ឥណ្ឌា​គ្រោង​​​​ធ្វើ​​​​អគារ​នាឡិកា​​​​​ធំ​ជាង​ Big Ben របស់​អង់គ្លេស​ ជានាឡិកាធំជាងគេលើលោក

ឥណ្ឌា​គ្រោង​​​​ធ្វើ​​​​អគារ​នាឡិកា​​​​​ធំ​ជាង​ Big Ben របស់​អង់គ្លេស​ ជានាឡិកាធំជាងគេលើលោក

ក្រុមហ៊ុន​បច្ចេកវិទ្យាធំ​មួយ​​របស់​ប្រទេស​ឥណ្ឌា​ Infosys បាន​​ឲ្យ​ដឹង​ថា​​ ​ពួក​គេ​គ្រោង​សង់​​អគារ​​នាឡិកា​ធំ​ជាង​គេ​​លើ​ពិភព​លោក​ នៅ​ឯ​​​បរិវេណ​​​ដី​ក្រុមហ៊ុន​​ក្នុង​ទី​ក្រុង​ Mysore ។

 

ឥណ្ឌា​គ្រោង​​​​ធ្វើ​​​​អគារ​នាឡិកា​​​​​ធំ​ជាង​ Big Ben របស់​អង់គ្លេស​ ជានាឡិកាធំជាងគេលើលោក

 

តាម​ការ​ចុះ​ផ្សាយ​របស់ BBC ពេល​​​គម្រោង​ក្រុមហ៊ុន​ IT ខាង​លើ​រួច​រាល់​នៅ​ឆ្នាំ​ក្រោយ អគារ​នាឡិកា​ Gothic-Style នឹង​មាន​កម្ពស់​ ៤៤៣​ហ្វ៊ីតថ៍​​ (១៣៥​​ម៉ែត្រ​)។ ខាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ទៀត​ថា អគារ​នាឡិកា​​​នោះ​នឹង​ខ្ពស់​ជាង​អគារ​នាឡិកា​ទាំង​អស់​នៅ​លើ​ពិភព​លោក។

 

រហូត​មក​ទល់​ពេល​នេះ​ គេ​​សន្និដ្ឋាន​ថា​អគារ​​នាឡិកា​​​​​​​​ខ្ពស់​ជាង​គេ គឺ​​អគារ​នាឡិកា Old Joe កម្ពស់​១០០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ទី​ក្រុង Birmingham ប្រទេស​អង់គ្លេស ចំណែក​​​នាឡិកា Big Benដែល​មនុស្ស​ជា​ច្រើន​នឹង​គិត​ដល់​ ទី​ក្រុង​ ឡុងដុង​​ ប្រទេស​អង់គ្លេស​​នោះ គឺ​មាន​កម្ពស់​ ៩៦​​ម៉ែត្រ។

 

តាម​ប្រភព​​ខាង​លើ​​ដដែល ទោះ​ជា​យ៉ាង​ណា​​ខាង​ក្រុមហ៊ុន​​ Infosysមិន​ទាន់​បាន​​បញ្ជាក់​​ថា អគារ​នាឡិកា​ថ្មី​របស់​ខ្លួន​នឹង​បន្លឺ​សូរ​​សំឡេង​​​​​​​​​ជួង​​​តាម​ម៉ោង​ ដូច​​ នាឡិកា Big Ben ឬ​យ៉ាង​ណា​នោះ​ទេ៕

 

ឥណ្ឌា​គ្រោង​​​​ធ្វើ​​​​អគារ​នាឡិកា​​​​​ធំ​ជាង​ Big Ben របស់​អង់គ្លេស​ ជានាឡិកាធំជាងគេលើលោក
 

អគារនាឡិកា Big Ben នៅទីក្រុងឡុងដុង
ចុចអាន៖ ភូមិ​មួយ​នៅ​ឥណ្ឌា​យក​កូន​ក្មេង​ប្រមៀល​លើ​លាមក​គោ ​ជឿ​ថា​នាំ​​​សំណាង​ល្អ​ និង​ព្យាបាល​ជំងឺ​
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC