សម្តេច ស ខេង បញ្ជា​ឲ្យ​អភិបាលខេត្ត​សៀមរាប​ប​ង្កើ​ន​ការការពារ​ផ្នែក​សន្តិសុខ​ដល់​ភ្ញៀវទេសចរ

សៀមរាប៖ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៥ របស់​សាលាខេត្ត​សៀមរាប​នៅ​រសៀល​ថ្ងៃទី៤ កុម្ភៈ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប ធ្វើយ៉ាងណា​ត្រូវ​ពង្រឹង និង​បង្កើន​ការការពារ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ និង​ធានា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​បរទេស ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប។ ចំណុចសំខាន់ៗ ដែល​សម្តេច ស ខេង បានលើកឡើង​នោះ រួមមាន​ការទប់ស្កាត់​ការប៉ង​ធ្វើ​ភេ​វរ​កម្ម សកម្មភាព​ប៉ង​ធ្វើ​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម អំពើ​ឆក់​ប្លន់ ការ​ចរាចរណ៍​គ្រឿងញៀន ចារកម្ម​ផ្លូវភេទ។ល។

សម្តេច ស ខេង បាន​បញ្ជាក់ថា បើទោះជា​កន្លងមក ខេត្តសៀមរាប​ពុំទាន់​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ​ទ្រង់ទ្រាយ​ធំ ដូច​បណ្តា​ខេត្ត​មួយចំនួន​យ៉ាងណាក្តី ប៉ុន្តែ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​បរទេស ដែល​មក​កម្សាន្ត​ខេត្តសៀមរាប រាប់លាន​នាក់ ក្នុងមួយឆ្នាំៗ ។ សម្តេច បន្តថា គេ​មិនត្រូវ​មើលស្រាល​ទៅលើ​បញ្ហា​ទាំងអស់​នោះឡើយ។

សូម​ស្តាប់​ប្រសាសន៍​សម្តេច ស ខេង ដូចតទៅ


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​