មូលហេតុដែល មិនគួរឲ្យកុមារ អាយុក្រោម៥ឆ្នាំ បរិភោគពងទាកូន

សុខភាព៖ បើយោងតាមគេហទំព័រ Soha ចុះផ្សាយ ដោយសារតែពងទាកូន ជាអាហារដែលមានជីវជាតិបំផុត ប៉ុន្តែអ្នកជំនាញមិនបានណែនាំ ឲ្យបរិភោគច្រើននោះទេ ប្រសិនបើរាងកាយរបស់អ្នក មានភាពទន់ខ្សោយសារធាតុ ទាំងអស់នៅក្នុងស៊ុតនឹងបន្ថែមបន្ទុក លើប្រព័ន្ធរំលាយអាហារ ដែលអាចបណ្តោលឲ្យកើតជំងឺរាគរូស ។

លើសពីនេះទៅទៀត កុមារក្រោមអាយុ ៥ឆ្នាំមិនត្រូវបានអ្នកជំនាញផ្តល់អនុវសាសន៍ឲ្យបរិភោគនោះឡើយ។

ក្នុងពងទាកូនមួយគ្រាប់មានថាមពល ១៨២ កាឡូរី, ប្រូតែអ៊ីន ១៣.៦, ខ្លាញ់ ១២.៤ ក្រាម, កាល់ស្យូម ៨២ មីលីក្រាម, ផូស្វ័រ ២១២ក្រាម និង កូឡេស្តេរ៉ុល ៦០០ក្រាម។ ទន្ទឹមនឹងនេះផងដែរ វាក៏មានផ្ទុក បេតាការ៉ូទីន, វីតាមីន A, B, C, ជាតិដែក... ហើយវីតាមីន A និង បេតាការ៉ូទីន មានកម្រិតខ្ពស់ណាស់។

កម្រិតវិតាមីនខ្ពស់ហួសហេតុនេះ អាចធ្វើឲ្យកុមារក្រោមអាយុ ៥ឆ្នាំ កើតលឿង, របកស្បែក, ប៉ះពាល់ដល់ឆ្អឹង។ ក្រៅពីនេះជាតិកូឡេស្តេរ៉ុល ត្រូវបានគេរកឃើញ នៅក្នុងពងទាកូន ដែលមានភាពចាំបាច់ក្នុងការបង្កើត កោសិកាសសៃប្រសាទរបស់ក្មេង។ តែទោះបីជាយ៉ាងណា ការបរិភោគច្រើនពេកអាច បង្កើនហានិភ័យដល់ថ្លើម, ជាតិខ្លាញ់ក្នុងឈាមកើនឡើង, បណ្តោលឲ្យកើតជំងឺសសៃឈាមបេះដូង  និងជំងឺផ្សេងទៀត៕

មូលហេតុដែល មិនគួរឲ្យកុមារ អាយុក្រោម៥ឆ្នាំ បរិភោគពងទាកូន

  • មូលហេតុដែល មិនគួរឲ្យកុមារ អាយុក្រោម៥ឆ្នាំ បរិភោគពងទាកូន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/02/05  Category:កំសាន្ត