​ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ​អ្នកស្រុក​

​កណ្តាល: នគរបាល​ស្រុក​កោះធំ បាន​ឈានទៅ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ នៅវេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ពីបទ​ទទួលផល​ចោរកម្ម បន្ទាប់ពី​ស្ត្រី​នោះ បាន​ទិញ​គោ​ពី​ជនសង្ស័យ​ម្នាក់ ដែល​បាន​លួច​គោ​អ្នកស្រុក កាលពី​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្របែក​ពក ឃុំ​កំពង់​កុង ស្រុក​កោះធំ​។​

​ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ម្នាក់ទៀត ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ជូ ជី​ង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ្រុង​រមាស ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​កសិករ (​អ្នកទិញ​គោ​) ។ ចំណែក​ជនរងគ្រោះ ជា​ម្ចាស់​គោ ឈ្មោះ សែម ធូ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​ត្របែក​ពក ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល ។​

​ប៉ូលិស បានឱ្យដឹង​បន្តថា នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ម៉ោង​ប្រហែល ៧ ព្រឹក ជនរងគ្រោះ ជា​ម្ចាស់​គោ បាន​ដឹកគោ​របស់ខ្លួន យកទៅ​ចងអោយ​ស៊ី​ស្មៅ នៅ​ខាងក្រោយ​ផ្ទះ ក្នុងភូមិ​ត្របែក​ពក ។ លុះដល់​ម៉ោង​ប្រហែល ១១ ថ្ងៃត្រង់ ជនរងគ្រោះ បាន​ទៅ​ដឹកគោ​វិញ ស្រាប់តែ​បាត់គោ ពី​កន្លែង​ចង​។ ភ្លាមនោះ ជនរងគ្រោះ បានមក​ប្ដឹង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​កំពង់​កុង​ថា មាន​ចោរលួច​ដឹកគោ យកទៅ​បាត់ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​ស្រាវជ្រាវ រហូត​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ឡាង ធីតា ជា​អ្នក​លួច​គោ ។ បន្ទាប់មក ជនសង្ស័យ ឈ្មោះ ឡាង ធីតា បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​គោ របស់​ជនរងគ្រោះ ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច បាន​ស្រាវជ្រាវ​បន្ត រហូតមកដល់​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ១០:២០ នាទី ក៍បាន​ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់ទៀត ឈ្មោះ ជូ ជី​ង ភេទ​ស្រី ជា​អ្នកទិញ​គោ​ពី​ឈ្មោះ ឡាង ធីតា ។ ពេលនោះ​ឈ្មោះ ជូ ជី​ង បាន​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​គោ​ពី ឈ្មោះ ឡាង ធីតា ពិតប្រាកដ​មែន ដោយ​ឈ្មោះ​ឡាង ធីតា ដឹកគោ​យកមក​លក់​អោយ​ខ្លួន ដល់ផ្ទះ ក្នុងតម្លៃ ២.២០០.០០០ រៀល​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ សមត្ថកិច្ច បាន​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕V/S

​ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ​អ្នកស្រុក​

​ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ​អ្នកស្រុក​

​ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ករណី​លួច​គោ​អ្នកស្រុក​