វ៉ាន់ នីឡា បណ្ដើរ​គូស្នេហ៍​ដោយ​ចំហ​មិន​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព


វ៉ាន់ នីឡា បណ្ដើរ​គូស្នេហ៍​ដោយ​ចំហ​មិន​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព

តារា​សម្ដែង​ស្រី​មាន​អត្តចរិត​ក្រមិចក្រមើម វ៉ាន់នីឡា តែង​បាន​បង្ហាញ​ពី​វត្តមាន​គូស្នេហ៍​ពេល​ទៅ​ចូលរួម​កម្មវិធី​អ្នក​សិល្បៈ​ជាច្រើន។ ជាក់ស្ដែង​ដូច​កាលពី​ម្សិលមិញ​នេះ​ប្អូន​ស្រី​កវី សុខ ជំនោរ រូប​នោះ​បាន​បណ្ដើរ​គូស្នេហ៍​​ទៅ​ចូលរួម​ពិធី​ភ្ជាប់​ពាក្យ លី ច័ន្ទសីហា ដោយ​ចំហ​មិន​ខ្លាច​ប្រជាប្រិយភាព​ឡើយ។

 

វ៉ាន់ នីឡា បណ្ដើរ​គូស្នេហ៍​ដោយ​ចំហ​មិន​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព

 

ចំពោះ​បញ្ហា​នេះ​ដែរ​ម្ចាស់​បទ “ស្រលាញ់​អ្នក​មុន​រៀបការ​អ្នក​ក្រោយ” បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ថា​ពី​ដំបូង​នាង​ក៏​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ​ដែរ តែ​ក្រោយ​ពី​សាក​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​លើ Facebook ទើប​ឃើញ​លទ្ធផល​ថា​ការ​គាំទ្រ​របស់​នាង​គឺ​នៅ​ដដែល។

 

“ពី​ដំបូង​ខ្ញុំ​ក៏​ខ្លាច​ថា​នឹង​បាត់បង់​ការ​គាំទ្រ​ពី​ទស្សនិកជន​ដែរ ដូចនេះ​ហើយ​ទើប​សាក​ល្បង​ដោយ​បង្ហោះ​រូបភាព​ជាមួយ​គាត់ តែ​តាម​ការ​សង្កេត​ឃើញ​ថា នៅ​ដដែល ចឹង​ហើយ​ទើប​ខ្ញុំ​បើក​ចំហ​ពី​ទំនាក់ទំនង​នោះ​តែ​ម្ដង​ទៅ។”

 

វ៉ាន់ នីឡា បណ្ដើរ​គូស្នេហ៍​ដោយ​ចំហ​មិន​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព

 

ស្រី​ស្អាត​រាង​តូច​ច្រឡឹង​របស់​ផលិតកម្ម ភ្លេង​រីខត ខាង​លើ​ក៏​បាន​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​គូស្នេហ៍​ខ្លះ​ៗ​ថា​លោក​មាន​ឈ្មោះ សិទ្ធិស័ក្ត អាយុ ២៦ ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ បួន​កន្លះ និង​មាន​ចិត្ត​ល្អ ហើយ​អ្វី​ដែល​ពិសេស​គឺ​និស្សិត​ប៉ូលិស​រៀន​នៅ​វៀតណាម​រូប​នោះ​ស្រលាញ់​នាង​ស្មោះ។ កញ្ញា​បាន​បញ្ជាក់​ទៀត​ដែរ​ថា​រវាង​នាង និង  ស័ក្ត ស្គាល់​គ្នា​បាន​ជាង​១​ឆ្នាំ​ហើយ​តាម​រយៈ Facebook ហើយ​មិត្តភ័ក្ដិ​បាន​ណែនាំ​បន្ថែម។

 

តារា​ស្រី​វ័យ ២៥ ឆ្នាំ​រូប​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពេល​សង្សារ​រៀន​ចប់ ពួក​នាង​នឹង​រៀបចំ​ពិធី​មង្គលការ ហើយ​ពិធី​ភ្ជាប់​ពាក្យ​គឺ​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ ព្រោះ​គ្រួសារ​ខាង​ប្រុស​ជំរុញ​ខ្លាំង៕

 

អត្ថបទ៖ ទ្រី រ៉ាវី