ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ កាស៊ីណូ «​ហេង ហេង​» ស្ថិត​នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញា​ក្រែ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ ២០១៦ ដោយ​ដកហូត​មាន់គក​ជា​ច្រើន​ក្បាល​, ចាន​អាប៉ោង​, សម្ភារ​មួយ​ចំនួន  ព្រម​ឃាត់​ទាំង​មនុស្ស​បានជា​ច្រើន​នាក់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ដោយ​មាន​សេចក្តីរាយការណ៍​ពី​មូលដ្ឋាន មក​កាន់​រូប​លោក​នោះ​ថា កាស៊ីណូ​នៅ​អន្លង់​ជ្រៃ​បាន​បើក​លេងល្បែង​បញ្ជល់មាន់ បង្កប់​ទៅ​ដោយ​វង់​អាប៉ោង ដោយ​មាន​អ្នក​ទៅ​លេង​មក​ពី​គ្រប់​ទិស​ទី និង​យ៉ាង​គ​គ្រិ​ត​គគ្រេង​ជា​រៀងរាល់ថ្ងៃ ដែល​បង្ក​នូវ​ក្តី​កង្វល់​ក្នុង​ក្រុម​គ្រួសារ​អាច​ឈាន​ទៅ​ជា​អំពើ​ហិង្សា ដោយសារ​តែ​ការ
ចាញ់ល្បែង​អស់​លុយ​ពី​ខ្លួន​នោះ  ។