ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page ​ផ្លូវការរបស់សម្តេច​បង្ហោះនៅ​​ប៉ុន្មាននាទីមុននេះ​ មានខ្លឹមសារទំាងស្រុងដូចតទៅ ​៖ "បងប្អូនប្រជាពលរដ្ឋ​ជាទីគោរពស្រឡាញ់!

ខ្ញុំសូមអរគុណបងប្អូន​ប្រជាពលរដ្ឋដែលបានបង្ហាញ​នូវក្តីគោរពស្រឡាញ់ចំពោះរូបខ្ញុំ ​ជាពិសេសក្នុងពេល​ដែលខ្ញុំចុះសួរសុខទុក្ខ​បងប្អូនដោយផ្ទាល់ កាលពីរសៀល​​ថ្ងៃសៅរ៌កន្លងទៅនេះ​ នៅសួនច្បារសាធារណៈ​នាគបាញ់ទឹក ​ នៅកន្លែងហាត់ប្រាណ​សួនច្បារមុខវត្តបទុមវតី​ និង​នៅមុខវាំង។

ខ្ញុំសប្បាយចិត្តខ្លាំងណាស់​ដែលបានឃើញបងប្អូន​នាំកូនចៅមកកំសាន្ត​ និងមកហាត់ប្រាណ​នៅតាមទីធ្លារសួនច្បារសាធារណៈ​ទាំងនេះដោយទឹកមុខរីករាយ។ ​ការថត​រូប​ជាមួយបងប្អូនជនរួមជាតិ ​គឺមាន័យខ្លាំងណាស់ចំពោះរូបខ្ញុំ ​ហើយខ្ញុំពេញចិត្តថតរូបសែលហ្វី ​(Selfie)​ ជាមួយបងប្អូនគ្រប់ពេល ​។ ខ្ញុំចង់អោយ​បងប្អូន​កាន់​តែមានភាព​ជិតស្និទ្ឋជាមួយខ្ញុំ​ ព្រោះសុខទុក្ខបងប្អូន​គឺជាសុខទុក្ខរបស់​ខ្ញុំផងដែរ។

ខ្ញុំពិតជាសប្បាយរីករាយខ្លាំង ​នៅពេលមានឱកាស​ចុះមកសួរសុខទុក្ខ ​និងបានស្វែងយល់​អំពីសុខទុក្ខប្រជាពលរដ្ឋ​ ព្រះសង្ឃ យុវជន ​យុវនារី និងកុមារតូចៗ ជាច្រើន​​ដែលកំពុងរត់លេង ​និងកំពុងហាត់កីឡាយ៉ាង​សប្បាយរីករាយនៅតាមសួនច្បារសាធារណៈ​ក្នុងរាជធានីភ្នំពេញ។ សូមបងប្អូនជនរួមជាតិ​ជួបតែសំណាងល្អ ៕"