​ក្រសួង​អប់រំ​ចេញ​សេចក្តី​ណែនាំ​ដើម្បី​ទប់ស្កាត់​ការ​ដុតផាវ​ កាំជ្រួច ​និង​គ្រឿង​ឆេះ ​តាម​គ្រឹះស្ថាន​សិក្សានា​នាក្នុង​អំឡុង​ពេល​ចូល​ឆ្នាំចិន​

​ក្រសួងអប់រំ ​កាល​ពី​ថ្ងៃទី០៤ ​ខែកុម្ភៈ ​ឆ្នាំ២០១៦ ​បាន​ចេញ​សេចក្តី​ប្រកាសមួយដើ​ម្បី​ធ្វើកា​រ​ទប់​ស្កាត់​ការ​ដុត​ផាវ ​កាំជ្រួច​ និង​គ្រឿង​ឆេះ ​តាម​គ្រឹះស្ថាន​សិក្សា​នានា​ទូទាំង​ប្រទេស ​ក្នុង​គោបំណងប​ង្ការ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​ឡើង​នៅក្នុ​ង​អំឡុង​ពេល​ពិធី​ចូល​ឆ្នាំ​ចិន​។​

វិ​ធាន​ការ​បី​ចំនុច ​ដែល​ក្រសួង​អប់​​រំ​បាន​ដាក់​ចេញ​ដើម្បី​ទប់​ស្កាត់​មាន​ដូច​ជា​៖​
១. ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់រូបភាព ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ ហាមការដុតផាវ កាំជ្រួច និងគ្រឿងឆេះគ្រប់ប្រភេទ។
២. ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត” លើការងារបង្ការគ្រោះថ្នាក់ផ្សេងៗ។
៣. ​ត្រូ​វធ្វើ​ទំនាក់​ទំនងជិ​ត​ស្និទ្ធជា​មួយ​មាតាបិតា ​អ្នក​អាណាព្យាបាល​សិស្ស ​សហគមន៍​ អាជ្ញាធដែនដី​ ដើម្បីផ្តល់ ​និងទ​ទួល​ព័ត៌​មាន​ពាក់ព័​​ន្ធនឹង​សកម្មភាព​បង្ក​គ្រោះ​ថ្នាក់​ ដែល​ប្រព្រឹត្ត​ដោយសិស្សានុ​សិស្ស​ក្នុង​កិច្ចសហការ​គ្នា​អប់រំ ​ណែនាំ​ និង​ធ្វើ​ការ​កែលម្អឲ្យ​បាន​ទាន់​ពេល​វេលា​៕​
សូមអានសេចក្តីប្រកាស៖
​ក្រសួង​អប់រំ​ចេញ​សេចក្តី​ណែនាំ​ដើម្បី​ទប់ស្កាត់​ការ​ដុតផាវ​ កាំជ្រួច ​និង​គ្រឿង​ឆេះ ​តាម​គ្រឹះស្ថាន​សិក្សានា​នាក្នុង​អំឡុង​ពេល​ចូល​ឆ្នាំចិន​
ដោយ៖ ស៊ាវ ឈាន