​គ្រោះថ្នាក់​ចរាចរណ៍​បានឆ​ក់​យក​ជីវិត​មនុស្ស​១៨៨​នាក់​នៅ​ទូ​ទាំង​ប្រទេស​នារយៈ​ពេល​៣១​ថ្ងៃ​នៃ​ខែ​មករា​

​យោង​តាម​របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​ទូទាំង​ប្រទេស​​ បើគិត​ចាប់តាំ​ង​ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី៣១ ​ខែ​មករា ​ឆ្នាំ​២០១៦ ​បាន​ឲ្យ​ដឹង​ថា ​មាន​មនុស្ស​ចំនួន ១៨៨​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ និង​មាន​មនុស្ស​ចំនួន​ ៦៣៧​នាក់​បាន​រងរបួស ​ក្នុង​នោះ​មាន​អ្នក​របួស​ធ្ងន់​ ៣៣៨​នាក់ ​និង​អ្នក​​របួសស្រាល​ចំនួន ​២៩៩​នាក់​​។
​ផ្អែក​តាមរ​បាយ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នៅ​​ទូទាំង​ប្រទេស​កម្ពុជា​ដដែល​ បាន​បញ្ជាក់​ថា​ កត្តា​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​គឺ​បង្ក​ឡើង​ដោយ ​ការ​បើកបរ​ល្បឿន​លឿន​​មាន ១៤៦​លើក​ ដោយ​​ស្រវឹង​ស្រា​មាន ​៣៥​លើក ​ដោយ​ប្រជែង​គ្នា​មាន ​៤៤​លើក​ ដោយ​មិន​គោរព​សិទ្ធ​គ្នា​មាន ​៣៤​លើក ​និង​មិន​ប្រកាន់​ស្តាំ​មាន​ ២៦​លើក​ ដោយប​ត់​គ្រោះ​ថ្នាក់​ចំនួន ​២៦​លើក ​និង​ដោយ​កត្តា​យាន​យន្ត​មាន​ចំនួន​ ៧​លើក​។​ ក្នុង​នោះ​ផង​ដែរ ​ខេត្ត​ដែល​​ទទួលរង​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេមា​នដូច​ជា ​រាជ​ធានី​ភ្នំពេញ ​(មាន​២៤​លើក​ ស្លាប់​១៨​នាក់​ របួស​៣០​នាក់​) ​ខេត្ត​បន្ទាយ​មាន​ជ័យ​ (មាន​២២​លើក ស្លាប់​១៥​នាក់ ​របួស​៥៣​នាក់​) ​ខេត្ត​កំពង់​ស្ពឺ​ (២២លើក ស្លាប់២១នាក់ របួស៩២នាក់) ខេត្តពោធិ៍សាត់ (២១លើក ស្លាប់១៩នាក់ របួស៥១នាក់) ខេត្តកំពង់ធំ (១៩លើក ស្លាប់១៣នាក់ របួស១២នាក់) ខេត្តកណ្តាល (១៦លើក ស្លាប់​១៣​នាក់​ របួស១២នាក់) និងខេត្តព្រៃវែង (១៥លើក ស្លាប់១៥នាក់ របួស២០នាក់)៕
​គ្រោះថ្នាក់​ចរាចរណ៍​បានឆ​ក់​យក​ជីវិត​មនុស្ស​១៨៨​នាក់​នៅ​ទូ​ទាំង​ប្រទេស​នារយៈ​ពេល​៣១​ថ្ងៃ​នៃ​ខែ​មករា​
ដោយ៖ ស៊ាវ ឈាន