ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ នារី​ជា​កម្មការិនី​កាត់ដេរ​កំព្រា​ឪពុក​-​ម្តាយ ដែល​ត្រូវ​រថយន្ត​បុក​បាក់​ឆ្អឹងត្រគៀក​ខាងស្តាំ ចេញពី​ខួបកំណើត​មិត្ត​ភក្តិ​នោះ ត្រូវ​បាន​មន្ទីរពេទ្យ​ព្រះ​កុសុមៈ សហការ​ជាមួយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ធ្វើការ​វះកាត់​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​០១ កុម្ភៈ ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​សំ សុធា​រ៉ា អាយុ​១៩​ឆ្នាំ ជា​កម្មក​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្ដុំ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ មានស្រុក​កំណើត​ក្នុងភូមិ ជ្រៃ​ក្រ​ហឹ​ម ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រាង ខេត្តព្រៃវែង ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​នៅ​ទីនោះ​មិន​មាន​ឧបករណ៍​សម្រាប់​វះកាត់​ទើប​បញ្ជូន​បន្ត​ទៅ​ធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ប៉ុន្តែ​នារី​រង​គ្រោះជា​កូនកំព្រា​ឪពុក​ម្តាយ​មាន​តែ​២​នាក់​ប្អូនប្រុស ធ្វើ​ជា​កម្មករ​ចិញ្ចឹម​ទារ​នៅ​ស្រុក​កំណើត​ហើយ​អត់​មាន​លុយ​កាត់​ទៀត ត្រូវ​បាន​គ្រូពេទ្យ​ប្រចាំ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​សហប្រតិបត្តិការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ដែល​មាន​លោក តាន់ សុ​គុន ជា​ប្រធាន​មន្ទីរពេទ្យ​ព្រះ​កុសុមៈ និង​សាស្ដ្រ​ចា​រ្យ ដួង
បុ​ណ្ណ អ្នកឯកទេស​ខាង​ផ្នែក​ឆ្អឹង និង​លោក​វេជ្ជបណ្ឌិត គឹ​ម ស៊ុន​លី អ្នកឯកទេស​ផ្នែក​បាក់បែក​ឆ្អឹង ព្រមទាំង​ក្រុម គ្រូពេទ្យ​ជា​ច្រើន​រូប​ទៀត​បាន​ធ្វើការ​វះកាត់​រយៈពេល​៥​ម៉ោង បាន​ដាក់​ដែក​ចូល​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​០១ កុម្ភៈ កន្លង​មកនេះ ។