បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ​ឃុំខ្លួន ពីបទ​ជួញដូរ​គ្រឿងញៀន​

បន្ទាយមានជ័យ: ប៉េអឹម​ខេត្តបន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការខេត្ត នៅ​ថ្ងៃទី​៥​ខែកុម្ភ​:​ឆ្នាំ​២០១៦ ពីបទ​សង្ស័យ​ជួញដូរ​គ្រឿងញៀន ។​
    
​សូម​រំលឹកថា កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ លោក​វរ​:​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយ​បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ បាន​ឆែកឆេរ​អាវុធជាតិផ្ទុះ ស្រាប់​តែមាន​ម៉ូតូ​មកដល់ កំលាំង​អាវុធហត្ថ បាន​ត្រួតពិនិត្យ​ឆែកឆេរ​លើ​ខ្លួនប្រាណ ជនសង្ស័យ​ម្នាក់នេះ បាន​រកឃើញ​វត្ថុតាង​ថ្នាំញៀន ម៉ា​ទឹកកក មាន​ចំនួន​២​ថង់​តូច និង​ថង់​សំរាប់​វេច​ខ្ចប់​មួយចំនួន ។​
        
​លោក​វរ​:​សេនីយ៍​ស ប៊ុន សឿង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួល​ការងារ​គ្រឿងញៀន បាន​ឲ្យ​ដឹងថា​: ជនសង្ស័យ​ឈ្មោះ គុយ សុង​ហុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​មិន​ពិតប្រាកដ​៕V/S

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ​ឃុំខ្លួន ពីបទ​ជួញដូរ​គ្រឿងញៀន​

បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ​ឃុំខ្លួន ពីបទ​ជួញដូរ​គ្រឿងញៀន​