បរិភោគចេក ៤ ថ្ងៃ អាចកាត់បន្ថយការរលាកបាន ៥០ ភាគរយ

ចេកទុំមិនត្រឹមតែជាផ្លែឈើធម្មជាតិដែលមានរស់ជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមាន ផ្ទុកអាហាររូបត្ថម្ភខ្ពស់។ លើសពីនេះអង់ស៊ីមនៅក្នុងផ្លែចេកមានមុខងារជួយសម្រួលដល់ពោះវៀន ដើម្បីជំរុញដល់ការរំលាយអាហារបានយ៉ាងល្អ។
បរិភោគចេក ៤ ថ្ងៃ អាចកាត់បន្ថយការរលាកបាន ៥០ ភាគរយ
ក្រុមអ្នកស្រាវជ្រាវជនជាតិ ជប៉ុន បានរកឃើញថា ចេកទុំអាចផលិតសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន។ ជាពិសេស ពេលដែលចេកទុមសំបកឡើងពណ៌ខ្មៅអ៊ុជៗនៅលើសំបកមានន័យថា វាបង្កើតសារធាតុដែលមានប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកោសិកាមហារីក។ ដូច្នេះ ចេកដែលឡើងស្នាមអ៊ុជខ្មៅៗនេះមានប្រយោជន៍ខ្លាំងបំផុត។
ចេកទុំដែលមានស្នាមអ៊ុជៗពណ៌ខ្មៅ អាចជួយជំរុញដល់ប្រព័ន្ធភាពស៊ាំល្អជាងចេកទុំធម្មតាដល់ទៅ ៨ ដង។
ប្រសិនបើអ្នកមានបញ្ហាជំងឺទឹកនោមផ្អែមគួរតែពរិភោគចេកទុំជាមួយនឹងផ្លែ Nut។ ព្រោះជាតិខ្លាញ់ដែលបានមកពីផ្លែ Nut នឹងកាត់បន្ថយការស្រូបយកជាតិស្ករ និងជួយឲ្យរាងការអាចបំបែកជាតិស្ករបានយ៉ាងងាយ៕
ដោយ៖ Senghong 
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បរិភោគចេក ៤ ថ្ងៃ អាចកាត់បន្ថយការរលាកបាន ៥០ ភាគរយ