នារីអាក្រាតកាយ រកឃើញក្នុងរណ្ដៅ ក្រោយពីមិត្ដប្រុសឃុំទុកអស់ ៨ខែ ដើម្បីចង់ក្លាយជាអ្នកមាន (មានវីដេអូ)

តង់សានី៖ វាជាហេតុការណ៍ដ៏តក់ស្លុតមួយ ដែលនារីវ័យក្មេងម្នាក់ ត្រូវបានគេរកឃើញ ទាំងអាក្រាតកាយ នៅក្នុង រណ្ដៅបេតុង បន្ទាប់ពីត្រូវបាន មិត្ដប្រុសឃុំទុកអស់ ៨ខែ បន្ទាប់ពីមានគ្រូធ្មប់ បានពន្យល់ប្រាប់ថា ទង្វើរនេះអាចជួយឲ្យ រូបគេក្លាយជា អ្នកមានទ្រព្យបាន។

យ៉ាងណាមិញ វីដេអូខ្លីមួយ បានបង្ហាញពីនារី ជាជនរងគ្រោះម្នាក់ត្រូវបានគេ យកចេញពីរណ្ដៅបេតុង ដែលនាង កំពុងតែដេកនៅនឹងដី ក្នុងនេះ ដែលគ្មានសំលៀកបំពាក់ជាប់នឹងប្រាណ បន្ទាប់ពីត្រូវបានប៉ូលីស ស្វែងរកឃើញ នៅក្នុងភូមិដាច់ស្រយាលមួយកន្លែង នៃប្រទេស តង់សានី។ នារីរងគ្រោះនេះមាន អាយុប្រហែលជា ២០ឆ្នាំ ត្រូវបានគេដាក់ខ្នោះដៃជាប់នឹង ជញ្ជាំងក្នុងរណ្ដៅបេតុង និងទទួលចំនីអាហារ ២ដងក្នុងមួយអាទិត្យ។ អ្វីដ៏គួរឲ្យខ្លោចចិត្ដនោះ គឺនាងមានរូបរាងស្គមស្គាំង សាចដុំខ្នងរួមរមូលចូលគ្នា និងនាង ហាក់ដូចជា ខ្លាចពន្លឺថ្ងៃជាខ្លាំង។ នេះបើតាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មិត្ដប្រុសរបស់នាង បានឃុំនាងទុក បន្ទាប់ពីមានគ្រូធ្មប់ និយាយថា ការកប់មនុស្សដែលខ្លួនស្រឡាញ់ជាងគេ នោះនឹងទទួលមកវិញ នូវទ្រព្យសម្បត្ដិហូរហៀរ។

គួរបញ្ជាក់ថា ប៉ូលីសបានទទួលពីពាក្យបណ្ដឹង និងក្រោយពីមានអ្នកជិតខាងសង្ស័យថា មាននរណាម្នាក់ ត្រូវបានគេ ចាប់បង្ខាំងទុក ហើយនៅពេលនេះ មិត្ដប្រុសតិរិច្ឆានរូបនេះក៏ត្រូវបាន ចាប់ខ្លួនផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

នារីអាក្រាតកាយ រកឃើញក្នុងរណ្ដៅ ក្រោយពីមិត្ដប្រុសឃុំទុកអស់ ៨ខែ ដើម្បីចង់ក្លាយជាអ្នកមាន (មានវីដេអូ)

រូបភាពរណ្ដៅបេតុង ដែលនារីរងគ្រោះ ត្រូវបានមិត្ដប្រុសចាប់ឃុំ

នារីអាក្រាតកាយ រកឃើញក្នុងរណ្ដៅ ក្រោយពីមិត្ដប្រុសឃុំទុកអស់ ៨ខែ ដើម្បីចង់ក្លាយជាអ្នកមាន (មានវីដេអូ)

រូបភាពនារីរងគ្រោះ ក្រោយពីការជួយសង្គ្រោះ

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត