សកម្មភាព នៅពេលសាច់មាន់ឆៅ ត្រូវបានចាក់សារធាតុរាវ មុនពេលយកទៅលក់ (មានវីដេអូ)

បរទេស៖ វីដេអូមួយ​ ត្រូវបានផុសឡើង​ ដែលបង្ហាញពីសាច់មាន់នៅឆៅទាំងមូល ត្រូវបានគេចាក់ទឹកបញ្ចូល។ សកម្មភាពនៃការសប់បញ្ចូលទឹកចូលក្នុងសាច់មាន់នោះ ត្រូវបានគេជឿជាក់ថា ធ្វើឲ្យសាច់មាន់មានសភាពធំឡើងៗ ខុសពីធម្មតា​ដែលមើលទៅឃើញថាល្អ និងលក់បានតម្លៃថ្លៃ ដោយសារតែទម្ងន់របស់វា។

វីដេអូនេះត្រូវបានគេរាយការណ៏ថា មាន់ទាំងនោះ សម្រាប់ចែកចាយនៅប្រទេស Azerbaijan (អតីតតំបន់ក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត) ប៉ុន្តែសាច់មាន់ដែលល្អអាចត្រូវបានគេកំណត់ ឲ្យនាំចេញទៅទីផ្សារផ្សេងទៀត។ បើយោងតាមគេហទំព័រ LiveLeak  ឲ្យដឹងថា ការធ្វើបែបនេះ វាបង្កឲ្យមានមេរោគជាច្រើន យើងអាចសន្មតបានថាការចាក់សារធាតុរាវ ចូលទៅក្នុងសាច់មាន់នោះវាគឺជាទឹក ប៉ុន្តែពុំមានប្រភពច្បាស់លាស់ណាមួយ ដឹងថាវាជាសារធាតុរាវអ្វីឲ្យប្រាកដឡើយ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់ The Guardian ​នៅឆ្នាំ ២០១៣ បានឲ្យដឹងថា មានសាច់មាន់ក្លាសេ្សដាក់លក់នៅក្នុងផ្សារទំនើប ដែលសុទ្ធសឹងតែត្រូវបានគេបូមឡើងដោយទឹក និងបន្ថែមឡើងនូវសារធាតុផ្សេងៗទៀត ដែលធ្វើឲ្យសាច់មាន់ មានសភាពធំខុសពីធម្មតា៕

ទស្សនាវីដេអូទាំងអស់គ្នា!

សកម្មភាព នៅពេលសាច់មាន់ឆៅ ត្រូវបានចាក់សារធាតុរាវ មុនពេលយកទៅលក់ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត