​ជួយ​កោសិការ​ដើម្បី​បំបែក​ខ្លួន ហើយ​អ្នក​អាច​រក​វា​បាន​នៅក្នុង​បន្លែ​ពណ៌​បៃតង ទឹក​ផ្លែឈើ សណ្តែក និង​គ្រាប់​ធញ្ញជាតិ​។

ប្រូតេអ៊ីន​
ជីវជាតិ​ដ៏​សំខាន់​មួយ​ក្នុង​ការបង្កើត​ឆ្អឹង និង​សាច់ដុំ​ដ៏​មាន​សុខភាព​ល្អ​នោះ​គឺ ជាតិ​ប្រូតេអ៊ីន​តែម្តង​។ ប្រូតេអ៊ីន​ល្អៗ​ដែល​អ្នក​អាច​ទទួលបាន​នោះ​មាន​ក្នុង​សាច់​ក្រហម ត្រី សណ្តែក​ជាដើម​។ ការសិក្សា​និយាយថា ស្ត្រី​ម្នាក់ៗ​ត្រូវការ​ជាតិ​ប្រូតេអ៊ីន​យ៉ាងហោចណាស់ ៤៥​ក្រាម​ជា​រៀងរាល់ថ្ងៃ​។

ជាតិ​សរសៃ​
ជាតិ​សរសៃ​មិន​ត្រឹមតែ​ជួយ​ថែរក្សា​ជាតិ​ស្ករ និង​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​ល្អ​ទេ តែ​ក៏​ជួយ​អ្នក​ក្នុង​ការរំលាយ​អាហារ​កាន់តែ​ស្រួល​ផងដែរ​។ ជាតិ​សរសៃ​អាច​រក​បាន​ក្នុង​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​សណ្តែក​។

វីតាមីន C
ចង់បាន​ឆ្អឹង​មាន​សុខភាព​ល្អ និង​ស្បែក​ស្រស់ស្អាត​ដែរ​ទេ​? ចូរ​ប្រាកដថា​អ្នក​កំពុងតែ​ទទួលបាន​វីតាមីន C គ្រប់គ្រាន់​ហើយ​។ វីតាមីន C មាន​នៅក្នុង​ម្ទេស​ប្លោក​ពណ៌​ក្រហម ប្រូ​ខូលី និង​ផ្លែឈើ​ជូរៗ​។ ចូរ​ញ៉ាំ​ទឹកក្រូច​យ៉ាងហោចណាស់ បី​ដង​ក្នុង​មួយ​សប្តាហ៍​។

អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​
អាស៊ីត​ខ្លាញ់​មួយ​នេះ​គឺជា​របស់​ដ៏​ល្អ​សម្រាប់​សុខភាព​ហើយ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​ទៀត​។ អ្នក​អាច​ទទួលបាន​អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ​ពី​ការ​ញ៉ាំ​ត្រី​សាល​ម៉ុន ត្រី​សា​ឌី​ន​ជាដើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។