ប៉ូលីសថៃ វាយឆ្មក់ចាប់ខ្លួន បរទេសបាន៣២នាក់ កំពុងប្រព្រឹត្ត ល្បែងខុសច្បាប់

ប្រភពព័ត៍មានពីYahoo បានឲ្យដឹងថាក្រុមប៉ូលីស និងទាហានស្ម័គ្រចិត្ត ជាច្រើននាក់ បានធ្វើយុទ្ធនាការ លបវាយឆ្មក់ចូលក្លឹបកំសាន្ត មួយកន្លែងនៅក្នុងទីក្រុងប៉ាតាយ៉ា កាលពីយប់ថ្ងៃពុធម្សិលមិញ និងចាប់បានជនបរទេស សរុប៣២នាក់ដែលភាគច្រើនសុទ្ធ សឹងជាជនជាតិអង់គ្លេស។

ប៉ូលីសបានរាយការណ៍ថា ក្នុងចំណោមជនជាប់ចោទ ដែលខ្លួនចាប់បានមានជនជាតិអង់គ្លេស១២នាក់ ណវេយ៣នាក់ ស៊ុយអែត៣នាក់ អូស្ត្រាលី២នាក់ អាល្លឺម៉ង់កាណាដាញូសឺឡែន និងអៀរឡង់ដែរនៅពេលដែលនៅមានជនជាតិដទៃទៀតមិនត្រូវបានប្រកាសជាសាធារណះនោះទេ។

ក្រោយកើតហេតុអ្នកនាំពាក្យប្រចាំស្ថានទូតចក្រភពអង់គ្លេសកំពុងតែទាក់ទង់នឹងអជ្ញាធរក្នុងស្រុកដើម្បីធ្វើការក្នុងរឿងចាប់ខ្លួនជនជាតិរបស់ខ្លួននោះ។