ម៉ូដសក់ អាចមើលធ្លុះពី​ចរិកលក្ខណៈរបស់អ្នក

សក់របស់​អ្នកក៏អាចប្រាប់ឲ្យ​ពីចរិកលក្ខណៈរបស់អ្នក​ដែរ។ នៅពេលអ្នក​ចេញទៅជួបនរណា​ម្នាក់ ឬ​ទៅចូលរួម​ក្នុងកម្មវិធី​ផ្សេងៗ សក់មុខរបស់អ្នក​ត្រូវបាន​គេទទួលស្គាល់ថា ចំណែកទី ១ ដែល​មនុស្សជាច្រើនសម្លឹង​មើលមុនគេ។
មនុស្ស​ប្រុសប្រហែល​ជាឆ្ងល់ហើយ​ថា ហេតុអ្វីបាន​ជាលោកគ្រូ អ្នកគ្រូ ​តែងតែស្តី​បន្ទោលពេលដែល​អ្នកទុក​សក់វែង? នេះដោយសារតែ​វាបានបង្កើត​នូវភាពទាក់ទាញ​បែប​អវិជ្ជមាន​នៅក្នុង​សាលា ដែលជា​កន្លែង​អនុវត្តវិន័យ​តឹងរឹង។
ទាហានប្រុសត្រូវសក់ខ្លីដែរ ព្រោះនេះជាវិន័យ ប៉ុន្តែតារាម៉ូ​ដែលទុក​សក់វែង ព្រោះនេះ​ជាភាព​ទាន់សម័យ ហើយ​ដើម្បី​បង្កើត​ភាព​ទាក់​ទាញពី​អ្នកគាំទ្ររបស់ខ្លួន។
សក់របស់អ្នកអាចធ្វើឲ្យអ្នកមើលទៅ​មានភាពទាក់ទាញ ហើយក៏អាចធ្វើឲ្យ​អ្នកអាក្រក់មើល​ផងដែរ។ វាអាស្រ័យ​លើម៉ូដសក់ និងលក្ខណៈ​សក់របស់អ្នក​ដែលជាអ្វីដែលអ្នក​ដទៃគិតចំពោះ​អ្នក។
ម៉ូដសក់ អាចមើលធ្លុះពី​ចរិកលក្ខណៈរបស់អ្នក
ដូច្នេះខាងក្រោមនេះជា​ការបង្ហាញពី​ចរិកលក្ខណៈរបស់​អ្នកតាមរយៈមើល​ម៉ូដសក់ និងលក្ខណៈ​របស់​សក់៖
សក់ត្រង់
មនុស្សស្រីសក់ត្រង់​ច្រើនជាមនុស្ស​ស្ងប់ស្ងាត់, អត់ធ្មត់ និង​មានភាព​ទាក់ទាញ។ ពួកគេចូលចិត្ត​ការចូលរួមក្នុង​សង្គមតិចតួច​បំផុត និងជាអ្នក​មាន​គំនិតល្អ។ ពួកគេ​ជាមនុស្ស​ឧស្សាហ៏ ព្រោះពួកគេ​សម្លឹងមើល​គោលដៅបាន​ច្បាស់។ ពួកគេ​ជាមនុស្សអាត្មានិយម​បន្តិច នៅពេល​សម្រេចបាន​ជោគជ័យ។
សក់រួញ
ប្រសិនបើសក់​អ្នករួញ អ្នកជាមនុស្សចូលចិត្ត​សប្បាយ និងលេង​សើចច្រើន។ ប្រសិនបើ​មិនដូច្នេះ​ទេ អ្នកនឹង​បង្កើតភាពទាក់ទាញ​ចិត្តរបស់អ្នក​ដទៃ។ អ្នកសក់រួញ​ត្រូវបានគេ​គិតថា ជាមនុស្ស​ឆាប់ខឹង ចូលចិត្ត​សប្បាយ និង​ជាមនុស្ស​រឹងមាំ។
សក់ទឹក​រលក
ពួកគេត្រូវ​បានគេចាត់​ទុកថា ជាមនុស្សប្រសប់​ខាងសិល្បៈ, ភាព​ច្នៃប្រឌិត និង​មនុស្សចូលចិត្តលេង​សើច​ច្រើន។ មនុស្សសក់ទឹករលកច្រើនជាមនុស្សសកម្មតិចតួចខាងខួរក្បាល និងរាងកាយ ហើយ​មានក្តីសុបិន្តច្រើន។
សក់ភ្លឺរលោង និង​លេងពណ៌
ប្រសិនបើអ្នកចូលចិត្តចំណាយពេលវេលា​ជាច្រើននៅកន្លែង​ធ្វើសក់ ដើម្បីផ្លាស់​ប្តូរម៉ូដសក់ ក៏ដូច​ជាប្តូរពណ៌សក់ បានន័យថា អ្នកជាមនុស្ស​ស្រឡាញ់ខ្លួនឯង​ច្រើន ហើយចង់​ឲ្យអ្វីៗល្អប្រសើរ​បំផុត។ ជាពិសេស អ្នកជាមនុស្សចាប់អារម្មណ៏​លើសម្រស់​ខ្លួនឯង។
សក់ធម្មជាតិ
មនុស្សដែលទុកសក់​តាមបែបធម្មជាតិ​ច្រើនជា​មនុស្សឆ្លាតវៃ​បំផុត ហើយច្រើន​ចូលចិត្តចំណាយពេលវេលា​របស់ពួកគេ បង្កើតភាព​ច្នៃប្រឌិត។ ប្រសិនបើ​សក់របស់​អ្នកប្រែជាប្រផេះ អ្នកមិនរំខាន​ដល់ពិភពលោក និងទុកសក់ឲ្យស្កូវបែបនេះ​រហូត។ នេះបង្ហាញ​ថា អ្នកជាមនុស្ស​ឆ្លាតវៃ និងជាមនុស្ស​គិតច្រើន​បំផុត។
សក់វែងកន្ទុយសេះ
ប្រសិនបើអ្នកចង់ទុកម៉ូដសក់វែង​ជាជាង​ម៉ូដសក់ខ្លី នេះបង្ហាញ​ថា អ្នកចង់គ្រប់គ្រង​លើអ្វីៗទាំងអស់។ អ្នកចង់ឲ្យរឿងរ៉ាវ​ទាំងឡាយមាន​របៀបរៀបរយ និងរៀបចំគម្រោង​បានល្អ។ អ្នកធ្វើការច្រើន​នៅក្នុងការិយាល័យ ហើយជាធម្មតា តែងតែអង្គុយ​ជាប់នឹងតុរបស់​អ្នក។
ទម្លាក់សក់
អ្នកដែលចូលចិត្តទម្លាក់​សក់ ឬមិនចងសក់ច្រើន​ជាមនុស្សចូលចិត្ត​សេរីភាព។ ពួកគេមិនរំខានដល់​អ្នកដទៃ និងមិនចេះ​ខ្វល់ខ្វាយ។ ពួកគេធ្វើអ្វីដែល​អាចទៅ​រួចថ្មី និងមាន​សង្ឃឹមខ្លាំងចំពោះ​កម្លាំងកាយ​ និងកម្លាំង​ចិត្ត។ ពួកគេចូលចិត្ត​ធ្វើដំណើរ, ដើរលេង​កាត់ព្រៃភ្នំញឹកញាប់៕
 
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ម៉ូដសក់ អាចមើលធ្លុះពី​ចរិកលក្ខណៈរបស់អ្នក