សុខភាព &raquo សុខភាព

យោង​តាម​វេជ្ជបណ្ឌិត K.M Sunsesara និង​វេជ្ជបណ្ឌិត Eileen Candy មក​ពី​មន្ទីរពេទ្យ Breach Candy Hospital ក្រុង​ម៉ុម​បៃ​ឱ្យ​ដឹង​ថា ៧៥​ភាគរយ​នៃ​រាង​កាយ និង​៨៥​ភាគរយ​នៃ​ខួរក្បាល​របស់​មនុស្ស​គឺជា​ទឹក ។ ទឹក​គឺជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​បំផុត​ជួយ​ទ្រទ្រង់​សុខភាព​រាង​កាយ ។ ដូច្នេះ​ដើម្បី​ឱ្យ​រាង​កាយ​បំពេញ​មុខងារ​បាន​ល្អ​ប្រសើរ ចាំបាច់​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ។ ទឹក​អាច​ជួយ​ឱ្យ​ប្រព័ន្ធ​ផ្សេង​ៗ​ក្នុង​រាង​កាយ​បំពេញ​មុខងារ​បាន​ល្អ​ប្រសើរ​និង​ជួយ​លាង​សម្អាត​សារធាតុពុល​ចេញពី​ក្រពះ​ពោះវៀន​តាម​រយៈ​ការ​បញ្ចេញ​ចោល​ជា​ទឹកនោម ឬ​ជាលា​មក​។ បន្ថែម​ពីលើ​នេះ វា​ជួយ​រក្សា​សីតុណ្ហភាព​ក្នុង​ខ្លួន សម្រួល​ដល់​ការ​ចរាចរ​ឈាម​ក៏​ដូច​ជា​ជួយ​ដល់​ចលនា​សន្លាក់ និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ជាដើម ។

ហេតុ​អ្វី​ការ​ខ្វះ​ជាតិ​ទឹក​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព ?
វេជ្ជបណ្ឌិត Sunsesara បាន​និយាយ​ថា នៅ​ពេល​បុគ្គល​ណា​ម្នាក់​ខ្វះ​ជាតិ​ទឹក រាង​កាយ​របស់​គេ​ត្រូវ​ធ្វើការ​ខ្លាំង​ជាង​មុន​ដើម្បី​ចែកចាយ​ទឹក​ឱ្យ​ដល់​ផ្នែក​ផ្សេង​ៗ​ដែល​កំពុង​ត្រូវការ​ចាំបាច់ ។ ផល​ប៉ះពាល់​ផ្សេង​ៗ​ដោយសារ​ការ​ខ្វះ​ជាតិ​ទឹក​មាន​ដូច​ជា ឈឺសន្លាក់ ឈឺពោះ ឈឺ​ខ្នង និង​វិលមុខ​ជាដើម ។ មួយវិញទៀត ខ្វះ​ជាតិ​ទឹក​ក៏​អាច​បំផ្លាញ​ផ្នែក​ណាមួយ​នៃ​រាង​កាយ​ក្នុង​នោះ​មាន​មុខងារ​សរសៃប្រសាទ​ផង​ដែរ ។ ដូច្នេះ​ដើម្បី​ចៀសវាង​ការ​ខ្វះ​ជាតិ​ទឹក និង​ផល​ប៉ះពាល់​នានា​គេ​គួរ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់។

តើ​គួរ​ទទួលទាន​ទឹក​ក្នុង​កម្រិត​ណា​ដើម្បី​បង្គ្រប់​តម្រូវការ​រាង​កាយ ?
វេជ្ជបណ្ឌិត Eileen Candy បានឱ្យ​ដឹង​ថា ជា​មធ្យម​បុគ្គល​មាន​សុខភាព​ល្អ​ត្រូវការ​ទឹក​យ៉ាងតិច​ណាស់​ពី​១​លី​ត្រ​កន្លះ​ទៅ​៣​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។ បរិមាណ​នៃ​ការ​ប្រើប្រាស់​នេះ​គឺ​មិន​ដូច​គ្នា​ទេ​ពោល​គឺ​វា​អាស្រ័យ​លើ​កម្រិត​នៃ​ការ​ធ្វើ​សកម្មភាព​រាង​កាយ​របស់​មនុស្ស​ម្នាក់​ៗ ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា គេ​អាច​ដឹង​ថា រាង​កាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ឬ​យ៉ាងណា​ដោយ​ការ​ពិនិត្យ​មើល​ពណ៌​ទឹកនោម ។ ប្រសិនជា វា​មាន​ពណ៌​លឿង​នោះ រាង​កាយ​ខ្វះ​ជាតិ​ទឹក​ហើយ ។ ផ្ទុយ​មក​វិញ បើ​ពណ៌​លឿង​ស្លេក​មាន​ន័យ​ថា​គ្រប់​ហើយ ។

តើ​គេ​អាច​បង្កើន​ការ​ទទួលទាន​ទឹក​ដោយ​វិធី​ណា ?
អ្នក​អាច​បង្កើន​ការ​ទទួលទាន​ទឹក ៖
-​ពេល​ភ្ញាក់​ពី​ដំណេក​ព្រឹក​ព្រលឹម ឬ​ពេល​ចូល​ដេក
-​មុន​ពេល​ហាត់ប្រាណ ឬ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​កាន់​ទីកន្លែង​ណាមួយ
-​អំឡុង​អ្នក​កំពុងធ្វើការ​ងារ
-​មុន​ពេល​ការ​ទទួលទាន​បាយ​... ៕