​គុណ​ប្រយោជន៍​នៃ​បន្លែ ​ក្នុង​ការ​បង្ការ​ជំងឺ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

​​ប្រភេទ​ចំណី​អាហារ​ល្អ​ចំពោះ​សុខភាព​ និង​មាន​តុល្យភាព​ត្រឹម​ត្រូវ​គឺមា​ន​សារៈ​សំខាន់​សម្រាប់​រាងកាយ​។​ ការ​ពិសា​ប្រភេទ​សាច់​ក្រហម​ច្រើន ​មាន​ទំនាក់​ទំនង​ទៅនឹង​ការ​វិវឌ្ឍន៍​នៃ​ជំងឺ​មហារីក​លំពែង​ មហារីក​ក្រពេញ​ប្រូស្ដាត ​មហារីក​ដោះ ​និង​មហារីក​តម្រង​នោម។​ មហារីក​គឺ​ជាជំ​ងឺ​មួយ​ប្រភេទ​  ដោយ​ផ្ដើម​កើត​មាន​ឡើង​ ដោយកា​រ​លូត​លាស់​មិន​ធម្មតា​នៃ​កោសិកា​ ដែល​មិន​យូរ​ប៉ុន្មាន​វា​ក៏​បំពេញ​មុខ​ងារ​មិន​ល្អដូច​មុន​។​ ភាព​មិន​ប្រក្រតី​នេះ​ ជា​លទ្ធផល​ធ្វើ​ឱ្យ​ខូច​ដំណើរ​ការ​ធម្មជាតិ​របស់​រាងកាយ ​ ប៉ះ​ពាល់​ដល់​ប្រតិបត្ដិការ​ នៃស​រីរាង្គ​ ឬ​ប្រព័ន្ធ​ ដែល​រងឥទ្ធិពល​ទាំង​នោះ​។ ជំ​ងឺម​ហារីក​គឺ​ជា​មូល​​ហេតុនាំ​មុខគេ​ ដែល​បណ្ដាល​ឱ្យម​នុស្ស​ស្លាប់​នៅ​ក្នុង​ពិភពលោក​ ហើយ​ត្រូវ​បាន​មនុស្ស​ជឿថា មហារីក​នេះ​បង្ក​ដោយ​មូល​ហេតុ​ជា​ច្រើនដូចជា ​កត្ដា​តំណពូជ ​ការ​ឡើង​ចុះ​នៃ​អ័កម៉ូន ការ​ប្រើ​ប្រាស់​ថ្នាំជក់ ​កង្វះ​សារ​ធាតុ​ចិញ្ចឹម និ​ង​កត្ដា​ផ្លូវ​ចិត្ដ​។​
​គុណ​ប្រយោជន៍​នៃ​បន្លែ ​ក្នុង​ការ​បង្ការ​ជំងឺ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​
អ្នកស្រាវជ្រាវរាប់លាននាក់ ឧទ្ទិសខ្លួនចំពោះអាជីព ក្នុងការស្វែងរកវិធីសាស្រ្ដដើម្បីព្យាបាលជំងឺមហារីក ហើយការព្យាបាលថ្មីៗត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។ ការសិក្សាស្រាវជ្រាវបង្ហាញថា សារធាតុចិញ្ចឹមគ្រប់គ្រាន់មានដំណោះស្រាយជាច្រើនជាមួយនឹងការវិវឌ្ឍន៍ ការបង្ការ និងព្យាបាលជំងឺមហារីក។ លើសពីនេះទៀត ចំណីអាហារមួយចំនួនត្រូវបានគេរកឃើញថា មានផ្ទុកនូវគុណសម្បត្ដិធម្មជាតិ ដែលជំនួយដល់ការព្យាបាលជំងឺមហារីក។ ក្នុងចំណោម ប្រភេទអាហារប្រឆាំងនឹងជំងឺមហារីកល្អៗ អ្នកអាចស្វែងរកនូវបន្លែល្អៗជាច្រើនប្រភេទ ដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងសារធាតុល្អៗជាច្រើនទៀត។
ការ៉ុត៖ គុណសម្បត្ដិប្រឆាំងនឹងជំងឺមហារីក នៃមើមការ៉ុតគឺសម្រេចបានមកពីបណ្ដុំ នៃសារធាតុបេតាការ៉ូទីន និងសារធាតុ Carotenoids របស់វា ដែលមិនត្រឹមតែជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏មានអំណាចប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជំនួយដល់ការផ្លាស់ប្ដូរកោសិកាថ្មីផងដែរ។
​គុណ​ប្រយោជន៍​នៃ​បន្លែ ​ក្នុង​ការ​បង្ការ​ជំងឺ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​
ប៉េងប៉ោះ៖ ប៉េងប៉ោះឆៅមានផ្ទុកនូវសារធាតុ Lycopene ដែលមិនត្រឹមតែផ្ដល់ពណ៌ក្រហមដល់ប៉េងប៉ោះប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានគុណសម្បត្ដិដ៏អស្ចារ្យ ដែលជំនួយដល់ការបង្ការជំងឺមហារីកក្រពេញប្រូសា្ដតទៀតផង។ លើសពីនេះទៀត បណ្ដុំនៃវីតាមីនA វីតាមីនC និងវីតាមីនE របស់ប៉េងប៉ោះ និងបរិមាណសារធាតុប្រឆាំងនឹងអុកស៊ីដកម្មខ្ពស់របស់វាក៏ជំនួយដល់ការការពារជំងឺមហារីកប្រភេទដទៃទៀតផងដែរ។
ម្ទេសក្រហម៖ បន្លែនេះគឺត្រូវបានមនុស្សដឹងថា មានគុណប្រយោជន៍ចំពោះសុខភាពជាច្រើន ដែលរួមទាំងសារធាតុប្រឆាំងនឹងជំងឺមហារីកដ៏មានប្រសិទ្ធភាពផងដែរ។ គុណប្រយោជន៍ទាំងនេះសម្រេចបានពីបណ្ដុំនៃសារធាតុ បេតាការ៉ូទីន Capsaicin និងសារធាតុ Lycopene របស់វា។ លើសពីនេះទៀត ម្ទេសក្រហមនេះ មានផ្ទុកនូវវីតាមីនA និងវីតាមីនC ដែលបង្កើតបានជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏ប្រសើរ នៅពេលដែលលាយជាមួយសារធាតុធម្មជាតិផ្សេងៗទៀត។
​គុណ​ប្រយោជន៍​នៃ​បន្លែ ​ក្នុង​ការ​បង្ការ​ជំងឺ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​
ខ្ទឹមស និងខ្ទឹមបារាំង៖ អហារពីរប្រភេទនេះ ត្រូវបានមនុស្សដឹងថា វាមានគុណប្រយោជន៍បែបធម្មជាតិច្រើនចំពោះសុខភាពរួមទាំងគុណសម្បត្ដិអង់ទីប៊្យូទីក លើកកម្ពស់ប្រព័ន្ធស៊ាំរបស់រាងកាយ និងជាភ្នាក់ងារលាងសម្អាតសារធាតុពុលបែបធម្មជាតិ។ បន្លែទាំងពីរប្រភេទនេះសម្បូរទៅដោយជាតិ allicin ជាសមាធាតុម្យ៉ាង ដែលមានផ្ទុកនូវសារធាតុ Sulfur ដែលដើរតួជាភ្នាក់ងារលាងសម្អាតថ្លើមតាមបែបធម្មជាតិ ដោយជំនួយដល់ការកម្ចាត់ចោលសារធាតុពុល ដែលកពូននៅក្នុងឈាម និងជាលិកា និងអាចបង្កជាជំងឺមហារីក៕ 
​គុណ​ប្រយោជន៍​នៃ​បន្លែ ​ក្នុង​ការ​បង្ការ​ជំងឺ ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​
អត្ថបទ៖ ដេវីដ