​គ្រោះថ្នាក់​នៃ​ការ​ពិសាទឹក​ត្រជាក់​ ក្រោយ​ពិសា​អាហារ​ ដែលអ្នក​មិនធ្លា​ប់​ដឹង​

​មនុស្ស​ភាគ​ច្រើន​មាន​ទម្លាប់​ពិសាទឹក​ត្រជាក់​ក្រោយ​ពេល​ពិសា​អាហារ ​ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា​ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​ការ​ពិសា​ទឹក​ត្រជាក់​​ក្រោយពិសា​អាហារ​ដូច្នេះ​ជះ​ឥទ្ធិពល​អវិជ្ជ​មានដល់​សុខភាព​របស់​អ្ន​ក​។​ វា​ស្ដាប់​ទៅ​ដូច​​ជាពន្លើស​បន្តិច​ ក្នុងកា​រ​ហៅ​វា​ថាជា​គ្រោះ​ថ្នាក់ ប៉ុន្ដែ​ជា​ក់ស្ដែង ​ការ​ទម្លាប់​ដូច្នេះ​អាច​ធ្វើ​ឱ្យ​អ្នកមា​ន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន ​និង​អាច​បណ្ដាល​ឱ្យ​ឈឺក្នុ​ង​ក្រពះ​ទៀត​ផង។ ដូ​ច្នេះ​ហើយ​ ទើប​អ្នក​ជំនាញ​ណែនាំ​ឱ្យ​ចៀស​វាង​ទម្លាប់​ពិសា​ទឹក​ត្រជាក់​ក្រោយ​ពិសា​អាហារ។​
​គ្រោះថ្នាក់​នៃ​ការ​ពិសាទឹក​ត្រជាក់​ ក្រោយ​ពិសា​អាហារ​ ដែលអ្នក​មិនធ្លា​ប់​ដឹង​
ហេតុ​អ្វី​បា​នជា​ការ​ពិសា​ទឹក​ក្រជាក់​ក្រោយ​ពិសា​អាហារ​ជា​ប្រការ​មិន​ល្អ​? ការ​ពិសា​ទឹក​ត្រជាក់​ភ្លាមៗ​ក្រោយ​ញ៉ាំ​អាហារ​រួច​ អាច​បណ្ដាល​ឱ្យ​មាន​វិបត្ដិរំលាយអាហា​រ ពី​ព្រោះសីតុណ្ហភាពត្រជាក់អាចធ្វើឱ្យប្រែប្រួលស្ថេរភាពអាហារដែលយើងបានទទួលទានធ្វើឱ្យក្រពះមានភាពពិបាកក្នុងការរំលាយអាហារ។ ជាជាតួយ៉ាង អាហារសម្បូរខ្លាញ់ទំនងជាកកនៅពេលវាត្រូវបានលាយជាមួយនឹងទឹកត្រជាក់ ដែលធ្វើឱ្យការរំលាយអាហារកាន់តែមានភាពលំបាក។ ម្យ៉ាងទៀតការរំលាយអាហារយូរពេក ជាលទ្ធ-ផលអាចបណ្ដាលកើតបញ្ហាកើនឡើងជាតិអាស៊ីដក្នុងក្រពះ។ លើសពីនេះទៀត ការពិសាទឹកច្រើនខុសពីធម្មតាក៏អាចបង្កឱ្យមានបញ្ហាដែរ ពីព្រោះវាពង្រាវនូវជាតិអាស៊ីដ ដែលក្រពះរបស់យើងប្រើប្រាស់ដើម្បីកិនកម្ទេចអាហារ ដែលធ្វើឱ្យដំណើរការរំលាយអាហារមានសភាពយឺតយ៉ាវ។ ប្រការនេះធ្វើឱ្យមនុស្សមានសភាពចំអូស និងហឿយហត់ក្រោយពេលពិសាអាហាររួច ដែលបង្កឱ្យមានការពិបាកក្នុងការបំពេញកិច្ចការងារក្រោយពេលពិសាអាហារ។
​គ្រោះថ្នាក់​នៃ​ការ​ពិសាទឹក​ត្រជាក់​ ក្រោយ​ពិសា​អាហារ​ ដែលអ្នក​មិនធ្លា​ប់​ដឹង​
ការពិសាទឹកត្រជាក់ជាមួយអាហារក៏អាចជះឥទ្ធិពលដល់មនុស្ស ដែលរងវិបត្ដិពីអាការៈស្រៀវធ្មេញ រោគប្រកាំង និងអាការៈឈឺក្បាលស្រួចស្រាវផងដែរ ដូច្នេះការពិសាទឹក ដែលត្រជាក់ខ្លាំងអាចធ្វើឱ្យកើនឡើងរោគប្រកាំង។ លើសពីនេះទៀត ការណ៍នេះក៏អាចបង្កឱ្យមានអាការៈឈឺក្រពះ និងហើមពោះ ពីព្រោះអាហារមួយចំនួនធ្វើឱ្យអាហាររីក នៅពេលទទួលទានជាមួយទឹក។ ការឈឺក្រពះនេះមានរយៈពេលយូរ នៅពេលយើងពិសាទឹកច្រើន ដែលបង្អាក់ដល់ការរំលាយអាហារ។ ក្រពះរបស់មនុស្សយើងត្រូវបានរចនាឡើងតាមបែបធម្មជាតិដើម្បីផ្ទុកអាហារ នៅក្នុងកម្រិតសីតុណ្ហភាពប្រហាក់ប្រហែលទៅនឹងសីតុណ្ហភាពរាងកាយ។ ការពិសាអាហារត្រជាក់ខ្លាំង ឬក្ដៅខ្លាំងគឺមានន័យថា យើងបន្ថែមការងារដល់ដំណើរការរំលាយអាហារ។ បញ្ហាស្រដៀងនេះអាចកើតឡើង នៅពេលយើងទទួលទានប្រភេទអាហារ ដែលហឹរខ្លាំង ពោលគឺអាហារទាំងនេះពិបាកក្នុងការកិនកម្ទេច និងអាចបណ្ដាលឱ្យរាគរូសចំពោះមនុស្សខ្លះ។
តើគួរពិសាទឹកបែបណាទើបប្រសើរ? ទោះបីជាគេនិយាយថា ការពិសាទឹកត្រជាក់ក្រោយអាហារមិនល្អសម្រាប់អ្នកក៏ដោយ ក៏អ្នកជំនាញយល់ស្របថា រាងកាយរបស់យើងត្រូវការបរិមាណទឹកដ៏សមស្របរាល់ថ្ងៃ ដើម្បីបំពេញមុខងារបានប្រក្រតី។ ក្រុមអ្នកជំនាញមួយចំនួនណែនាំថា វាជារឿងប្រសើរក្នុងការពិសាទឹកមុនអាហារ ពីព្រោះការធ្វើដូច្នេះផ្ដល់ឱ្យអ្នកនូវអារម្មណ៍ថាឆ្អែត និងជួយឱ្យអ្នកពិសាអាហារតិច។ សូមចងចាំថា ទឹកមិនមានផ្ទុកនូវជាតិកាល់ឡូរីនោះទេ ហើយយើងអាចពិសាវាច្រើនរហូតដល់ពីរ លីត្រក្នុងមួយថ្ងៃ។ មនុស្សមួយចំនួនមានជំនឿថា ការពិសាទឹក នៅអំឡុងពេលទទួលទានអាហារអាចបណ្ដាលឱ្យស្ទះទឹកមូត្រ ប៉ុន្ដែតាមពិតនោះគឺថា វាភ្ញោចដល់មុខងារតម្រងនោម និងផ្ដល់បរិមាណជាតិទឹកប្រសើរដល់រាងកាយ។ ដើម្បីចៀសវាងបញ្ហារំលាយអាហារ ដែលបានលើកឡើងខាងលើ អ្នកជំនាញណែនាំឱ្យពិសាទឹកដែលស្ថិតនៅក្នុងកម្រិតសីតុណ្ហភាពធម្មតា ជំនួសឱ្យការពិសាទឹកដែលត្រជាក់ខ្លាំងសម្រាប់រាងកាយ៕ 
អត្ថបទ៖ ដេវីដ