EU ផ្តល់ប្រាក់១៣,៤លានដុល្លារ ដល់រដ្ឋាភិបាល អាហ្វហ្គានីស្ថាន ដើម្បីកសាង រដ្ឋាភិបាលឲ្យបានល្អ

កាប៊ុល៖ សហភាពអឺរ៉ុប (EU) បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ជំនួយបន្ថែមដល់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺមានចំនួន១២,៣លានអឺរ៉ូ ស្មើនឹង១៣,៤លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីឲ្យរដ្ឋាភិបាលនេះកសាង អភិបាលកិច្ចរបស់ខ្លួនឲ្យប្រសើរឡើងវិញ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា ដោយមានការព្រមព្រៀងគ្នា នៅប្លុកអឺរ៉ុប ឬហៅថា សហភាពអឺរ៉ុប (EU) ដូច្នេះរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងត្រូវទទួលបានជំនួយបន្ថែម ប្រមាណ១៣,៤លានដុល្លារ ដើម្បីយកទៅ រៀបចំរដ្ឋាភិបាលឡើងវិញឲ្យបានល្អប្រសើរ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួួយចេញដោយគណៈប្រតិភូ EU ប្រចាំនៅអាហ្វហ្គានីស្ថាន បានឲ្យដឹងថា "EU បានចុះហត្ថលេខាយល់ព្រម ដើម្បីផ្តល់ជំនួយដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដើម្បីឲ្យរដ្ឋាភិបាលនេះរៀបចំចាត់ចែងនូវអភិបាល កិច្ចល្អសម្រាប់ប្រទេសជាតិឡើងវិញ" ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា "ថវិកាដែលផ្តល់នេះ វាជាគម្រោងដែលនឹងគាំទ្រ ដល់វិស័យអាទិភាពចំនួន៣ ក្នុងនោះមាន សេវា គណេនយ្យភាព និងការរៀងចំរចនាសម្ព័នរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ"  ៕

  • EU ផ្តល់ប្រាក់១៣,៤លានដុល្លារ ដល់រដ្ឋាភិបាល អាហ្វហ្គានីស្ថាន ដើម្បីកសាង រដ្ឋាភិបាលឲ្យបានល្អ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/05  Category:​អន្តរជាតិ