Porsche Cayman ឡាន​ស្ព័រ​​ស៊េរី​ថ្មី​បំពាក់​​ម៉ាស៊ីន​កណ្តាល មាន​បច្ចេកវិទ្យា​បន្ថយ​កម្តៅ​ស្វ័យ​ប្រវត្តិ

Porsche Cayman ឡាន​ស្ព័រ​​ស៊េរី​ថ្មី​បំពាក់​​ម៉ាស៊ីន​កណ្តាល មាន​បច្ចេកវិទ្យា​បន្ថយ​កម្តៅ​ស្វ័យ​ប្រវត្តិ

Porsche Cayman ស៊េរី ០១៥ ជា​រថយន្ត​ស្ព័រ​កៅអី​ពីរ​ទំនើប ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ 6 Cylinder  នៅ​ចំ​កណ្ដាល​​នៃ​រថយន្ត ជំនួស​មក​វិញ​ចន្លោះ​ទំនេរ​ធំ​ទូលាយ​នៅ​ផ្នែក​ខាង​មុខ​និង​ខាង​ក្រោយ​សម្រាប់​ដាក់​ឥវ៉ាន់។

 

Porsche Cayman ឡាន​ស្ព័រ​​ស៊េរី​ថ្មី​បំពាក់​​ម៉ាស៊ីន​កណ្តាល មាន​បច្ចេកវិទ្យា​បន្ថយ​កម្តៅ​ស្វ័យ​ប្រវត្តិ

 

Porsche Cayman ឡាន​ស្ព័រ​​ស៊េរី​ថ្មី​បំពាក់​​ម៉ាស៊ីន​កណ្តាល មាន​បច្ចេកវិទ្យា​បន្ថយ​កម្តៅ​ស្វ័យ​ប្រវត្តិ

 

-ប្រភេទ​ម៉ាស៊ីន៖ 6 Cylinder
-កម្លាំង​ម៉ាស៊ីន៖ ២៧៥សេះ
-ចង្កឹះ​លេខ៖ លេខ​ដៃ ៦វគ្គ
-ល្បឿន​អតិបរមា៖ ២៦៤គ.ម/ម៉ោង
-កម្រិត​ស៊ី​សាំង៖ ៧,៩លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ ១០០គ.ម
-ប្រើ​ប្រព័ន្ធ​បូម៖ Porsche Active Suspension Management (PASM)
-ប្រព័ន្ធ​បន្ថយ​កម្ដៅ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ពេល​រថយន្ត​ឈប់ (Automatic Cooling Engine System)
-កាមេរ៉ា​បំពាក់​នៅ​ពី​ក្រោយ​សម្រួល​ដល់​ការ​ចូល​ចត។

 

រថយន្ត​ស្ព័រ​តម្លៃ​ជាង​ ១៦ម៉ឺន​ដុល្លារ​នេះ​មាន​កម្លាំង​ម៉ាស៊ីន ២៧៥សេះ និង​លេខ​ដៃ ៦វគ្គ។ Porsche Cayman មាន​រាង​ស្ដួច​ផ្នែក​ខាង​មុខ​និង​ដំបូល​រាង​ជម្រាល​​ដើម្បី​ជួយ​កាត់​បន្ថយ​កម្រិត​កកិត​នៃ​ខ្យល់ ធ្វើ​ឱ្យ​រថយន្ត​រត់​កាន់​តែ​លឿន​និង​ស្ទុះ។

 

តាម​ការ​ធ្វើ​តេ​ស្ត​បើក​សាក​ល្បង​របស់ Sabay សន្ទុះ​កុងទ័រ​ល្បឿន​របស់ Cayman ឡើង​ពី ០ ទៅ ប្រហែល​ជិត ១០០គ.ម/ម៉ ត្រឹម​តែ​រយៈ​ពេល ៥,៨វិនាទី ខណៈ​ល្បឿន​អតិបរមា​អាច​រត់​បាន ២៦៤គ.ម/ម៉ោង។

 

Porsche Cayman ឡាន​ស្ព័រ​​ស៊េរី​ថ្មី​បំពាក់​​ម៉ាស៊ីន​កណ្តាល មាន​បច្ចេកវិទ្យា​បន្ថយ​កម្តៅ​ស្វ័យ​ប្រវត្តិ

 

ពេល​ដូរ​លេខ​ណាមួយ​ខណៈ​រថយន្ត​កំពុង​រត់​លើ​ផ្លូវ សន្ទុះ​ល្បឿន​មិន​ត្រឹម​តែ​មិន​អាក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ថែម​ទាំង​ស្ទុះ​ខ្លាំង​ទៅ​មុខ​ទៀត​ផង ដែល​ធ្វើ​ឱ្យ​ការ​បើកបរ​កាន់​តែ​រលូន​និង​រហ័ស​ទាន់​ចិត្ត។ នៅ​ពេល​កំណត់​មុខងារ Sport  កាង Spoiler នៅ​ខាង​លើ​គូថ​រថយន្ត​​នឹង​ហើប​ឡើង​ដើម្បី​ជួយ​រក្សា​លំនឹង​រថយន្ត​ពេល​បើក​លឿន។

 

ចំណែក​ប្រព័ន្ធ​បូម​ទំនើប​ Porsche Active Suspension Management (PASM) ធ្វើ​ឱ្យ​ការ​បើកបរ​លក្ខណៈ Sport កាន់​តែ​រស់រវើក នោះ​បាន​ន័យ​ថា​នៅ​ពេល​កំណត់​មុខងារ Sport បូម​រថយន្ត​នឹង​ឡើង​រឹង អាស្រ័យ​ទៅ​តាម​ប្រភេទ​ផ្លូវ​ដែល​រថយន្ត​កំពុង​រត់​និង​បែប​បទ​នៃ​ការ​បើកបរ។

 

កាន់​តែ​ពិសេស Cayman ជា​ប្រភេទ​រថយន្ត​​ជួយ​សន្សំសំចៃ​សាំង​បាន​យ៉ាង​​ល្អ។ ពេល​ជាប់​ស្តុប​ឬ​មាន​រថយន្ត​ឈប់​នៅ​ពី​មុខ​ខណៈ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ស្ទះ​កកកុញ ម៉ាស៊ីន Cayman នឹង​រលត់​បើ​ជាន់​ហ្វ្រាំង​ជាប់ តែ​បើ​លែង​ហ្វ្រាំង​វិញ​នោះ​ម៉ាស៊ីន​ឡាន​នឹង​ដំណើរ​ការ​ទៅ​មុខ​ទៀត។

 

Porsche Cayman ឡាន​ស្ព័រ​​ស៊េរី​ថ្មី​បំពាក់​​ម៉ាស៊ីន​កណ្តាល មាន​បច្ចេកវិទ្យា​បន្ថយ​កម្តៅ​ស្វ័យ​ប្រវត្តិ

 

Porsche Cayman ឡាន​ស្ព័រ​​ស៊េរី​ថ្មី​បំពាក់​​ម៉ាស៊ីន​កណ្តាល មាន​បច្ចេកវិទ្យា​បន្ថយ​កម្តៅ​ស្វ័យ​ប្រវត្តិ

 

ក្រោយ​ពេល​ក្រុម​ការងារ Sabay បាន​ធ្វើ​តេស្ត​បើកបរ Cayman រយៈ​ពេល​ប្រមាណ ២ម៉ោង ម៉ាស៊ីន​រថយន្ត​ស្ព័រ​នេះ​បាន​ឡើង​កម្តៅ។ កាន់​តែ​គួរ​ឱ្យ​ភ្ញាក់​ចាប់​អារម្មណ៍ ពេល​ក្រុម​ការងារ​កំពុង​សម្រាក ប្រព័ន្ធ​ខ្យល់​នៅ​សង​ខាង Cayman ចាប់​ផ្តើម​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ ដើម្បី​បឺត​ខ្យល់​​ពី​ខាង​ក្រៅ​ជួយ​​ឱ្យ​ម៉ាស៊ីន​ថយ​កម្ដៅ។

 

កៅអី​អង្គុយ​ទាំង​ពីរ​ក្នុង​រថយន្ត​ ហ៊ុំ​ព័ទ្ធ​ដោយ​ស្បែក​ដែល​ថ្នេរ​របស់​វា​​ដេរ​ដោយ​ដៃ​យ៉ាង​ប្រណិត ធ្វើ​ឱ្យ​អ្នក​ដំណើរ​ទាំង​ពីរ​មាន​អារម្មណ៍​ថា​មាន​ផាសុកភាព​ពេល​អង្គុយ​ក្នុង​រថយន្ត។

 

លក្ខណៈ​ពិសេស​ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យ Porsche Cayman កាន់​លេច​ធ្លោ ក្លាយ​ជា​រថយន្ត​ស្ព័រ​ទទួល​ការ​ចាប់​អារម្មណ៍​គ្រាន់​បើ​ពី​សំណាក់​អ្នក​​និយម​រថយន្ត​ស្ព័រ​​៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត