Apple នឹង​អនុញ្ញាត​ឲ្យ​យក​​ iPhone ដែល​ខូច​ មក​ដូរ​យក​ទូរសព្ទ​ថ្មី​បាន​

Apple នឹង​អនុញ្ញាត​ឲ្យ​យក​​ iPhone ដែល​ខូច​ មក​ដូរ​យក​ទូរសព្ទ​ថ្មី​បាន​

ក្រុមហ៊ុន​ Apple ​ត្រូវ​បាន​​​ប្រភព​រាយការណ៍​ឲ្យ​ដឹង​ថា​ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចាប់​ផ្ដើម​កម្មវិធី​ដោះដូរ​ថ្មី​មួយ​ ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​យក​ទូរសព្ទ​ដែល​ខូច​មក​ដូរ​យក​ទូរសព្ទ​ថ្មី​បាន។ នេះ​បើ​យោង​តាម​វិបសាយ​ 9to5Mac។

 

Apple នឹង​អនុញ្ញាត​ឲ្យ​យក​​ iPhone ដែល​ខូច​ មក​ដូរ​យក​ទូរសព្ទ​ថ្មី​បាន​

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​នឹង​ទទួល​យក​ទូរសព្ទ​ iPhone ដែល​បែក​កញ្ចក់​ ខូច​ប៊ូតុង​ណា​មួយ​ ឬ​ខូច​កាមេរ៉ា​ ដើម្បី​បម្លែង​ទូរសព្ទ​ខូច​នោះ​ទៅ​ជា​ទឹក​ប្រាក់​ដើម្បី​ដូរ​យក​ទូរសព្ទ​ថ្មី។ តាម​ការ​ប្រមើល​មើល​ទៅ​​មាន​តែ​ទូរសព្ទ​ iPhone 5s, 6 និង​ 6 Plus ប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន​នឹង​ទទួល​យក។

 

ចំពោះ​ទូរសព្ទ​ iPhone 5s ដែល​ខូច​នឹង​អាច​ប្ដូរ​បាន​ទឹក​ប្រាក់​៥០​ដុល្លារ​ ឯ​ទូរសព្ទ​ iPhone 6 និង​ 6 Plus ប្ដូរ​បាន​ទឹក​ប្រាក់​ពី​ ២០០​ដុល្លារ​-២៥០​ដុល្លារ។ វិបសាយ​ 9to5Mac បញ្ជាក់​ថា​កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​អំឡុង​សប្ដាហ៍​នេះ​ ហើយ​ជា​ការ​ចាប់​ផ្ដើម​ដំបូង​វា​​អាច​​​នឹង​មាន​នៅ​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ៕​​​​​​​​
ចុច​អាន៖ Apple​​ ត្រូវ​បង់​ប្រាក់​៦២៥​លាន​ដុល្លារ​​​ លើ​រឿង​​ក្ដី​​​​កម្មសិទ្ធិ​បញ្ញា​មួយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​